Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផ្ទុះ​កើតឡើង​នូវ​ជម្ងឺផ្តាសាយបក្សី ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ទប់ស្កាត់​ការធ្វើ​ចរាចរ​និង​ចលនា​បក្សី​ផលិតផល​ដែលមាន​ដើមកំណើត​បក្សី​ចេញពី​តំបន់​ពាក់ព័ន្ធ​ទៅកាន់​កន្លែង​ផ្សេង​

​បាត់ដំបង​៖ ​លោក ឈឹម វ​ជិ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបាត់ដំបង បានធ្វើការ​អំពាវនាវ​ដល់​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផ្ទុះ​កើតឡើង​នូវ​ជម្ងឺផ្តាសាយបក្សី ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ទប់ស្កាត់​ការធ្វើ​ចរាចរ​និង​ចលនា​បក្សី​ផលិតផល ដែលមាន​ដើមកំណើត​បក្សី​ចេញពី​តំបន់​ពាក់ព័ន្ធ​ទៅកាន់​កន្លែង​ផ្សេង​ដែល​ស្ថិតក្នុង​រង្វង់​ផ្ចិត​៣​គីឡូម៉ែត្រ​បានឡើយ​។ អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​សហការ​និង​យកចិត្តទុកដាក់​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺផ្តាសាយបក្សី​និង​អនុវត្ត​នូវ​វិធាន​ណែនាំ​ឲ្យ​បាន​និង​ចៀ​សវាង​ការធ្វើ​ចរាចរ​សត្វ​បក្សី​ដែល​នាំ​ឲ្យ​មានការ​ចម្លង​ទៅ​ទីកន្លែង​ផ្សេងៗ​ដទៃទៀត​។​

​ការចុះ​ត្រួតពិនិត្យ​និង​មាន​វិធានការ​ក្នុងការ​ទប់ស្កាត់ ពី​ការឆ្លង​រាលដាល​ជំងឺផ្តាសាយបក្សី​ដែល​កើតឡើង​នៅ​កន្លែង​ចិញ្ចឹម​មាន់​-​ទា​មួយកន្លែង​ដែលមាន​ទីតាំងនៅ ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០២១ ដោយ​អាជ្ញាធរ​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង​ដឹកនាំ​ដោយ​ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្តបាត់ដំបង លោក ប៉ង់ យុ​ទ្ធា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបាត់ដំបង​និង​លោក ឈឹម វ​ជិ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ព្រមទាំង​មន្ត្រី​ជំនាញ​ក្រុមការងារ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត អាជ្ញាធរ​ស្រុក​ឯក​ភ្នំ​និង​មន្ត្រី​ពាក់ព័ន្ធ​នៅក្នុង​មូលដ្ឋាន​ភូមិ​ឃុំ​ផ្ទាល់​។ ការចុះទៅ​ពិនិត្យ​ទីតាំង​កន្លែង​ផ្ទុះ​ជំងឺ​ផ្តាសាយ​នេះ​គឺធ្វើឡើង​បន្ទាប់ពី​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ​និង​ផលិត​កម្ម​សត្វ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​ដែល​បានធ្វើ​វិភាគ​រក​វីរុស​ផ្តាសាយ​បក្សី លើ​សំណាក​សត្វ​មាន​ចំនួន​៣​ក្បាល​និង​ទា​១​ក្បាល​ចេញពី​ទីកន្លែង​ចិញ្ចឹម​មាន់​-​ទា មួយកន្លែង​ស្ថិតក្នុង​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០២១ ត្រូវបាន​រកឃើញ​វត្តមាន​វីរុស​ជំងឺផ្តាសាយបក្សី ដែល​បង្កដោយ​វីរុស​ក្នុង​អនុ​ក្រុម​A/H5N​និង​យោង​លិខិត​លេខ​២៦៨​កសក​ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ កាលពី​ថ្ងៃទី​១២ ខែមករា​ឆ្នាំ​២០២១ ចុះហត្ថលេខា ដោយ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ជូន​មក​ឯកឧត្តម​ប្រធាន​គណៈកម្មការ​ចម្រុះ​ខេត្តបាត់ដំបង ដើម្បី​មាន​វិធានការ​ទប់ស្កាត់​នូវ​ការឆ្លង​រាលដាល​ជំងឺផ្តាសាយបក្សី​និង​សំណើ​ចាត់វិធានការ​ទប់ស្កាត់​ចលនា​បក្សី​និង​ផលិតផល​មាន​ដើមកំណើត​បក្សី ចេញពី​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ជា​បណ្តោះអាសន្ន​។​ក្នុង​ការចុះទៅ​ពិនិត្យមើល​នូវ​ទីតាំង​ខាងលើ​និង​ចុះ​ប្រកាស​កំណត់​នូវ​តំបន់​ជំងឺផ្តាសាយបក្សី ដើម្បី​ចាត់វិធានការ​ទប់​ស្តា​ត់​ចលនា​បក្សី​ផលិតផល​មាន​ដើមកំណើត​ពី​បក្សី​និង​អនុវត្ត​វិធាន​ជីវ​សុវត្ថិភាព​នៅ​ទីតាំង​ចិញ្ចឹម​មាន់ លោក ហូ ណា​ម ក្នុងភូមិ​សាស្ត្រ​ខាងលើ ។​

