ភ្នំពេញ៖ បន្ទាប់ពីទីផ្សារបិទកាលពីរសៀលម្សិលមិញ សន្ទស្សន៍ទីផ្សារបានបន្តកើនឡើង ចំនួន០,៣៨ភាគរយទៀត ដល់៦៣៧,៧៩ ពិន្ទុ។
ភាគហ៊ុន រដ្ឋាករស្វយ័តក្រុងភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និង ភាគហ៊ុនអេស៊ីលីដាបានកើនឡើងចន្លោះពី២០រៀល ទៅ១០០រៀល មកដល់៦.២០០រៀល ១.១៩០រៀល និង១៦.៧៨០រៀល រៀងគ្នា។
ផ្ទុយទៅវិញ ភាគហ៊ុនហ្ក្រេនធ្វីន និងកំពង់ផែស្វយ័តក្រុងភ្នំពេញបានធ្លាក់ចុះ១៥០រៀល និង១០០រៀល មកត្រឹម ៣.៤៥០រៀល និង១១.៦០០រៀល។
ដោយឡែក ភាគហ៊ុនពីរផ្សេងទៀត រួមមានកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផេសថិក បានរក្សាថ្លៃថេរដដែលត្រឹម១៣.៩០០រៀល និង២.៨០០រៀល។
ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១៦០,៥៦ លានរៀល ដែលក្នុងនោះអេស៊ីលីដា និងរដ្ឋាករស្វយ័តក្រុងភ្នំពេញ មានចំណែកប្រហាក់ប្រហែលគ្នាចំនួន ៤១ភាគហ៊ុន៕
រក្សាសិទ្ធិដោយ : CEN