Friday, January 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការវាយប្រហារនៅស៊ីរី ​៖ ពេទ្យត្រូវបង្ខំចិត្តប្រើប្រាស់ថ្នាំហួសការបរិច្ឆេទ ខណៈអ្នកស្លាប់កើតដល់ ៣០០នាក់

ចំនួនអ្នកស្លាប់ដែលជាជនស៊ីវិល បានកើនដល់ ៣០០នាក់ ហើយក្នុងរយៈពេល ៣ថ្ងៃ ដោយសារតែ កងកំលាំងរដ្ឋាភិបាលស៊ីរី បានធ្វើការវាយប្រហារតាមដែនអាកាស និងទំលាក់គ្រាប់បែកនៅតំបន់ Ghouta ភាគខាងលិច នៃប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយរបស់ CNN នៅថ្ងៃព្រហស្បតិ៍នេះ។

ក្រុមគ្រួពេទ្យបានបង្ខំចិត្តប្រើប្រាស់ថ្នាំហួសការបរិច្ឆេតដើម្បីព្យាបាលមនុស្ស។ នេះបើតាមសកម្មជន និងគ្រូពេទ្យបានបញ្ជាក់។

ម​នុស្សយ៉ាងតិចចំនួន ២៦០នាក់បានស្លាប់ និង ៥០០នាក់រងរបួស ចន្លោះថ្ងៃច័ន្ទ និងអង្គារ នៅតំបន់ Ghouta ដែលជា កន្លែងក្រុមឧទ្ទាមកាន់កាប់ ក្រោយពេលកងកំលាំងរបបស៊ីរី បានវាយប្រហារលើក្រុមទាំងនោះ។

ការវាយប្រហារលើតំបន់ Ghouta ស្ថិតនៅជាយក្រុងរដ្ឋធានី Damascus ដែលត្រូវបានឡោមព័ទ្ធដោយកងកំលាំង​របបលោក Bashar al-Assad អស់រយៈពេលជាច្រើនឆ្នាំមកហើយ បានទទួលរងការថ្កោលទោសជាអន្តរជាតិ ខណៈអង្គការលើកលែងទោសអន្តរជាតិ បានបញ្ជាក់ថា ឧក្រិដ្ឋកម្មសង្រ្គាមបានកំពុងប្រព្រឹត្តនៅកន្លែងនោះ។

ចំនែកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានចាត់ទុកទីកន្លែងនោះជាឋាននរកនៅ​លើផែនដី (Hell on Earth)។

របបដឹកនាំដោយប្រធានាធិបតី Bashar al-Assad គាំទ្រដោយប្រទេសរុស្សី។

សូមបញ្ជាក់ផងដែរថា តំបន់ភាគខាងកើត Ghoutaគឺជាតំបន់ដែលត្រូវបានគ្រប់គ្រងដោយពួកឧទ្ទាមអ៊ីស្លាមជាច្រើនក្រុម ហើយក្រុមមួយចំនួន បានចង់សម្ព័ន្ធមិត្តជាមួយនឹងក្រុមអាល់កៃដា
(al Qaeda) ផងដែរ៕ សុភ័ក្ត្រ

×