Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​មានការ​ប្រុងប្រយ័ត្ន​! ព្រោះ​មាន​ជនខិលខូច បន្លំ​ធ្វើជា​សារ​មកពី​ធនាគារ​កាណាឌីយ៉ា ក្នុង​គោលបំណង​ដើម្បី​….

spot_img

​ភ្នំពេញ​៖ ថ្មីៗ​នេះ នា​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ នាយកដ្ឋាន​បទល្មើស​ប​ច្ចេក​វិទ្យា បាន​ជម្រាបជូន​សាធារណៈជន ជាពិសេស​អ្នកមាន​គណនី​ធនាគារ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​បាន​រកឃើញ​មាន​ជនខិលខូច បាន​បន្លំ​ធ្វើជា​សារ​មកពី​ធនាគារ​កាណាឌីយ៉ា ក្នុង​គោលបំណង​ដើម្បី​បោក​បញ្ឆោត​ចូល​លួច​ប្រាក់​របស់លោក​អ្នក​។​

​ក្នុងនោះ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នាយកដ្ឋាន​បទល្មើស​ប​ច្ចេក​វិទ្យា Anti Cyber Crime Department បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ពី​ល្បិច​របស់​ជនខិលខូច ដែលមាន​ខ្លឹម​ទាំងស្រុង​ថា​៖ «​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ទើបតែ​បាន​រកឃើញ​មាន​អ្នកប្រើប្រាស់​មួយចំនួន បានទទួល​សារ​ជា​ភាសា​អង់គ្លេស​ដែល​បន្លំ​ធ្វើជា​សារ​មកពី​ធនាគារ​កាណាឌីយ៉ា ដោយ​អះអាងថា គណនី​ធនាគារ​របស់លោក​អ្នក​ត្រូវបាន​ចូល​ប្រើ​ជាមួយ​ឧបករណ៍​ផ្សេងទៀត ហើយ​ថែមទាំង​ផ្ដល់នូវ​តំណ​ភ្ជាប់​ដើម្បីឱ្យ​ពួកគេ​បញ្ជាក់​អំពី​អត្តសញ្ញាណ (Your Canadia bank account has been logged in through another platform, please verify again to protect your rights. www.canadias.com)​។​

​នៅពេលដែល​អ្នកប្រើប្រាស់​ចូលទៅ​គេហទំព័រ​តាម​តំណ​ភ្ជាប់​នោះ វា​នឹង​ទាមទារ​ឱ្យបំពេញ​ព័ត៌មាន​លម្អិត​មានដូចជា ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត លេខ​អត្តសញ្ញាណ​បណ្ណ លេខ​ទូរ​សព្ទ ឈ្មោះ​សម្រាប់​ចូលទៅក្នុង​គណនី និង​លេខ​សម្ងាត់​ផងដែរ​។ តាម​ការស្រាវជ្រាវ​រប​ស់​នាយកដ្ឋាន​បាន​រកឃើញថា នេះ​គឺជា​គេហទំព័រ​ក្លែងក្លាយ​ដែល​ជនខិលខូច​បង្កើតឡើង​ដើម្បី​បោក​បញ្ឆោត​យក​ព័ត៌មាន ដែល​អាចឱ្យ​ពួកគេ​ចូលទៅក្នុង​គណនី​ធនាគារ ក្នុង​គោលបំណង​លួច​យកប្រាក់​កាស​របស់លោក​អ្នក​តែប៉ុណ្ណោះ​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ធ្វើ​ការណែនាំ​ដល់​អ្នកប្រើប្រាស់​ទាំងអស់​ឱ្យមាន​ការប្រុងប្រយ័ត្ន នៅពេលដែល​ទទួលបាន​សារ​ណាមួយ ដែល​ទាមទារ​ឱ្យ​ផ្ដល់ព័ត៌មាន​ផ្ទាល់ខ្លួន ព្រោះនេះ​គឺជា​ល្បិច​ដែល​ជនខិលខូច​ប្រើ​ដើម្បី​លួច​យក​ព័ត៌មាន​របស់លោក​អ្នក​តែប៉ុណ្ណោះ ហើយ​វិធី​ដែល​ល្អ​បំផុត​នោះ​គឺ​លោកអ្នក​គួរតែ​ធ្វើការ​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​ផ្ទាល់ ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×