ភ្នំពេញ៖ កំណត់ការិយាល័យនិពន្ធ ៖ សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា ប្រិយមិត្តអ្នកទស្សនា អ្នកអានគេហទំព័រ និងបណ្តាញសង្គម CEN ជាទីគោរព ! ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៣៦ នៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី តាមរយៈការបោះឆ្នោតក្នុងរដ្ឋសភា និងបោះឆ្នោតទូទៅពីប្រជាជនកម្ពុជា នៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា យើងខ្ញុំសូមលើកយកមកផ្សាយជូនអស់លោកអ្នកនូវ “គំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងសមិទ្ធផលជាតិដ៏សំខាន់ៗ ដែល សម្តេចតេជោ ហ៊ុន សែន សម្រេចបានក្នុងបុព្វហេតុជាតិ និងប្រជាជនក្នុងរយៈកាលកាន់តំណែងជា នាយករដ្ឋមន្ត្រី រយៈពេល ៣៦ឆ្នាំកន្លងមក” (១៤ មករា ១៩៨៥-១៤ មករា ២០២១) ។
តាមរយៈការសង្ខេបដោយខ្លីជាព័ត៌មានកាលប្បវត្តិដូចខាងក្រោម ៖
១៤ មករា ១៩៨៥ រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបោះឆ្នោតជ្រើសតាំង សមមិត្ត ហ៊ុន សែន អនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងការបរទេស ជាឯកច្ឆន្ទ ឲ្យកានតំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ក្នុងជន្មាយុ ៣៣ឆ្នាំ ។
១៩៨៥ ជួបសន្ទនាក្រៅផ្លូវការ (ក្នុងលក្ខណៈនយោបាយផ្ទៃក្នុង) ជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនៅ ក្រុងហូជីមិញ តាមរបៀបវារៈស្វែងរកសន្តិភាពជូនប្រជាជាតិកម្ពុជា ។
១៩៨៦ ផ្តួចផ្តើមគំនិតបន្ថយការអនុវត្តរបបសេដ្ឋកិច្ចផែនការ តម្រង់ជាកំបាំង និងជាបណ្តើរៗមកកាន់របបសេដ្ឋកិច្ចទីផ្សារសេរី ឈរលើមូលដ្ឋានកម្មសិទ្ធិឯកជន និងការបន្តមរតកទ្រព្យធន ។
១៩៨៧ ជួបសន្ទនាក្រៅផ្លូវការជាមួយនឹងសម្តេចព្រះ នរោត្តម សីហនុ ក្នុងនាមខ្មែរ និង ខ្មែរ នៅហ្វ៊ែរអង់តែដឺណ័រ ក្បែរទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងបំណងស្វែងរកដំណោះស្រាយនយោបាយមួយ ស្តីពី ជម្លោះនៅកម្ពុជា (ស្វែងរកសន្តិភាពជូនជាតិកម្ពុជា) ។
១៩៨៨ ផ្តួចផ្តើមគំនិតថ្មីៗក្នុងការដាក់ចេញនូវសកម្មភាពគាំពារគោលការណ៍បង្រួបបង្រួមជាតិ ឆ្ពោះទៅកាន់ការដកកងទ័ពស្ម័គ្រចិត្តវៀតណាមទាំងស្រុងចេញពីកម្ពុជា និងពង្រឹងបន្ថែមទៀត នូវទស្សនៈ នយោបាយទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរក្សាសមិទ្ធផលនៃទិវាជ័យជម្នះ ៧ មករា ។
០៥ ដល់ ១២ មេសា ១៩៨៩ ដឹកនាំសន្និបាតកម្មាភិបាលទូទាំងប្រទេសលើកទី២ ដោយសម្រេចចិត្តលើកគោលនយោបាយសំខាន់ៗមួយចំនួនដូចជា ÷
– ដកកងទ័ពស្ម័គ្រចិត្តវៀតណាមចេញពីកម្ពុជា
– ដឹកជញ្ជូនឯកជន-កសិករ
– សេដ្ឋកិច្ចគ្រួសារឯកជនសមូហភាព និងរដ្ឋចម្រុះឯកជន
– គ្រប់គ្រងប្រើប្រាស់ដីធ្លី ប្រកបរបរកសិកម្ម អាជីវកម្មកសិកម្ម តាមរបៀបវេរប្រវាស់ដៃ ។
ខែធ្នូ ឆ្នាំ១៩៩០ សម្រេចចិត្តរួមក្នុងនាមជាសមាជិកគណៈកម្មការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ក្នុងការផ្តល់ពន្លឺភ្លើងបៃតង (ឆ្ពោះទៅយល់ព្រម) ឲ្យជនជាតិចិនបង្កើតសមាគមរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីត្រូវបានបំផ្លាញឲ្យខ្ទេចខ្ទីពីបន ប៉ុល ពត នោះមក ។ ក្រោយមក ឧកញ៉ា លី ហួ ត្រូវបានតែងតាំងជាតំណាង និងជាប្រធានសមាគចិននៅកម្ពុជា ។
២៣ តុលា ១៩៩១ ជាហត្ថលេខី (តំណាងឲ្យរដ្ឋាភិបាលនៃរដ្ឋកម្ពុជា) ក្នុងកិច្ចព្រមព្រៀង ស្តីពី ដំណោះស្រាយនយោបាយទូទៅមួយ ស្តីពី កម្ពុជា ឬហៅថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ។
១៤ វិច្ឆិកា ១៩៩១ ជាអធិបតីក្នុងការដង្ហែសម្តេចព្រះ នរោត្តម សីហនុ ប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា និងព្រះជាយា ពី រដ្ឋធានីប៉េកាំង ប្រទេសចិនមកកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។
១៩៩២ ផ្តួចផ្តើមគំនិតសំខាន់ៗថ្មីៗបន្ថែមទៀតក្នុងនាមហត្ថលេខីនៃសន្ធិសញ្ញា ២៣ តុលា ឆ្នាំ១៩៩១ សំដៅធ្វើឲ្យចុះខ្សោយដល់កម្លាំងនយោបាយ និងយោធាខ្មែរក្រហមដែលនៅតែប៉ុនប៉ងវិលត្រឡប់មកកាន់អំណាចវិញ ដោយជ្រកក្រោមស្លាកបង្រួបបង្រួមជាតិ បង្កប់នូវសារជាតិប្រល័យពូជសាសន៍ឯង ។
១៩៩៣ ផ្តួចផ្តើមគំនិតក្នុងការច្រានចោលលទ្ធផលនៃការបោះឆ្នោតរៀបរៀងឡើងដោយ UNTAC ដោយហេតុថា ការបោះឆ្នោតនោះ ត្រូវបានធ្វើឡើងដោយចេតនាទុច្ចរិតបម្រើឧបាយកលលូកដៃជ្រៀតជ្រែក និងបំបែកបំបាក់ការបង្រួបបង្រួមជាតិកម្ពុជា ពីសំណាក់ជនបរទេសអគតិនិយម ។
១៩៩៤ ផ្តួចផ្តើមគំនិតនយោបាយបង្រួបបង្រួមជាតិ បញ្ចប់អង្គការចាត់តាំងនយោបាយឃោសនាខ្មែរក្រហម តាមគោលនយោបាយឈ្នះឈ្នះ ដោយអនុវត្តតាមវិធីសាស្ត្រ DIFID
– D= Divide= បំបែកបំបាក់
– I= Isolate= ធ្វើឲ្យឯកោ
– F= Finish= បញ្ចប់
– I= Integrate= សមាហរណ
– D= Develop= អភិវឌ្ឍន៍
ទី ២
១៩៩៥ ផ្តួចផ្តើមគំនិត និងដឹកនាំគោលនយោបាយសមាហរណកម្មកម្ពុជា ទៅក្នុងអង្គការតំបន់ និងអន្តរជាតិនានាបន្ថែមទៀត ជាពិសេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅតាត់ថា អាស៊ាន ។
១៩៩៦ សម្រេចគោលនយោបាយឈ្នះឈ្នះ ជំហានទី១ ដោយបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការសុំចូលរួមក្នុងជីវភាពនយោបាយសង្គមជាតិពីសំណាក់ក្រុមផ្តាច់ខ្លួនខ្មែរក្រហមនៅ ប៉ៃលិន ដឹកនាំដោយ អៀង សារី ។
៥-៦ កក្កដា ឆ្នាំ១៩៩៧ ដឹកនាំទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវការប៉ុនប៉ងនាំខ្មែរក្រហមមកកាន់អំណាចវិញ តាមរយៈព្រឹត្តការណ៍យោធាបង្ហូរឈាមកណ្តាលរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ។
១៩៩៨ ដឹកនាំកម្លាំងនយោបាយ និងយោធានៃរាជរដ្ឋាភិបាលកម្ពុជាកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ធ្វើឲ្យកម្លាំងនយោបាយ និងឧទ្ទាមខ្មែរក្រហមចុងក្រោយនៅអន្លង់វែងត្រដរខ្យល់ ដកចង្កាមាន់ និងរលត់សូន្យសុង ។
៣០ មេសា ឆ្នាំ១៩៩៩ សម្រេចបានជោគជ័យមួយរយភាគរយក្នុងការបញ្ចូលព្រះរាជាណាចក្រកម្ពុជាជាសមាជិកផ្លូវការនៃសមាគមអាស៊ាន នៅរដ្ឋធានីហាណូយប្រទេសវៀតណាម ។
៣១ ធ្នូ ឆ្នាំ១៩៩៩ ឆ្លងចូល ១មករា ឆ្នាំ២០០០ អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីឆ្លងសហសវត្សរ៍ជាប្រវត្តិសាស្ត្រនៅខាងមុខរានហាលប្រាសាទអង្គរវត្ត ដោយមានការចូលរួមពីឥស្សរជនជាតិ និងអន្តរជាតិដ៏ច្រើនកុះករ និងមានការផ្សាយផ្ទាល់ពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា និងប្រព័ន្ធផ្សាព្វផ្សាយព័ត៌មានអន្តរជាតិមួយចំនួន ។
២០០១ ផ្តួចផ្តើមគំនិតដឹកនាំនយោបាយសេដ្ឋកិច្ចថ្មីៗបន្ថែមទៀត ដើម្បីនាំកម្ពុជាឲ្យចូលជាសមាជិកផ្លូវការនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។
ទី ៣
២០០២ ផ្តួចផ្តើមគំនិតរៀបចំកំណែទម្រង់នយោបាយផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា (CPP) ដើម្បីឆ្ពោះទៅកាន់ជោគជ័យថ្មីទៀតក្នុងការបោះឆ្នោតសាកល២០០៣ ដោយបានរំពឹងទុកជាមុនថា នឹងមានវិបត្តិនយោបាយមួយដែលអូសបន្លាយពេលយូរគួរសមអាស្រ័យដោយបដិបក្ខនយោបាយចចេសច្រានចោលលទ្ធផលដែល គណបក្សប្រជាជនទទួលបានចំណាត់ថ្នាក់លេខ១ និងច្រានបេក្ខភាពនាយករដ្ឋមន្ត្រីដែលជ្រើសតាំងដោយ គណបក្សប្រជាជនកម្ពុជា ។
២០០៣ ដឹកនាំការប្រកួតបោះឆ្នោតសាកល និងទទួលបានជោគជ័យល្អបង្គួរ ប៉ុន្តែប្រទេសជាតិធ្លាក់ជាប់គាំងទ្រឹងក្នុងវិបត្តិនយោបាយ បន្ទាប់មកដោះស្រាយវិបត្តិនយោបាយនេះដោយគោលនយោបាយសម្បទានចំពោះគណបក្សហ្វ៊ុនស៊ិនប៉ិចជាដៃគូក្នុងរាជរដ្ឋាភិបាលចម្រុះ បំបែកកម្លាំងនយោបាយបដិបក្ខដ៏ធំបង្គួរមួយទៅជាពីរដាច់ដោយឡែកពីគ្នាទាំងស្រុង និងជាស្ថាពរ ។
២០០៤ រដ្ឋសភាសម្រេចជ្រើសតាំងជានាយករដ្ឋមន្ត្រីអាណត្តិទី៣ ហើយបានដាក់ចេញនូវ “យុទ្ធសាស្ត្រចតុកោណដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព” សម្រាប់កម្ពុជា ។
២០០៥ ជោគជ័យរបស់ប្រទេសជាតិដែលផ្តួចផ្តើមគំនិតឡើងដោយនាយករដ្ឋមន្ត្រីអាណត្តិទី៣ នាំឲ្យគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងសាជាថ្មីទៀត ជាបេក្ខជននាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៤ របស់រដ្ឋសភាជាបន្តទៀត ។
២០០៦ ផ្តួចផ្តើមគំនិតដឹកនាំនយោបាយកំណែទម្រង់សេដ្ឋកិច្ច ជំរុញកំណើនសេដ្ឋកិច្ច បើកទ្វារប្រទេសដោយចំហបន្ថែមទៀត ឆ្ពោះទៅកាន់ទីផ្សារតំបន់ និងទីផ្សារអន្តរជាតិនានា ដោយកំណត់យកប្រភពកំណើនសេដ្ឋកិច្ច គឺទី១ វាយនភណ្ឌ ទី២ ទេសចរណ៍ ទី៣ កសិកម្ម និងទី៤ សំណង់ ។
ថ្ងៃសុក្រទី១២ ខែតុលា ឆ្នាំ២០០៧
ទទួលបានព្រះរាជទានគោរមងារ ជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីព្រះមហាក្សត្រ នរោត្តម សីហមុនី និងបានផ្តួចផ្តើមគំនិតដឹកនាំនយោបាយថ្មីៗបន្ថែមទៀត ក្នុងការពង្រឹងសន្តិភាព ស្ថេរភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិអភិវឌ្ឍន៍គ្រប់វិស័យ ការពារប្រជាធិបតេយ្យ និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អតាមទស្សនវិស័យបែបសង្គមរាស្ត្រនិយមព្រះពុទ្ធសាសនា
ចុងក្រោយ
២០០៨ ដឹកនាំនយោបាយកិច្ចការនយោបាយទូទៅ និង បំផុសចលនាមហាជន ប្រែក្លាយជាខឿនការពារជាតិ ទប់ស្កាត់ និង រារាំងក្នុងការទន្ទ្រាន កាន់កាប់តំបន់ប្រាសាទព្រះវិហារពីសំណាក់ទាហានថៃ តាមបញ្ជារដ្ឋនៅក្នុងក្រុងបាងកក ដែលបញ្ជាដោយនាយករដ្ឋមន្រី្ត អាភីស៊ីត វេចាជីវ៉ា ។
ថ្ងៃចន្ទទី២១ ធ្ន ២០០៩ បន្ទាប់ពីទទួលបាននូវមហាជោគជ័យដ៏សម្បើមជូនជាតិសាសនា ព្រះមហាក្សត្របានប្រាស
ព្រះរាជទាន នូវឋាន្តរស័ក្តិ ដ៏ខ្ពងខ្ពស់បំផុតក្នុងជួរកងយោធពលខេមរភូមិន្ទ ជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ។
ឆ្នាំ ២០១០ ដឹកនាំនយោបាយសម្រេចបាននូវលទ្ធផលធំៗ ជាបន្តបន្ទាប់ ជូនជាតិកម្ពុជា ដូចជា ការពារជាតិបង្រួមបង្រួមជាតិ នាំមកនូវសុខសន្តិភាពពិតប្រាកដ និងគុណសម្បតិ្តដ៏មហាប្រសើរ ថ្លៃថ្លា ក្នុងការផ្តល់អោយប្រទេស និងប្រជាជនកម្ពុជា នូវគុណប្រយោជន៍ដ៏ធំធេង ក្នុងវិស័យសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ ។
២០១១ ផ្តួចផ្តើមគំនិតគូសវាស និង ដឹកនាំ គោលនយោបាយបញ្ជាក់សាជាថ្មី នូវនយោបាយចិនតែមួយរបស់កម្ពុជា ប្រយោជន៍ពង្រឹងស្ថេរភាព នយោបាយ បន្ថែមទៀត ព្រមទាំងកៀងគរ វិនិយោគិនចិនអោយកាន់តែច្រើនឡើងថែមទៀត ប្រយោជន៍បង្កើនការងារ និងប្រាក់ឈ្មួលជូនប្រជាពលរដ្ឋ ។
២០១២ ផ្តើមដំណាក់កាលមិត្តភាពដែកថែបរវាង កម្ពុជា-ចិន តាមរយៈទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ហ៊ូ ជិនតាវ ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន ដឹកនាំនយោបាយទូទៅលើសកម្មភាពជាដៃគូយុទ្ធសាស្ត្រ សហប្រតិបត្តិការទ្វេភាគី ស៊ីជម្រៅ រវាងកម្ពុជា-ចិន ដោយនៅតែបន្តយកចិត្តទុកដាក់កិច្ចសហប្រតិ្តបិត្តការ លើវិស័យនានា វវាងប្រទេសជាមិត្ត ជាពិសេសប្រទេសជិតខាង វៀតណាម ថៃ និង ឡាវ ។
២០១៣ ប្រមូលផ្តុំ បញ្ញាញាណ មរតកមនុស្សរស់ នៅកម្ពុជា ក្នុងការផ្តួចផ្តើមគំនិត ដឹកនាំនយោបាយវប្បធម៌ ដោយបង្កើតនូវប្រធានបទ សម្រាប់ទិវាវប្បធម៌ជាតិ ( ៣ មីនា រៀងរាល់ឆ្នាំ ) គឺយកអ្វីៗ ទាំងអស់ដើម្បីវឌ្បនភាពជាតិកម្ពុជា ។
