Monday, November 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​សូចនាករ​អភិបាលកិច្ច​ទេសន្តរប្រវេសន៍​របស់​កម្ពុជា​

​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បានធ្វើ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​សូចនាករ​អភិបាលកិច្ច​ទេសន្តរប្រវេសន៍​របស់​កម្ពុជា និង​ការអនុវត្ត​កតិកាសញ្ញា​ពិភពលោក​សម្រាប់​ទេសន្តរប្រវេសន៍ ដោយ​សុវត្ថិភាព រៀបរយ និង​ស្របច្បាប់ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ នេះ ។

​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​ថា កិច្ចប្រជុំ​នេះ គឺជា​សិក្ខាសាលា​ថ្នាក់ជាតិ ដើម្បី​ទៅលើ​របាយការណ៍​មួយ ដែល​ហៅថា របាយការណ៍​ស្តីពី​សូចនាករ​អភិបាលកិច្ច​ទេសន្តរប្រវេសន៍​កម្ពុជា និង​ការអនុវត្ត​កតិកាសញ្ញា​ពិភពលោក​សម្រាប់​ទេសន្តរប្រវេសន៍ ដោយ​សុវត្ថិភាព រៀបរយ និង​ស្របច្បាប់​។ ហើយ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​សហ​ការ​ជាមួយ​អង្គការ IOM ធ្វើ​របាយការណ៍​បឋម ដោយ​ក្នុង​របាយការណ៍​នោះបាន​ដកស្រង់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ដែលជា​ចំណុចខ្លាំង និង​ក៏មាន​រំលេច​ចំណុច​ខ្វះចន្លោះ ចំណុច​ប្រឈម ដើម្បី​ធ្វើការ​កែលំអរ និង​ដាក់​ទិសដៅ​បន្តថា តើ​ត្រូវធ្វើ​អ្វី​ទៀត​? ដើម្បី​ធានាថា ទេសន្តរប្រវេសន៍​កម្ពុ​ជាមាន​សុវត្ថិភាព​រៀបរយ និង​ស្របច្បាប់​។​

​លោកស្រី​បាន​បញ្ជាក់ថា “​ក្នុង​ចំនួន​ដ៏​ច្រើន​នៃ​ពលករ​ដែល​ចេញ​ធ្វើ​ការងារ​នៅក្រៅ​ប្រទេស និយាយ​ដោយឡែក​តែ​ពលករ​កម្ពុជា គឺ​មួយចំនួន​បានចេញ​ទៅតាម​អនុស្សារណៈ (MOU) ស្របច្បាប់ ដោយមាន​ការរៀប​ចំឯ​ក​សារ​ត្រឹមត្រូវ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទន្ទឹមនឹងនោះ​ក៏មាន​ពលករ​យើង​មួយចំនួន​ដែល​បាន​ប្រថុយប្រថាន​ចេញ​ទៅដោយ​គ្មាន​ច្បាប់ និង​មាន​ពលករ​មួយចំនួនទៀត​អស់​សុពលភាព​ច្បាប់​។ ហើយ​ជាពិសេស​នៅក្នុង​ដំណាក់កាល​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ នៅតាម​បណ្តា​ប្រទេស​ក៏ដូចជា​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​គោលដៅ​បាន​នឹង​កំពុង​ប្រឈម​ជាមួយនិង​ការបាត់បង់​នូវ​ការងារ​មួយចំនួន​របស់​កម្មក​រ កម្មការិនី ក៏ដូចជា​ពលករ ពល​ការិនី ហើយ​គាត់​ប្រឈម​ជាមួយនិង​ជីវភាព ការវិលត្រឡប​ប់​មានការ​លំបាក​ដោយសារ​តែម​មាន​ការបិទ​ព្រំដែន ឬមួយ​ក៏មាន​ការ​រឹតបន្តឹង​នៅតាម​ប្រទេស​គោលដៅ​មួយចំនួន ជាពិសេស​ដូចជា​នៅ​ប្រទេស​ថៃ​ជាដើម ដោយ​ស្នើសុំ​កុំ​ឲ្យ​ពលករ​ចលា​ច័​ត​ចុះឡើង​”​។​

​លោកស្រី ជូ ប៊ុន​អេង បានបញ្ជាក់​ទៀតថា ទោះបីជា​យ៉ាងណាក៏ដោយ​ក៏​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រឹងប្រែង​ក្នុងការ​ជួយឧបត្ថម្ភ​គាំទ្រ​ទៅដល់​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​គិតថា តែ​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស ឬ​ពលករ​ដែល​ទើបតែ​វិលត្រឡប់​ទេ ដោយ​បញ្ចូល​នៅក្នុង​បញ្ជី​ប្រជាពលរដ្ឋ​ក្រីក្រ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×