Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា និង សហភាព​អឺរ៉ុប​-​ដៃគូ​អឺរ៉ុប​ជួបពិភាក្សា លើ​សេចក្តីព្រាង​យុទ្ធសាស្ត្រ​រួម​របស់​អឺរ៉ុប​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សម្រាប់​កម្ពុជា ឆ្នាំ​២០២១-២០២៧ និង​សេចក្តីព្រាង​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ​របស់​សហភាព​អឺរ៉ុប ឆ្នាំ​២០២១-២០២៧

spot_img

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ចន្ទ ទី​១១ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្តីការ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្តម ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​គណៈកម្មាធិកា​រ នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​គ​.​ជ​.​នា​/​ក​.​អ​.​ក​) បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​តំណាង​សហភាព​អឺរ៉ុប និង​តំណាង​ដៃគូ​អឺរ៉ុប​ប្រចាំ​កម្ពុជា (​ឆែក​, បារាំង​, អាល្លឺម៉ង់​, ស៊ុយ​អ៊ែត និង​ស្វី​ស​) ដឹកនាំ​ដោយ​លោក Franck Viault អគ្គទីប្រឹក្សា និង​ជា​ប្រធាន​ទទួលបន្ទុក​ផ្នែក​កិច្ចសហប្រតិបត្តិការ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។ គោលដៅ​ចម្បង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ពិភាក្សា​អំពី​ការត្រៀម​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង សហភាព​អឺរ៉ុប​-​ដៃគូ​អឺរ៉ុប លើ​សេចក្តីព្រាង​យុទ្ធសាស្ត្រ​រួម​របស់​អឺរ៉ុប​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សម្រាប់​កម្ពុជា ឆ្នាំ​២០២១-២០២៧ និង​សេចក្តីព្រាង​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ​របស់​សហភាព​អឺរ៉ុប ឆ្នាំ​២០២១-២០២៧ ។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ ឈៀង យ៉ាណា​រ៉ា បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​តំណាង​សហភាព​អឺរ៉ុប និង​ដៃគូ​អឺរ៉ុប​ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុងជំនួប​ពិភាក្សា​ផ្ទាល់​នា​ថ្ងៃនេះ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល សម្រេចបាន​ដ៏​ល្អប្រសើរ ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ ២០១៤ រួម​របស់​អឺរ៉ុប​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សម្រាប់​កម្ពុជា ឆ្នាំ -២០២០ និង​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ​របស់​សហភាព​អឺរ៉ុប ឆ្នាំ​២០១៤-២០២០ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ កន្លងមក ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​នៅ​កម្ពុជា ។

​ឆ្លៀត​ក្នុង ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សហភាព​អឺរ៉ុប និង​ដៃគូ​អឺរ៉ុប​ទាំងអស់ ដែល​បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការទប់ស្កាត់​, ការប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាល ដាល​នៃ​ជំងឺ​កូ​វី​-១៩ និង​ការកាត់បន្ថយ​ផលប៉ះពាល់​ដល់​សង្គម -​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​នាពេល​កន្លងមក ។​

​តំណាង​ដៃគូ​អឺរ៉ុប បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ល្អប្រសើរ​ដែល​សម្រេចបាន​តាមរយៈ​វឌ្ឍនភាព​នៃ​វិស័យ អាទិភាព​ចំនួន ៤ រួមមាន ៖ ១) ការអភិវឌ្ឍ​វិស័យ​សង្គមកិច្ច , ២) ការជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ និង ចីរភាព​, ៣) ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីក្រុង និង​ជនបទ និង ៤ ) អភិបាលកិច្ច និង​អន្តរ​វិស័យ ។ សមិទ្ធផល ទាំងនេះ គឺជា​សក្ខីភាព​នៃ​ការប្តេជ្ញា​បន្ត​គាំទ្រ​របស់​សហភាព​អឺរ៉ុប និង​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប និង​សហព័ន្ធ​ស្វី​ស សម្រាប់​ដំណើរការ​នៃ​កិច្ចអភិវឌ្ឍន៍​នៅ​កម្ពុជា ។​