២០១៤ បង្កើតគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជាំ – ចិន ដោយប្រគល់ជូន ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រី្ត ជាសហប្រធាន កិច្ចកានៃគណៈកម្មាធិការនេះ នាំ ប្រយោជន៍ជាច្រើនដល់កម្ពុជា ពិសេសវឌ្ឍនភាព សេដ្ឋកិច្ច នៅខេត្តព្រះសីហនុ និង ហេដ្ឋរចនាសម្ព័ន្ធនៅតំបន់ឦសានប្រទេស ។
២០១៥ ទស្សនកិច្ចជាប្រវិត្តសាស្ត្រ និង ផ្លូវការនៅ រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ជួបពិភាក្សា ការងារទ្វេភាគី កម្ពុជា-ចិន ជាមួយ ឯកឧត្តម ស៊ីជិនពីង ប្រធានាធិបតីចិន ដោយបានប្រែក្លាយទស្សនកិច្ច និង ប្រយោជន៍រួម «ប្រទេសចិនតែងតែប្រព្រឹត្តដោយស្មើភាព ការយោគយល់ និងការគោរព ចំពោះ ប្រទេសកម្ពុជា ទៅជាផលប្រយោជន៍ ជាក់ស្តែង ជូនប្រជាជាតិ និងប្រជាជនកម្ពុជា ។
២០១៦ បន្តផ្តួចផ្តើមគំនិតដឹកនាំ នយោបាយ សុខដុមនីយកម្ម សាសនា ក្នុងសង្គមជាតិកម្ពុជា រហូតដល់ទទួលបានការកោតសរសើរ ពីក្រសួងការបរទេសអាមេរិកថា កម្ពុជា ជាប្រទេស នាំមុខមួយលើលោក ក្នុងការធានាបាននូវសោភ័ណភាពនៃជំនឿសាសនា និង សុខដុមនីយកម្ម សាសនា ។
២០១៧ ដឹកនាំនយោបាយ កំណែទម្រង់បំរើអោយយុទ្ធសាស្ត្រចតុកោណ ក្នុងនោះ យកចិត្តទុកដាក់ ជាពិសេស ដំឡើងប្រាក់ឈ្មួលការងារដល់កម្មករនៃវិស័យវាយនភណ្ឌ និងលើកកម្ពស់សិទិ្ធការងារ តាមចរន្តរបស់អង្គការពលកម្មអន្តរជាតិ (ILO) ។
២០១៨ ប្រកាសជាផ្លួវការ ជូនសាធារណជនជាតិ និងអន្តរជាតិ សី្តពី កម្មវិធីនយោបាយសម្រាប់ការកសាង និងការពារជាតិមាតុភូមិ ឆ្នាំ២០១៨ – ២០២៣ ដោយសង្កត់ធ្ងន់លើការគោរពរដ្ឋធម្មនុញ្ញ ១៩៩៣ ។
២០១៩ ដឹកនាំ នយោបាយ អភិរក្ស អាហារប្រពៃណី របស់ជាតិកម្ពុជាំ ទុកជាប្រយោជន៍ជូនជាតិកមម្ពុជាបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយទៀត ដោយការប្រកាសនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៩ អោយប្រជាជនកម្ពុជាទូទាំងប្រទេស ជួបជុំ គ្នាជាមហាគ្រួសារខ្មែរ បរិភោគ « នំបញ្ចុកសាមគ្គីជាតិ ហើយនៅថ្ងៃទី ៣ ខែកក្តដា ឆ្នាំដដែលនេះ បានយកនំបញ្ចុកទៅបង្ហាញ ជូនភ្ញៀវអន្តរជាតិ ពិសានៅអង្គការពាណិជ្ជកម្មពិភពលោក នៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស ។
២០២០ ផ្តួចផ្តើមគំនិត និងដឹកនាំបាននូវនយោបាយខឿនការពារ សុខសន្តិភាព ជាតិ ដោយកាត់បន្ថយបានជាអតិបរមានូវ ចំនួនមនុស្សដែលឆ្លងមេរោគ រាតត្បាតសាកល SARS COVI-z និងពុំមានពលរដ្ឋណាម្នាក់ក្នុងប្រទេសកម្ពុជាស្លាប់ដោយសារមេរោគ COVID-19 ព្រមទាំងបានផ្តល់សម្ភារ: បរិក្ខារពេទ្យ និងម៉ាស់មួយចំនួនធំដល់ប្រទេសជាមិត្ត មាន ឡាវ ទីម័រឡេស្ត មីយ៉ាន់ម៉ា និង នេប៉ាល់ ៕ រក្សាសិទ្ធិដោយ អង្គភាពព័ត៌មាន CEN