បាត់ដំបងៈ លោកឃុន ផាន់ណូ អគ្គនាយកក្រុមហ៊ុនអានស៊ីន អាវីសែនជ័យ បានមានប្រសាសន៍ថា នៅឆ្នាំ២០២១នេះ ក្រុមហ៊ុនអានស៊ីន អាវីសែនជ័យផ្ដល់ឱកាសការងារដល់យុវជន យុវតីនិងប្រជាពលរដ្ឋចូលធ្វើការជាច្រើននាក់ តាមរយៈនៃការងារប្រមាណជាងមួយពាន់មុខ មានទាំងការងារចិញ្ចឹមសត្វ គោ ក្របី ពពែ មាន់ ទានិងចំណីសត្វផងដែរ។
ការលើកឡើងបែបនេះ ក្នុងពីធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់កសិដ្ឋានចិញ្ចឹមសត្វថ្មីបន្ថែមមួយកន្លែងទៀត របស់ក្រុមហ៊ុនអានស៊ីន អាវីសែនជ័យ ស្ថិតនៅភូមិបាយដំរាំឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២១។
លោកធី រ៉ាវុធប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអានស៊ីន អាវីសែនជ័យ បានមានប្រសាសន៍ថា ក្រុមហ៊ុននេះ បានបង្កើតឡើងកាលពីថ្ងៃទី៥ខែមករាឆ្នាំ២០១៩ ដំបូងឡើយ គឺក្រុមហ៊ុនមានដៃគួរជនជាតិជប៉ុនម្នាក់ ហើយកសិដ្ឋានមានចិញ្ចឹមសត្វគោត្រឹមតែ១០ក្បាលប៉ុណ្ណោះ បន្ទាប់មកយើងបានបន្ថែមទុនទៅលើការចិញ្ចឹមគោបី១០ក្បាល រហូតដល់ខែតុលាឆ្នាំ២០១៩ មានសត្វគោដល់៥០០ក្បាល។ នៅខែតុលាឆ្នាំ២០១៩ដដែលនោះ យើងបានបង្កើតកសិដ្ឋានចិញ្ចឹមមាន់ស្រែអានស៊ីនមួយ មូលហេតុដែលបង្កើតកសិដ្ឋានមាន់ស្រែអានស៊ីននេះ គឺយើងចង់លើកកម្ពស់ការចិញ្ចឹមមាន់នៅក្នុងប្រតេសយើង ព្រោះតម្រូវការរបស់ប្រជាពលរដ្ឋហើយមាន់បាននាំចូលពីបរទេសមកច្រើន។ ក្រុមហ៊ុនយើងបានគៀងគររកអ្នកវិនិយោគទុនក្នុងនិងក្រៅប្រទេស ក្នុងនោះមានអ្នកវិនិយោគទុន មានទាំងសហរដ្ឋអាមេរិក កូរ៉េ ជប៉ុនឬក៏នៅថៃដែលគេចាប់អារម្មណ៍ចូលរួមជាមួយក្រុមហ៊ុនអានស៊ីន អាវីសែនជ័យ កត្តានេះហើយដែលជាចលករណ៍ជម្រុញឲ្យកសិដ្ឋានមានល្បឿនលឿន ទៅមុខរហូតមកដល់បច្ចុប្បនេះ យើងបានបង្កើតកសិដ្ឋានថ្មីមួយកន្លែងនៅលើផ្ទៃដីប្រមាណជា៣ហិកតាស្ថិតនៅភូមិបាយដំរាំឃុំឈើទាលស្រុកបាណន់ខេត្តបាត់ដំបង។ក្រុមហ៊ុន បានចួយផ្ដល់អាហាររូបករណ៍ទៅដល់ក្មេងៗ ដែលខ្វះលទ្ថភាពរៀននៅសាកលវិទ្យាល័យ បានចូលរួមកសាងសាលារៀននៅតាមជនបទ កសាងហេដ្ឋារចនាសម្ព័ន្ធ ចូលរួមសកម្មភាពសង្គមនានាដូចជាជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ គ្រោះថ្នាក់ផ្សេងៗ ចូលរួមសកម្មភាពទប់ស្កាត់ជំងឺកូវីដ ១៩ជាមួយរារដ្ឋាភិបាលព្រមទាំងចូលរួមសកម្មភាពមនុស្សធម៍នានាដែលលោកធី រ៉ាវុធប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអានស៊ីន អាវីសែនជ័យ បម្រើរឲ្យសេវាសង្គមនិងការអភិវឌ្ឍន៍សង្គមផងដែរ។
លោកឃុន ផាន់ណូអគ្គនាយកក្រុមហ៊ុនអានស៊ីន អាវីសែនជ័យ បានមានប្រសាសន៍ថាជាទស្សនៈវិស័យក្រុមហ៊ុនអានស៊ីន អាវីសែនជ័យទៅស្របតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម។ កសិដ្ឋានក្រុមហ៊ុនមានបំណងបង្កើតការងារឲ្យបានយ៉ាងតិចមួយពាន់កន្លែង សម្រាប់ប្រជាជនកម្ពុជាក្នុងដំណាក់ការកូវីដ ១៩នេះ យ៉ាងយួរនៅចុងឆ្នាំ២០២២។ នៅឆ្នាំ២០២១នេះ ក្រុមហ៊ុនបានបង្កើតកសិដ្ឋានចិញ្ចឹមសត្វថ្មីមួយនៅលើទឹកដីស្រុកបាណន់ ក្នុងគោលបំណងចិញ្ចឹមសត្វមាន់ចំនួន១០ម៉ឺនក្បាលហើយ ក្នុងនោះមានការចិញ្ចឹមគោ ក្របីនិងពពែផងដែរ។ ជាជំហានបន្ទាប់ក្រុមហ៊ុននិងបង្កើតកសិដ្ឋានមួយទៀត ដែលធ្វើនៅលើផ្ទៃដីជិត៣០ហិកតា ជា
សំខាន់គឺផលិតផលក្នុងស្រុកអាចធំជាងគេនៅខេត្តបាត់ដំបងនេះ។ កសិដ្ឋានក្រុមហ៊ុន បានផ្ដល់ការងារដល់យុវជន យុវតីនិងប្រជាពល
រដ្ឋមានការធ្វើ មិនបាច់ធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសនោះទេ។
លោកប៉ែន សារិយូធភិបាលស្រុកបាណន់ បានមានប្រសាសន៍ថា យើងទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ទាំងការធ្វើការងារឬសាងសង់អ្វីៗផ្សេងៗ។ ទាំងការទំនាក់ទំនងនិងការសុំច្បាប់ ត្រូវទៅរករដ្ឋបាលស្រុកឬស្ថាប័នពាក់ព័ន្ធ ដើម្បីជៀសវាងធ្វើខុសច្បាប់៕រក្សាសិទ្ធិដោយៈអ៊ុងសារុំ