តំណាង​ដៃគូ​អឺរ៉ុប ក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពជា ដ៏​ល្អប្រសើរ​រវាង​គ្រប់​ដៃគូ​អឺរ៉ុប​ទាំងអស់​ប្រចាំ​នៅ​កម្ពុជា និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដៃគូ និង​កិច្ចសហប្រតិបត្តិការ កន្លងមក ។ ទន្ទឹមនឹងនេះ តំណាង​ដៃ​គួ​អឺរ៉ុប ក៏បាន​ជម្រាបជូន ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ អំពី​វឌ្ឍនភាព​នៃ​ការរៀបចំ សេចក្តីព្រាង​យុទ្ធសាស្ត្រ​រួម​របស់​អឺរ៉ុប ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សម្រាប់​កម្ពុជា ឆ្នាំ​២០២១-២០២៧ និង​សេចក្តីព្រាង​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ​របស់​សហភាព​អឺរ៉ុប ឆ្នាំ​២០២១-២០២៧ គឺ​នឹងត្រូវ​បញ្ចប់​នា​ចុងខែ​មករា ឆ្នាំ​២០២១ នេះ ដើម្បី​ត្រៀម​សម្រាប់​ដាក់​ពិភាក្សា និង​ប្រមូល​ធាតុ​ចូល និង​អនុសាសន៍ ក្នុង​កិច្ច​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឺរ៉ុប​-​ដៃ​តួ​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ​២០២១ ខាងមុខនេះ ។​

​ជារួម ភាគី​ទាំងពីរ បាន​ឯកភាព​ជាគោលការណ៍​លើ​អាទិភាព​សម្រាប់​យុទ្ធសាស្ត្រ ប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សម្រាប់​កម្ពុជា ឆ្នាំ​២០២១-២០២៧ ដូច​មានចែង​ក្នុង​យុទ្ធសាស្ត្រ គឺ ១) ការអភិវឌ្ឍ​ធនធានមនុស្ស​, ២) ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច រួម​របស់​អឺរ៉ុប​ស្តីពី​កិច្ច​សហ – ចតុកោណ​ដំណាក់កាល ទី ៤ , ៣) ការលើកស្ទួយ​វិស័យ​ឯកជន និង​ការងារ និង ៤) ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ។ ដោយឡែក ចំពោះ​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ ២០២១-២០២៧ ដែលជា​កម្មវិធី​សហប្រតិបត្តិការ​រវាង​សហភាព​អឺរ៉ុប និង​រាជរដ្ឋាភិបាល​កម្ពុជា​, ភាគី​ទាំង​ពីរបាន​ឯកភាព​ជាគោលការណ៍​លើ វិស័យ​អាទិភាព​ចំនួន ៣ រួមមាន ១) វិស័យសេដ្ឋកិច្ច និង​ការងារ , ២) វិស័យ​អប់រំ និង​បណ្តុះបណ្តាល​ជំនាញ វិជ្ជាជីវៈ​និង ៣) វិស័យ​អភិបាលកិច្ច ។​

​គួរបញ្ជាក់​ផងដែរ​ថា ក្នុង​ចន្លោះ​ឆ្នាំ​១៩៩២-២០២០ ដៃគូ​អឺរ៉ុប (​សហភាព​អឺរ៉ុប និង​ប្រទេស​សមាជិក​ចំនួន ១០ ព្រមទាំង​សហព័ន្ធ​ស្វី​ស ) បានផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សរុប​ប្រមាណ ៤ ២០០ លាន​ដុល្លារ​អាមេរិក សមមូល​នឹង ១៩ % នៃ​ហិរញ្ញប្បទាន​សរុប​ដែល​ផ្តល់​ដោយ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​បានផ្តល់​ដល់ក​ម្ពុ​ជា ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×