យោងតាមរយៈគណនីហ្វេសប៊ុករបស់ព្រះតេជព្រះគុណមួយអង្គដែលមានព្រះនាមអន្លង់វែង ស្រុកកំណើត បានបង្ហោះ នូវទិដ្ឋភាពពិធីភ្ជាប់ពាក្យមួយ ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជនជាច្រើន ខណៈ ដែលកូនកំលោះ មានវ័យរាងចំណាស់ទៅហើយ ចំណែកឯកូនក្រមុំវិញ គឺនៅវ័យក្មេងឲ្យខ្ចីល្ហក់ និងមានថែមមានរូបសម្ភស្សស្រស់ស្អាតខ្លាំងទៀតផង។
អ្វីដែលធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំង គឺមិននឹកស្មានថា កូនកំលោះគឺជាអតីតមេគណខេត្តឧត្ដរមានជ័យ ដែលល្បីខាងការពារព្រៃឈេី និងសត្វព្រៃ ទើបសឹកបានជាង១ខែសោះ ឥឡូវ ភ្ជាប់ពាក្យបាត់។
គួរបញ្ជាក់ឲ្យដឹងផងដែរថា កូនកំលោះ ឈ្មោះ ប៊ុន សាលួត ដែលជា អតីតព្រះ មេគណខេត្តឧត្តរមានជ័យ និងជាចៅអធិការវត្តប្រាសាទរាជា សំរោង ព្រះអង្គបានលាចាកសិក្ខាបទ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ក្រោយបួសជាច្រើនវស្សា។
ដោយឡែក គណនីហ្វេសប៊ុកឈ្មោះ Vibol Bo ក្រោយពីបានឃើញបែបនេះ ក៏បាននិយាយបែបលេងសើចថា៖ «អតីតមេគណខេត្តឧត្ដរមានជ័យ ដែលល្បីខាងការពារព្រៃឈេីនឹងសត្វព្រៃ សឹកជាង១ខែ ឥឡូវមកការពារស្រីស្អាតម្ដង ធ្វេីជាអង្គរក្សបេះម្ដងមេីល រវាងការពារព្រៃឈេី និងសត្វព្រៃ ឥឡូវមកការពារស្រីស្អាត តេីមួយណាលំបាកជាង?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង