Thursday, June 30, 2022

ហោរាសាស្ត្រ​សម្រាប់ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ ២០២១

​ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ពណ៌​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១​និង ៦១។
-​សូម​ខ​មិន​លេខ ៨៨៨ យក​លាភ​សម្បត្តិ​អ្នកមានជាន់ខ្ពស់នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត​។ ការងាររកស៊ីជួញដូរនៅតែកាក់កបល្អដដែលទេ ក្នុងថ្ងៃនេះទោះលោកអ្នកប្រកបការងារអ្វីក៏ដោយត្រូវញាប់ដៃញាប់ជើងបន្តិចព្រោះឱកាសល្អមិនមានច្រើនតទៅទៀតឡើយ ហើយក៏មិនត្រូវមានចិត្តស្ទាក់ស្ទើរផងដែរ។ ក្នុងថ្ងៃនេះដែរលោកក៏ជាមនុស្សពូកែខាងសំដីវោហារខ្លាំងក្លាម្នាក់ដែរព្រោះបើទោះជាបាននិយាយស្តីអ្វីក៏ដោយក៏តែងមានគេចូលចិត្តស្តាប់និងត្រងត្រាប់ធ្វើតាមបង្គាប់បញ្ជាទៀតផង។ ក្រៅពីនេះបើលោកអ្នកមានដំណើរទៅមកណាជួបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯមនោសញ្ចេតនាស្នេហាគូស្វាមីភរិយាវិញមានភាពល្អូកល្អឺនល្អណាស់៕

​ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨ព្រឹក​ដល់​ម៉ោង​៧យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​សគឺ​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង គឺ​លេខ ៤៥ និង​លេខ ៦៦​។​
-​សូម​ខ​មិន​លេខ ៦៨៩ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ​។ ការងាររកស៊ីជួញដូរបានកាក់កបល្អណាស់ ក្នុងថ្ងៃនេះឱកាសល្អៗបានមកដល់ហើយលោកអ្នកត្រូវវៀសវៃញាប់ដៃញាប់ជើងបន្តិច ព្រោះពេលវេលាជាមាសប្រាក់ធ្វើច្រើនបានច្រើន តែលៃលកយ៉ាងណាចូរកុំមានចិត្តលោភលន់អោយសោះ ប្រយ័ត្នកើតរឿងរ៉ាវអាចបង់ខាតលាភសក្ការៈវិញ។ ចំពោះមនោសញ្ចេតនាគូស្វាមីភរិយាបើទោះជាមានរឿងរ៉ាវរកាំរកូសបន្តិចក្តីតែក៏មិនប៉ះពាល់ដល់សុភមង្គលគ្រួសារដែរ៕

ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤ព្រឹក​ដល់​ម៉ោង​៥ល្ងាច។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌ទឹកក្រូច​និង​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ២៧​និង​លេខ៤៩ ។​
-​សូម​ខ​មិន​លេខ១១១ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល​។ នៅថ្ងៃនេះដោយសារយីអ៊ុនឡើងខ្ពស់ជាប់មករហូតដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកចង់បំពេញការងារផ្នែកលុយកាក់ឬការធ្វើកិច្ចសន្យាអ្វីមួយផង។ ការរស់នៅមានភាពសុខដុមនិងកំពុងស្រុះស្រួលគ្នាប្រសើរគួរសម។ សម្រាប់លោកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញទោះបើចង់ចេញធ្វើជំនួញទីជិតឆ្ងាយគឺផលកម្រៃហុចមកវិញគួរសមផង។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករគឺតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕

​ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥ព្រឹក​ដល់​ម៉ោង​៦ល្ងាច។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ខ្មៅ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ១ និង​លេខ ៦៩​។​
​-សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋីនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ​។ ក្នុងថ្ងៃនេះ​បើលោកអ្នកចាត់ចែងការងារចាស់ឬការងារដែលនៅសេសសល់ពីមុនមកគឺតែងផ្តល់ផលល្អនៅពេលក្រោយវិញជានិច្ច ការងារជោគជ័យ គ្រប់ផែនការសុទ្ធតែដំណើរការដោយរលូន។ ចំណែកបញ្ហាលុយកាក់វិញនោះឱកាសរកប្រាក់ធំនឹងមកដល់សូមកុំអោយខកខានឲ្យសោះ។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរថ្មីឬធ្វើជំនួញតូចធំបំផុត។ ការធ្វើដំណើរទីជិតឆ្ងាយជួបក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ ចំណែកសម្ព័ន្ធស្នេហាប្រុសស្រីវិញនោះមនោសញ្ចេតនាទាំងពីរនាក់ត្រូវជជែកគ្នាឲ្យបានច្រើនដើម្បីស្វែងយល់បំណងប្រាថ្នារបស់គ្នាទើបមនោសញ្ចេតនារីកចម្រើនល្អប្រសើរ៕

​ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៨យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១៩ និង​លេខ​២៩​។​
-​សូម​ខ​មិន​លេខ៥៥៥យក​លាភ​សម្បត្តិ​សំពៅហ្មួងនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង​។ ការងាររកស៊ីបានកាក់កបល្អណាស់ ក្នុងថ្ងៃនេះឱកាសល្អៗបានមកដល់ហើយលោកអ្នកត្រូវ​វៀសវៃញាប់ដៃញាប់ជើងបន្តិចព្រោះពេលវេលាជាមាសប្រាក់ធ្វើច្រើនបានច្រើន តែលៃលកយ៉ាងណាចូរកុំមានចិត្តលោភលន់អោយសោះប្រយ័ត្នកើតរឿងរ៉ាវអាចបង់ខាតលាភសក្ការវិញ។ ចំពោះមនោសញ្ចេតនាគូស្វាមីភរិយាបើទោះជាមានរឿងរ៉ាវរកាំរកូសបន្តិចបន្តួចតែក៏មិនប៉ះពាល់ដល់សុភមង្គលគ្រួសារឡើយ៕

​ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង៤​ព្រឹក​ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ក្រហម​និង​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៩៩ ។​
-​សូម​ខ​មិន​លេខ៩៩៩ យក​លាភ​សម្បត្តិ​ទេវតាទ្រព្យមាសប្រាក់កែវកង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​មានជ័យ​មាន​លុយ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់​។ នៅ​ថ្ងៃ​បើទោះជា​មានការ​ប៉ះទង្គិច​ទៅលើ​អ្វីមួយ​ក៏ដោយ​គឺ​តែង​ហុច​ផល​ល្អ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។ ចំពោះ​ការបំពេញ​ការងារ​ពេញដៃពេញជើង​និង​ផល​ល្អ​ត្រឡប់មកវិញ​ផង​។ សម្រាប់​ជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​គឺមាន​ភាព​កាក់កប​ល្អ​គួរសម​ណាស់​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មនោសញ្ចេតនា​សោះអង្គើយ​ជាមួយគ្នា ដូច្នេះ​ត្រូវ​លៃ​ពេល​សម្រាប់​គ្នា​អោយបាន​ច្រើនជាង​មុន​៕

​ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៧យប់ ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូចនិង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៩ ។​
-​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​សំពៅហ្មួងនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី​។ នៅថ្ងៃនេះលុយកាក់ល្អប្រសើរណាស់មានបន្ថែមខ្ទង់ចំណូលច្រើនទៀតផង ដូច្នេះបើលោកអ្នកធ្វើអ្វីកុំរង់ចាំយូរ ពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ដោយសារដួងរាសីងើបឡើងខ្ពស់ ដូចនេះទោះជួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃហូរចូលមួយៗគ្រាន់បំពេញបំពង់ផងដែរ។ ចំណែកការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំទោះមានការស្មុគស្មាញក្តី បើលោកអ្នកធ្វើការដោះស្រាយតែងជួបផលសម្រេចជានិច្ច៕

​ឆ្នាំមមែ​

​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១០​យប់​។​
​-ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ​និងបៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ២០ និង​លេខ ៦៦ ។​
-​សូម​ខ​មិន​លេខ ៧៨៩ យក​លាភ​សម្បត្តិ​អ្នកមានជាន់ខ្ពស់នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ​។ នៅថ្ងៃនេះ​បើទោះធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងបន្តិចព្រោះមានផលមិនសូវល្អងាយចូលមកនាំពិបាកត្រូវរែកពន់ផង។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរមានភាពកាក់កបល្អគ្រាន់បើបន្តិចវិញតែយ៉ាងណាលោកអ្នកកុំគប្បីសេពគប់ល្បែងស៊ីសងឡើយនាំកើតឧបទ្រពចង្រៃរកតែរឿងដាក់ខ្លួន។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងកំពុងបើកគេហទំព័រថ្មីសម្រាប់លោកអ្នកហើយ៕

​ឆ្នាំវក​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៩យប់។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ខ្មៅ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ ៩៩ ។​
-​សូម​ខ​មិន​លេខ​៨៩៩​យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​លុយ​ហូរហៀរ​។​

ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក។ នៅថ្ងៃនេះ​ដោយ​យីអ៊ុន​ឡើង​ខ្ពស់​ជាប់​មករ​ហូត ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចង់​បំពេញការងារ​ប្រាក់​កាក់​ដូចជា​កិច្ចការងារ​សន្យា​អ្វីមួយ​ផង​។ ការរស់នៅ​មាន​ភាព​សុខដុម​និង​កំពុងមាន​ការស្រុះស្រួល​គ្នា​ប្រសើរ​គួរសម​។ សម្រាប់​លោកអ្នក​ប្រក​កប​មុខរបរ​រកស៊ី​ជួញដូរ​វិញ​ទោះ​បើ​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ហុច​មកវិញ​គួរសម​ផង ប៉ុន្តែ​យ៉ាងណា​លុយកាក់​កាន់​នៅ​ដៃ​មិនសូវ​ជាប់​ទេ​គឺ​តែង​ហូរ​ធ្លាយ​ចេញទៅ​វិញ​អស់ៗ​ពុំ​ឃើញ​សេសសល់​ឡើយ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ ចំណែក​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ជ្រើសរើស​គូស្រករ​គឺ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៨យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​លឿង។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៨​និង​លេខ​៥៩​។​
-​សូម​ខ​មិន​លេខ ៦៦៦ យក​លាភ​សម្បត្តិ​គហិបតីជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា​។ ការងារ​លោកអ្នក​នៅក្នុង​ថ្ងៃនេះ​បើ​ចង់​ជោគជ័យ​ត្រូវ​ប្រមូលផ្តុំ​កម្លាំងកាយ​ចិត្ត​ខិតខំ​ប្រឹងប្រែង​អោយបាន​ច្រើនជាង​មុន កុំ​ដោយសារ​ផលប្រយោជន៍​ចំពោះមុខ​ធ្វើ​ឲ្យ​ខកខាន​ឱកាស​ធំ​ទៅ​ថ្ងៃក្រោយ​។ ចំណែក​លុយកាក់​ការចាយវាយ​ត្រូវ​ផ្អែកលើ​ប្រាក់ចំណូល​របស់ខ្លួន​កុំ​ខ្ជះខ្ជាយ​ពេក​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​នៅពេលនេះ​ការ​ជួញ​ជិត​ឆ្ងាយ​មិនសូវ​កាក់កប​ឡើយ គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​មានតែ​ក្រុមមនុស្ស​ចាំ​ផ្តួលរំលំ​ដោយ​ក្តី​ឈ្លា​នី​ស​។ ចំណែកឯ​មនោសញ្ចេតនា​មានការ​យល់ច្រឡំ​បន្តិចបន្តួច​បណ្តាល​ឲ្យ​តានតឹង​ឈ្លោះប្រកែក​គ្នា​៕

​ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១​និង​លេខ​៦១ ។​
-​សូម​ខ​មិន​លេខ​៥៥៥ យក​លាភ​សម្បត្តិ​អភិជននឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំច​។ ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក​។ នៅក្នុង​ថ្ងៃ​ទោះ​លោក​អ្នកធ្វើ​អ្វី​ក៏ដោយ​តែង​ភ្លឺ​ថ្លា​និង​ជួបតែ​ក្តី​សោមនស្ស​ច្រើន លោកអ្នក​អាច​សម្រុក​ការងារ​បាន​យ៉ាង​ពេញដៃពេញជើង ពីព្រោះថា​ផល​ជា​ផ្លែផ្កា​នោះ​តែង​ហុច​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​គឺអាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​អោយ​ចូលមក​បាន​គួរ​ជាទី​ពេញចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​៕

​ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង៥ព្រឹក​ដល់​ម៉ោង៦​ល្ងាច។​
-​ពណ៌​នៃ​លាភ​សំណាង​ស​និងផ្កាឈូក។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១ និង​លេខ ៨២​។​
​-សូម​ខ​មិន​លេខ ១៦៨ យក​សម្បត្តិទេវតាទ្រព្យនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ មាន​លុយ​ចូល​ផ្ទះ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ​។ នៅក្នុងថ្ងៃនេះទោះបើធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងបន្តិចព្រោះថាមានផលមិនសូវល្អឈានចូលនាំពិបាកក្នុងការរែកពន់ផង។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរមានភាពកាក់កប់ល្អគ្រាន់បើបន្តិច តែយ៉ាងណាលោកអ្នកកុំគប្បីសេពគប់ល្បែងស៊ីសងឡើយនាំឧបទ្រពចង្រៃនាំតែរករឿងដាក់ខ្លួន។ ការធ្វើដំណើរទីជិតឆ្ងាយជួបសុខដុមដូចសព្វមួយដង។ រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំកំពុងជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកហើយ៕