Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថា​មែនៗ​! ក្រោយ​ឃើញ​សមត្ថកិច្ច​មួយចំនួន​អនុវត្ត​លើស​ចាប់​ម៉ូតូ​ធំ​ដល់ផ្ទះ ស្រាប់តែ​លោកជំទាវ ហ៊ុន ស៊ី​ណាត ដាក់​ប៉ុន្មាន​ម៉ាត់​ចំៗ​ថា​….

នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​កែសម្រួល​លក្ខណៈសម្បត្តិ នៃ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានស្នើ​ដល់​កម្លាំង​នគរបាល សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​បង្ក្រាប​ឲ្យ​អស់​ពួកក្មេងស្ទាវ​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​លាន់ឮ និង​ត្រូវ​ស្រាវជ្រាវ​កំណត់​បន្ថែម​អត្តសញ្ញាណ​ម៉ូតូ​ធំៗ ដែល​ក៏​លេង​ស៊ី​ម៉ាំង​បង្ក​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ​។​

​ក្រោយ​សម្តេច​ក្រឡាហោម ស ខេង បាន​ដាក់ចេញ​បទបញ្ជា​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន ក៏បាន​ឲ្យ​សមត្ថកិច្ច​នគរបាល​អ​នុ​វត្ត​ការងារ​នេះ​ភ្លាមៗ​ផងដែរ​។ តែ​យ៉ាងណា បាន​ដូច​ចិត្ត ស្រាប់តែ​មន្ត្រី​មួយចំនួន ចុះ​អនុវត្ត​លើសពី​ការណែនាំ រហូតដល់​ចូលចាប់​ម៉ូតូ​ធំ​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ឮ​ខ្លាំង​បង្ក​ការរំខាន​ដល់​ក្នុងផ្ទះ​តែម្តង ដែល​ខុសពី​បទបញ្ជា​ថ្នាក់លើ ឲ្យ​ចាប់​នៅលើ​ដងផ្លូវ​ប៉ុណ្ណោះ​។​

​ជាក់ស្តែង ក្រោយពី​មានប្រតិកម្ម​ជាច្រើន​ពី​ប្រជាពលរដ្ឋ ជុំវិញ​ប្រតិបត្តិ​ការចាប់​ម៉ូតូ​ធំ​១​គ្រឿង ដែល​ចោទថា​បំពាក់​បំពង់​ស៊ី​ម៉ាំង​ប្រែ​ន​ខុស​បច្ចេកទេស នៅក្នុង​ខណ្ឌចំការមន ភ្លាមៗ​នោះ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេ ត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ក៏បាន​ដាក់បទបញ្ជា ដល់​កម្លាំង​នគរបាល​ទាំង​១៤ ខណ្ឌ ក្នុង​រាជធានី ភ្នំពេញ ឱ្យ​ផ្អាក​សកម្មភាព​ចាប់​ម៉ូតូ​ធំ​ដែលមាន​បំពង់​ស៊ី​ម៉ាំង​ប្រែ​ន​បង្ក​ការរំខាន​ជា បណ្ដោះអាសន្ន​សិន ដែល​ធ្វើ​ឲ្យ​សាធារណជន​មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​ជាខ្លាំង​។​

​ក្នុងនោះ​ផងដែរ លោកជំទាវ ហ៊ុន ស៊ី​ណាត ដែល​តែងតែ​ចេញមុខ​ទើស​ចំពោះ​រឿង​ហាក់​មិន​ទំនង​នៅក្នុង​សង្គម បានដាក់​ឲ្យ​ចំៗ​ថា​៖ «​មិនមែន​លើក​ទី​១​ទេ ដែល​ការងារ​ធ្វើ​មិន​ច្បាស់លាស់​ធ្វើ​ឲ្យ​តែ​រាស្ត្រ​ក្ដៅក្រហាយ ។ ម្យ៉ាងទៀត​អា​សំឡេង​ឮ​ហ្នឹង​វា​មិន​ងាប់​ដូច​គ្រឿងញៀន​ទេ​នាំគ្នា​ចាប់​អា​គ្រឿងញៀន​ទៅ​ពេលនេះ​ពេញ​វាលស្រែ​កូន​ខ្មែរ​បន្តិចទៀត​ងាប់​អស់ហើយ​អស់លោក​អើយ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×