បន្ទាប់ពីមានការធ្លាក់ចុះបីថ្ងៃជាប់គ្នា ភាគហ៊ុនកំពង់ផែស្វយ័តភ្នំពេញ PPAP បានងើបឡើងវិញ ២០០រៀល ដល់ ១១,៧០០រៀល នាពេលផ្សារបិទថ្ងៃសុក្រម្សិលមិញនេះ។
ស្របពេលជាមួយគ្នានេះ ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ភាគហ៊ុនអេស៊ីលីដា (ABC) និងផេសថិក (PEPC) ក៏បន្តការកើនឡើងផងដែរ មកដល់១,៣៥០រៀល ១៦,៨០០រៀល និង២,៩០០រៀល រៀងគ្នា ដោយមានចន្លោះកំណើនពី២០រៀល ទៅ៩០រៀល។
ផ្ទុយទៅវិញ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និងកំពង់ផែស្វយ័តព្រះសីហនុ (PAS) បានធ្លាក់ចុះ២០រៀល និង២០០រៀល មកត្រឹម៦,១៨០រៀល និង១៣,៨០០រៀល។ រីឯភាគហ៊ុនហ្គ្រេនធ្វីន (GTI) វិញបានរក្សាថ្លៃថេរដដែលត្រឹម៣.៤០០រៀល។
សន្ទស្សន៍ផ្សារមូលបត្រកម្ពុជានាថ្ងៃសុក្រម្សិលមិញបានបន្តកើនឡើងចំនួន ០,០៥ភាគរយ ទៀត ដល់៦៣៨,៩៤ ពិន្ទុ។
ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១៣៤,១៨ លានរៀល ក្នុងនោះ ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) អេស៊ីលីដា (ABC) និងកំពង់ផែស្វយ័តព្រះសីហនុ (PAS) មានចំណែកប្រហែល ៣៥ ភាគរយ ៣២ ភាគរយ និង២៥ភាគរយ រៀងគ្នា៕
រក្សាសិទ្ធិដោយ៖CEN