​លោក ឈឹម វ​ជិ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបាត់ដំបង បានធ្វើការ​អំពាវនាវ​ដល់​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផ្ទុះ​កើតឡើង​នូវ​ជម្ងឺផ្តាសាយបក្សី​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ទប់ស្កាត់​ការធ្វើ​ចរាចរ​និង​ចលនា​បក្សី​ផលិតផល ដែលមាន​ដើមកំណើត​បក្សី​ចេញពី​តំបន់​ពាក់ព័ន្ធ​ទាំងនេះ​ទៅកាន់​កន្លែង​ផ្សេង​ដែល​ស្ថិតក្នុង​រង្វង់​ផ្ចិត​៣​គីឡូម៉ែត្រ​បានឡើយ​។ អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​សហការ​និង​យកចិត្តទុកដាក់​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺផ្តាសាយបក្សី​និង​អនុវត្ត​នូវ​វិធាន​ណែនាំ​ខាងលើ ឲ្យ​បាន​និង​ចៀសវាង​ការធ្វើ​ចរាចរ​សត្វ​បក្សី​ដែល​នាំ​ឲ្យ​មានការ​ចម្លង​ទៅ​ទីកន្លែង​ផ្សេងៗ​ដទៃទៀត​។​ចំពោះ​បងប្អូន​ដែល​ចិញ្ចឹម​មាន់ ទា ក្នុងករណី​សង្ស័យ​ពី​សត្វ​របស់ខ្លួន​មាន​ជម្ងឺ​ក៏ត្រូវ​រាយការណ៍​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ខ្លូន​ឬ​ទាក់ទង​ទៅ​មន្ទីរ​កសិកម្ម​ខេត្ត​ផ្ទាល់ ដើម្បី​ចាត់​ឲ្យ​ជំនាញ​ចុះមក​ពិនិត្យមើល​សុខភាព​សត្វ​ទាំងនោះ​ចៀសវាង​បង្ក​នូវ​ការឆ្លង​ជម្ងឺ​ផ្សេងៗ ខណៈដែល​ប៉ុន្មាន​ថ្ងៃនេះ​អាកាសធាតុ​អាច​ចុះ​ត្រ​ជាក់​ខ្លាំង វា​អាច​ងាយ​បង្ក​នូវ​ហានិភ័យ​ដល់​សត្វ​ដែល​ខ្លួន​ចិញ្ចឹម ឲ្យ​បាន​ទាន់ពេលវេលា​។​

​ការចុះ​ត្រួតពិនិត្យ​និង​ចាត់វិធានការ​ទប់​ស្តា​ត់​ចលនា​បក្សី ផលិតផល​ដែលមាន​ដើមកំណើត​ពី​បក្សី​និង​អនុវត្ត​វិធាន​ជីវ​សុវត្ថិភាព នៅ​ទីតាំង​ចិញ្ចឹម​មាន់ របស់ លោក ហូ ណា​ម​នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​នេះ​គឺធ្វើឡើង​បន្ទាប់ពី​មានការ​ងាប់​សត្វ​មាន់​ទា​នៅ​ទីនោះ​ជា​បន្តបន្ទាប់​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ប្រមាណ​ជា​១៣០០​ក្បាល​។​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​និង​បានធ្វើ​ការវិភាគ​ទៅលើ​មាន់​-​ទា ដើម្បី​ពិនិត្យ​រក​វីរុស​ដែល​បង្ក​ឲ្យ​បក្សី​មាន់​ទា​នៅទីនេះ​ងាប់​ជា​បន្តបន្ទាប់​។​ក្រុមការងារ​បាន​កម្ទេច​សត្វ​ទា ចោល​សរុប​១៥៣​ក្បាល​និង​កម្ទេច​ក្ងាន​ចំនួន ១២​ក្បាល​ព្រមទាំង​បាន​បាញ់ថ្នាំ​សម្លាប់​នូវ​មេរោគ​នៅ​ទីកន្លែង​បរិវេណ​ចិញ្ចឹម​ទៀតផង​ដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

×