Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​ចេញ ព្រះរាជក្រឹត្យ ការបន្ធូរបន្ថយ​ទោស និង​ការលើកលែងទោស​

​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ នស​/​រកត​/០១២១/០៣០ ស្តីពី​កា​រប​ន្ថូ​រ​បន្ថយទោស និង​ការលើកលែងទោស​។​

​យោងតាម​ព្រះរាជក្រឹត្យ គឺ​ព្រះរាជក្រឹត្យ​នេះ​កំណត់​អំពី​ពិធីបុណ្យ លក្ខខណ្ឌ បែបបទ និង​នីតិវិធី​ក្នុងការ​បន្ធូរ​បន្ថយទោស និង​ការលើកលែងទោស​ចំពោះ​ទណ្ឌិត ក្នុង​គោលបំណង​ដើម្បី​ធ្វើ​សមាហរណកម្ម​ទណ្ឌិត​នោះ​ឱ្យ​ចូលទៅ រួមរស់​ក្នុងសង្គម​វិញ ឬ​ក្នុង​គោល បំណង​ផ្នែក​មនុស្សធម៌​។​

​ព្រះរាជក្រឹត្យ​នេះ​មាន​វិសាលភាព​គ្របដណ្តប់​ទៅលើ​ការបន្ធូរបន្ថយ​ទោស និង​ការលើកលែង ទោស​ចំពោះ​ទណ្ឌិត​ទាំងអស់​ដែល​ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ដោយ​សាលក្រម ឬ​សាលដីកា​ស្ថាពរ របស់​តុលាការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ចំពោះ​ទណ្ឌិត​ដែល​ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ដោយ តុលាការ​នៃ​រដ្ឋ​បរទេស ប៉ុន្តែ ត្រូវបាន​បញ្ជូន​មកឱ្យ​អនុវត្ត​ទោស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ផ្អែក តាម​ការព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋ​បរទេស​នោះ​។​

​ព្រះរាជក្រឹត្យ​នេះ​មិន​អនុវត្ត​ចំពោះ​ការលើកលែងទោស​ឱ្យ​ទណ្ឌិត ដូច​មាន​បញ្ញត្តិ​ក្នុង​មាត្រា ៧៧​នៃ​ច្បាប់​ស្តីពី​ពន្ធនាគារ​ឡើយ​។​

​ពិធីបុណ្យ​ដែល​អាច​ស្នើសុំ​ការបន្ធូរបន្ថយ​ទោស និង​ការលើកលែងទោស​គឺ ពិធីបុណ្យ​ដែល​អាច​ស្នើសុំ​ការបន្ធូរបន្ថយ​ទោស និង​ការលើកលែងទោស​ចំពោះ​ទណ្ឌិត​ត្រូវ​​កំណត់ ៥ (​ប្រាំ​) ដង ក្នុង​មួយឆ្នាំ ដូចតទៅ​៖ ១-​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​។ ២-​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។ ៣-​ពិធីបុណ្យ​វិសាខបូជា​។ ៤-​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​។ ៥-​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​។ ការបន្ធូរបន្ថយ​ទោស និង​ការលើកលែងទោស ក៏​អាចធ្វើ​ផងដែរ​ក្នុង​ពិធីបុណ្យ ឬ​ព្រឹត្តិការណ៍​ធំៗ​របស់​ជាតិ​។​

​ការបន្ធូរបន្ថយ​ទោស និង​ការលើកលែងទោស ក៏​អាចធ្វើ​សម្រាប់​ពិធីបុណ្យ​នីមួយ​ដាច់ដោយឡែក​ពីគ្នា ឬ​រួមគ្នា​។​

​លក្ខខណ្ឌ​នៃ​ការបន្ធូរបន្ថយ​ទោស និង​ការលើកលែងទោស​គឺ​ការ​បានការ​បន្ធូរបន្ថយ​ទោស និង​ការលើកលែងទោស មិនមែនជា​សិទ្ធិ​របស់​ទណ្ឌិត​នោះទេ រដ្ឋបាល​បាន​បំពេញ​តាម​លក្ខខណ្ឌ​ដូច​មានចែង​ក្នុង​ព្រះរាជក្រឹត្យ​នេះ អាច​ទទួលបាន​ការបន្ធូរបន្ថយ​ទោស ឬ​ជាការ​លើកលែងទោស​បាន​។​ការបន្ធូរបន្ថយ​ទោស និង​ការលើកលែងទោស អាចអនុវត្ត​បានតែ​ចំពោះ​ទណ្ឌិត​ដែល​ត្រូវបាន ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ដោយ​សាលក្រម ឬ​សាលដីកា​ស្ថាពរ​ប៉ុណ្ណោះ​។​

