Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អីយ៉ា​ស់​! ស្ងាត់ៗ អ្នក​ប្រដាល់​អាមេរិក FLOYD Mayweather លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​កូនចៅ​ជា​ស្រី​ស្អាត​រាំ​ស្រាត និង​មាន​គម្រោង​ចង់​ធ្វើ​រឿងនេះ​ជាមួយ​នាង​…

spot_img

​ប្រភព​មួយ​បាន​អះអាងថា Floyd Mayweather កំពុង​តែមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នករបាំ​រូប​ស្រស់​ម្នាក់ នៅឯ​ក្លឹប​កម្សាន្ត​របស់គាត់ ហើយ​មាន​គម្រោង​ចង់​មានកូន​ជាមួយ​នាង​ទៀតផង​។​

​អ្នក​ប្រដាល់​ជើង​ខ្លាំង​អាមេរិក​ពុំដែល​ចាញ់​រូបនេះ ត្រូវបាន​ដឹងថា បាន​កំពុង​មើល​នារី​អាមេរិក​ដើមកំណើត​អង់គ្លេស នាង Anna Monroe ដែល​កំពុងធ្វើការ​នៅ​ក្រុម​រាំ​ស្រាត​របស់គាត់ អស់​រយៈពេល​ជាច្រើន​ខែ​មកហើយៗ អ្នក​ទាំងពីរ​បាន​មាន​ទំនាក់​ទំនងជា​ផ្លូវការ​នឹង​គ្នា កាលពី​អំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​។ នេះ​បើ​យោងតាម​គ្រួសារ និង​មិត្តភក្តិ​របស់គាត់ នៅ​អង់គ្លេស​បាន​ប្រាប់​ព័ត៌មាន​នេះ​តាមរយៈ FaceTime​។

​មិត្តភក្តិ​ម្នាក់​បាន​ប្រាប់ The Sun ថា «​ពួកគេ​ទាំង​ពីរបាន​កំពុង​មើលចិត្ត​គ្នា​ទៅវិញទៅមក អស់​មួយរយៈ​មកហើយ ហើយ​ទីបំផុត Floyd ក៏បាន​សម្រេចចិត្ត​»​។​

«​ឥឡូវនេះ Floyd ចង់​បានកូន​ម្នាក់ទៀត ដែល​គាត់​ចង់​ឲ្យ Anna ធ្វើជា​ម្តាយ​»​។​

​មិត្តភក្តិ​នោះបាន​បន្តថា ពួកគេ​បាន​ជួបគ្នា​នៅឯ​ក្លឹប​របស់​ប្ល​យ​ឈ្មោះថា Floyd’s Girl Collection ។​

Anna កើត​នៅ​អាមេរិក ប៉ុន្តែ​ឪពុកម្តាយ​របស់​នាង​បាន​ផ្លាស់​ទៅ​ប្រទេស​អង់គ្លេស ដើម្បី​ធ្វើការ​នៅពេល​នាង​នៅ​ក្មេង​។​

​បន្ទាប់មក នាង​បាន​ផ្លាស់​ទៅ​អាមេរិក​វិញ នៅពេល​នាង​មាន​អាយុ ២២ ឆ្នាំ​។​

​នាង​បាន​ទៅ​សម្ភាសន៍​ការងារ​នៅឯ​ក្លឹប​រាំ​ស្រាត Girl Collection ប៉ុន្តែ​នាង​ត្រូវបាន​គេ​បដិសេធ​។ តែ​យ៉ាងណា នៅពេល​នាង​ចាកចេញ​មកវិញ ក៏​នាង​បាន​ប្រទះ​នឹង Floyd នៅក្នុង​ច្រក​ផ្លូវ​មួយ​។​

​នៅ​ថ្ងៃ​បន្ទាប់ ក្លឹប​ក៏បាន​ទូរស័ព្ទ​ទៅ​នាង ដើម្បី​សុំឱ្យ​នាង​វិលត្រឡប់​វិញ ហើយ Floyd ដែល​ម្ចាស់​ក្លឹប​នៅ​ទីនោះ បាន​ប្រាប់​នាង​ថា នាង​មាន​ការងារ​ធ្វើ​ហើយ ឥឡូវនេះ​នាង​គឺមាន​ឥទ្ធិពល​ជាងគេ​ទាំងអស់​។​

​ចាប់តាំងពី​ពេលនោះ​មក Anna បាន​បង្ហោះ​រូបថត​របស់​នាង និង Floyd នៅ​ថ្ងៃ​ឈប់សម្រាក ដែល​ថត​នៅ​ខាងក្រៅ Acropolis ក្នុង​ទីក្រុង Athens ប្រទេស​ក្រិ​ក​។​

​អ្នក​ទាំងពីរ​បន្ទាប់មក ក៏បាន​បង្ហោះ​រូបថត​ជាមួយគ្នា​នៅ​ទីកន្លែង​ជាច្រើន​ផ្សេងៗ​ទៀត នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​, អា​ប៊ូ​ដា​ប៊ី​, អារ៉ាប់​រួម​; កន្លែង​ស្ប៉ា​អាង​ខៀវ​នៅ​អ៊ី​ស្លង់​, Santorini ប្រទេស​ក្រិ​ក និង​ទីក្រុង Amsterdam ប្រទេស​ហូ​ឡង់​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×