បុរសអាយុ ៣៤ ឆ្នាំ មកពីទីក្រុង Leicester ប្រទេសអង់គ្លេស ត្រូវបានគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យ Leicester Royal Infirmary បន្ទាប់ពីគាត់បានដាច់បំពង់កដោយមិនដឹងខ្លួន។ មូលហេតុបង្កឡើង អាចដោយសារតែគាត់ព្យាយាមទប់កណ្តាស់!?។
ទស្សនាវដ្តី Medizzy បានឲ្យដឹងថា បុរសនេះមានអារម្មណ៍ឈឺចាប់ភ្លាមៗ បន្ទាប់ពីព្យាយាមទប់ពីការកណ្តាស់។ គាត់ក៏បាននិយាយផងដែរថា គាត់មានការលំបាកក្នុងការលេបចូល ឬនិយាយ។ បន្ទាប់មក បុរសនោះត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យខាងលើ ហើយគ្រូពេទ្យបង្ហាញថា មានសភាពទន់ និងហើមជុំវិញបំពង់កនិងក។
តាមរយៈការថតកាំរស្មី X-ray បានបង្ហាញថា គាត់បានដាច់បំពង់ករបស់គាត់ ហើយខ្យល់ត្រូវបានគេចចេញពីបំពង់ខ្យល់របស់គាត់ ចូលទៅក្នុងជាលិការទន់ៗនៃករបស់គាត់ តាមរយៈកន្លែងដាច់រហែក។
បុរសនោះ ត្រូវបញ្ចក់អាហារតាមបំពង់ ក្នុងរយៈពេលពីរបីថ្ងៃទៀត ដើម្បីឱ្យជាលិការជាសះស្បើយ។ គាត់បានចំណាយពេល ៧ ថ្ងៃ នៅមន្ទីរពេទ្យ។
វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Leicester Royal Infirmary បានប្រាប់ឲ្យដឹងថា ការទប់កណ្តាស់តាមរយៈការបិទច្រមុះ គឺជាការធ្វើឱ្យគ្រោះថ្នាក់ ហើយគួរតែជៀសវាង។
លើសពីនេះទៀត វាក៏អាចនាំឱ្យមានផលវិបាកដូចជា៖
-ជំងឺរលាកសួតសួត (ខ្យល់ជាប់នៅក្នុងទ្រូងរវាងសួត) ។
– ការបែកនៃភ្នាសរំអិល (ពងក្រពើ Perforated) ។
– ការដាច់សរសៃឈាមខួរក្បាល (ការលោតប៉ោងសរសៃឈាមនៅក្នុងខួរក្បាល) ។
ដូច្នេះសូមមេត្តាកុំព្យាយាមទប់កណ្តាស់!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង