Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងបរិស្ថាន និង​ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍ បង្កើន​កិច្ចសហការ​គ្រប់គ្រង​ទេសចរណ៍ នៅតាម​តំបន់ការពារធម្មជាតិ​

​ភ្នំពេញ​៖ នា​ទីស្តីការ​ក្រសួងបរិស្ថាន នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម សាយ សំ​អាល់ បានទទួល​ជួប​ជាមួយ​សមាគម និង​ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍ ដើម្បី​បង្ហាញ​ពី​សក្ដានុពល​ទេសចរណ៍​នៅតាម​តំបន់ការពារធម្មជាតិ បង្កើន​កិច្ចសហការ​ជាមួយគ្នា ក្នុង​គោលបំណង​គ្រប់គ្រង​ទេសចរណ៍ធម្មជាតិ​ឱ្យ​កាន់តែ​ប្រ​ល្អប្រសើរ​។ ក្នុងជំនួប​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បានបង្ហាញ​អំពី​តំបន់​ដែលមាន​សក្ដានុពល​ទេសចរណ៍ នៅតាម​តំបន់ការពារធម្មជាតិ​នានា​នៅ​ប្រទេស​កម្ពុជា ដែល​អាច​រៀបចំ​ឱ្យ​ភ្ញៀវទេសចរ​ធ្វើដំណើរ​កម្សាន្ត​។​

​ក្នុងនោះ​ផងដែរ សមាគម និង​ក្រុម​មគ្គុទ្ទេសក៍ ត្រូវ​ស្វែងយល់​ផងដែរ​អំពី​តំបន់​មួយចំនួន​នៅតាម​តំបន់ការពារធម្មជាតិ ដែលមាន​តម្លៃ​ខ្ពស់​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ និង​មួយចំនួន​មិនទាន់មាន​សុវត្ថិភាព​គ្រប់គ្រាន់​នៅឡើយ ដែល​ត្រូវការ​សហការគ្នា​រៀប​ដំណើរ​ទេសចរណ៍​ឱ្យបាន​ល្អ​ទាំង​សុវត្ថិភាព សុខភាព និង​អនាម័យ​បរិស្ថាន​។
​ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែមថា​ការរីកចម្រើន​ទេសចរណ៍ធម្មជាតិ ជា​និនាការ​ថ្មី​របស់​សង្គម​កម្ពុជា​និង​ជួយ​កសាង​សេដ្ឋកិច្ច​មូលដ្ឋាន​។ ក្រសួងបរិស្ថាន​នឹង​យកចិត្តទុកដាក់​បន្ថែម​សុខ​សុវត្ថិភាព សុខភាព ការសង្គ្រោះ​បន្ទាន់ ការគ្រប់គ្រង​អនាម័យ និង​សំអាត​បរិស្ថាន​ឱ្យ​បានល្អ​នៅតាម​តំបន់ការពារធម្មជាតិ ដើម្បី​ជា​ប្រយោជន៍​យូរអង្វែង​ដល់​កូនចៅ​ត​ជំនាន់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្តាប់​នូវ​សំណូមពរ​ដែល​បានលើកឡើង ពី​សំណាក់​សមាគម និង​ក្រុម​មគ្គុទ្ទេសក៍ ដើម្បី​ស្វែងយល់​ពី​តម្រូវការ និង​ភាពចាំបាច់ សំដៅ​រួមគ្នា​រៀបចំ​ទេសចរណ៍ធម្មជាតិ​ឱ្យបាន​ល្អប្រសើរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា កន្លងទៅ​ប្រជាជន​កម្ពុជា​បាន​ផ្លាស់ប្តូរ​ផ្នត់គំនិត​ស្រឡាញ់​បរិស្ថាន​ច្រើនជាង​មុន តាមរយៈ​ការធ្វើដំណើរ​កម្សាន្ត​នៅតាម​តំបន់ការពារធម្មជាតិ​កាន់តែច្រើន​។ ឯកឧត្តម​រដ្ឋមន្ត្រី បានលើកឡើង​ផងដែរ​ថា ការធ្វើដំណើរ​កម្សាន្ត​នៅតាម​តំបន់​ធម្មជាតិ​ទាំងអស់នេះ បាន​ជួយ​លើកទឹកចិត្ត​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍ ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការការពារ និង​អភិរក្ស​ធ​ធាន​ធម្មជាតិ និង​ចូលរួមចំណែក​សំខាន់​ដល់​ការបង្កើន​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជា​ពល​ដ្ឋ​នៅតាម​សហគមន៍​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

     

×