Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះអាវុធ​មួយ​ប្រាវ ! ឃាតករ​បាញ់​មន្ត្រីប៉ូលិស​ស្លាប់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវបាន​បាញ់​ស្លាប់​ហើយ​

​ភ្នំពេញៈ ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​បា​ញ់​សម្លាប់​ហើយ​នៅ​ព្រលប់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ នៅ ភ្នំ​ខៀវ​, ភូមិ​អូរ​ព្រះ​, ឃុំ​អូរ​គ្រៀង ស្រុក សំបូរ នៃ​ខេត្តក្រចេះ បន្ទាប់ពី​មិន​។ ការបាញ់​ស្លាប់​ខ្មាន់កាំភ្លើង គឺ​សមត្ថកិច្ច​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេស​នី​យ៍​ឯក ឆាយ គឹម​ខឿន បាន​ថ្លែងប្រាប់​CEN មុននេះ​បន្តិច​ថា “​មានការ​ផ្ទុះអាវុធ សមត្ថកិច្ច​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​បាន​បាញ់​ស្លាប់បាត់​ហើយ នៅ​ភូមិ​អូរ​គគីរ ខេត្តក្រចេះ​”​។​

​ខ្មាន់កាំភ្លើង​ឈ្មោះ អ៊ា ណា​រ៉េ​ន អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ B9 ផ្លូវ​បេតុង​បុរី​ទឹម សា​ខន ស្ថិតនៅ​ក្នុងភូមិ​តា​កេរ សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​ខ្មាន់កាំភ្លើង​ឈ្មោះ អ៊ា ណា​រ៉េ​ន កាលពី​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ បាន​បាញ់សម្លាប់​មន្ត្រីនគរបាល​ក្នុង​រឿង​ទំនាស់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​មុខផ្ទះ​សំណាក់ សាំង​ហ័​រ​ទៀន លើផ្លូវ​សហព័ន្ធ​រុស្សី ស្ថិតនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​បន្ទាប់ពី​បង្កហេតុ​ជនសង្ស័យ​បាន​បើករថយន្ត​ម៉ាក Lexus RX300 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ សៀមរាប 2A-4546 គេចចេញ​ពី​ក​ន្លែ​កើតហេតុ ។ សមត្ថកិច្ច​ចុះ​ធ្វើ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ នៅ​ព្រឹក​ថ្ងៃ​ដដែល​សកម​ត្ថ​កិច្ច​បាន​រកឃើញ​រថយន្ត ជនសង្ស័យ​០១ គ្រឿង ម៉ាក​Lexus RX300 ពណ៌​ខ្មៅ​ដោះ​ស្លាក​លេខ​ចោល យកទៅ​ប្លុង​ចត​ចោល​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ ៤២ ភូមិ​ស្វាយ​ឧ​ត្ត​ម សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ និង​បាន​សាកសួរ​ម្ចាស់ផ្ទះ ហើយ​ឈានទៅដល់​ការស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​០​នាក់ បក្ខពួក​ឃាតករ​ដែល​បាន​រត់គេច​ដល់​ខេត្តបាត់ដំបង ហើយ​បាន​បញ្ជូន​ជនសង្ស័យ​រូបនេះ មកកាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ម​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​។

​ក្រោយ​ការសាកសួរ​ជនសង្ស័យ​ឈ្មោះ កែ ចាន់​មាន បាន​សារភាពថា ក្រុម​ខ្លួន​ពិតជា​បាន​ចូលរួម ក្នុង​សកម្មភាព​បាញ់សម្លាប់​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយ​ឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រ៉េ​ន​ជា​ឃាតករ​(​គេចខ្លួន​) ជា​អ្នកបាញ់ សម្លាប់​ជនរងគ្រោះ​។
​ចំណែក​រូបគេ​ជា​អ្នកបើករថយន្ត​រត់គេច ទៅ​លាក់ទុក​នៅផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​ភ្នំ​បាសិត ហើយ​ឈ្មោះ អ៊ា ណា​រ៉េ​ន ជា​ឃាតករ​ក៏បាន​តេ​ទូរស័ព្ទ​បក្ខពួក​ម្នាក់ទៀត​យក​ម៉ូតូ​មក​ឌុប​ពួកខ្លួន​ឆ្លងស្ពាន​ព្រែ​ក្តាម​ទៅផ្ទះ​សំណាក់​មិន​ចាំ​យីហោ​ដេក​ចំនួន ០២​យប់ ទើប​បន្ទាប់មក​ពួកគេ​ក៏​បែក​គ្នា​រៀងៗ​ខ្លួន​។ ហើយ​រូបគេ​(​កែ ចាន់​មាន )​មក​លាក់ខ្លួន​នៅក្នុង​វត្ត​មួយ​នៃ​ខណ្ឌ​ព្រែក​ព្នៅ ១​យប់​។ លុះដល់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២១ ខ្លួន​ក៏បាន​បន្តដំណើរ​ទៅ​ខេត្តបាត់ដំបង ដោយ​ស្នាក់នៅ​បន្ទប់​ជួល ម្តុំ​វត្ត​ទួល​តា​ឯក ខេត្តបាត់ដំបង ។ លុះដល់​ថ្ងៃទី ៣ ខែមករា ឆ្នាំ​២០២១ ពេល​ខ្លួន​កំពុង​ដេក​នៅផ្ទះ​ជួល​ក៏​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។

ក្រោយប្រតិបត្តិការស្រាវជ្រាវដោយដោយនគរបាលព្រហ្មទណ្ឌ និងនគរបាលមូលដ្ឋាន រហូតដល់រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនបានជនសង្ស័យម្នាក់ ដែលជាបក្ខពួករបស់ខ្មាន់កាំភ្លើង ហើយជាអ្នកបើករថយន្ដនៅថ្ងៃបង្កហេតុ។ បក្ខពួករបស់ខ្មាន់កាំភ្លើងម្នាក់នេះឈ្មោះ កែ ចាន់មាន ដែលត្រូវបានលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួនពីរបទល្មើស រួមមាន៖ សមគំនិតក្នុងអំពើឃាតកម្ម និងជួញដូរគ្រឿងញៀន ហើយត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន៕៕ រក្សា​សិទ្ធិ​ដោយ​៖​ចេស្តារ​

×