​ការបន្ធូរបន្ថយ​ទោស និង​ការលើកលែងទោស អាចអនុវត្ត​ចំពោះ​ទណ្ឌិត​ដែល​បាន​បំពេញ​លក្ខខណ្ឌ – ភ្ញាក់រលឹក​ខិតខំ​កែប្រែ​គំនិត​មារយាទ​ឱ្យ​ក្លាយជា​ពលរដ្ឋ​សុចរិត ដើម្បី​ធ្វើ​សមាហរណកម្ម​ចូល​ដូចខាងក្រោម​៖ រួមរស់​ក្នុងសង្គម​វិញ គោរព​ប្រតិបត្តិ​បាន​យ៉ាង​ហ្មត់ចត់ និង​ត្រឹមត្រូវ តាម​បទបញ្ជាផ្ទៃក្នុង​របស់​ព​ន្ធ​នាគារ និង​ជា​គំរូ ល្អ​ដល់​ទណ្ឌិត និង​ជន​ជាប់ឃុំ​ដទៃទៀត ចូលរួម​អនុវត្ត​យ៉ាងសកម្ម និង​ទៀងទាត់​នូវ​កម្មវិធី​អប់រំ​កែប្រែ​កម្មវិធី និង​កម្មវិធី​សមាហរណកម្ម បណ្តុះបណ្តាល​​វិជ្ជាជីវៈ គោរព​ប្រតិបត្តិ​បាន​យ៉ាង​ហ្មត់ចត់ និង​ត្រឹមត្រូវ តាម​សេចក្តីណែនាំ​ផ្សេងទៀត​របស់​ពន្ធនាគារ​។ ប្រធាន​ពន្ធនាគារ​ត្រូវធ្វើ​ការវាយតម្លៃ និង​បញ្ជាក់​អំពី​ការបំពេញ​លក្ខខណ្ឌ​ខាងលើ​របស់​ទណ្ឌិត ដែល​ត្រូវ​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌិត​ដែល​ត្រូវ​ស្នើសុំ​ទៅ​គណៈកម្មការ​រាជធានី ខេត្ត និង​គណៈកម្មការ ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ និង​វាយតម្លៃ​អំពី​កម្រិត​កែប្រែ​របស់​ទណ្ឌិត​។​

​ការបន្ធូរបន្ថយ​ទោស និង​ការលើកលែងទោស​អាចអនុវត្ត​ផងដែរ​ក្នុង​ហេតុផល​មនុស្សធម៌​ចំពោះ ទណ្ឌិត​ដែលមាន​វ័យចាស់​ជរា ជា​ស្ត្រី​មានគភ៌ ឬ​មាន​ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ វិបល្លាស​ស្មារតី ឬ​ពិការភាព ដោយ មាន​លិខិតបញ្ជាក់​ពី​គ្រូពេទ្យ​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​មាន​សមត្ថកិច្ច​។​

​ប្រធាន​ពន្ធនាគារ​ត្រូវធ្វើ​ការបញ្ជាក់​អំពី​ការបំពេញ​លក្ខខណ្ឌ​តាម​ស្ថានភាព​នីមួយៗ​របស់​ទណ្ឌិត ដូច​មានចែង​ក្នុង​កថាខណ្ឌ​ខាងលើ ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ដែល​ត្រូវ​ស្នើសុំ​ទៅ​គណៈកម្មការ រាជធានី ខេត្ត និង​គណៈកម្មការ​ក្រសួងមហាផ្ទៃ ។​

​លក្ខខណ្ឌ​ដោយឡែក​នៃ​ការបន្ធូរបន្ថយ​ទោស​គឺ​ទណ្ឌិត​ដែល​បាន​បំពេញ​លក្ខខណ្ឌ​តាម​បញ្ញត្តិ​នៃ​មាត្រា​៥ នៃ​ព្រះរាជក្រឹត្យ​នេះ អាច​ទទួល​ការ បន្ធូរ​បន្ថយទោស​បាន លុះត្រាតែ​ទណ្ឌិត​នោះបាន​ទទួលរង​ទោស ១/៣ (​មួយ​ភាគបី​) នៃ​ទោស​ដាក់ ពន្ធនាគារ​ដែល​តុលាការ​បានកំណត់​។ ចំពោះ​ទោស​ដាក់ពន្ធនាគារ​មួយជីវិត ទណ្ឌិត​ត្រូវ​ទទួលរង​ទោស ១០ (​ដប់​) ឆ្នាំ​ជាមុនសិន​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×