ថ្នាំញៀនប្រភេទថ្មីមួយ បាននិងកំពុងទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសថៃ ដោយថ្នាំនេះត្រូវបានសន្មតិនាមសម្រាប់ជាភាសាថៃគឺ “ម្សៅទឹកដោះគោ” ឬ “K-ម្សៅទឹកដោះគោ” ព្រោះថា វាមើលទៅដូចជាទឹកដោះគោ ហើយឈ្មួញតែងតែលាយបញ្ចូលគ្នានៅក្នុងខេតធីតាមីន (Ketamine), ហេរ៉ូណ (Heroin) និងអេស្ត្រស៊ីស (Ecstasy)។
លោកឧត្តមសេនីយ៍ទោ Thanit Jirananthawat មកពីមន្ទីរពេទ្យប៉ូលីសបានរាយការណ៍ថា គំរូនៃថ្នាំញៀនប្រភេទថ្មីនេះ ត្រូវបានប្រមូលពីប៉ុស្តិ៍នគរបាល Wat Phraya Krai ។ មានថ្នាំ ២ ជំនាន់ ត្រូវបានរកឃើញជាមួយសារធាតុផ្សេងៗគ្នា ហើយរូបមន្តផ្សំឡើង គឺអាស្រ័យលើអ្វីដែលក្រុមក្មេងទំនើងគ្រឿងញៀន លាយបញ្ចូលគ្នាដើម្បីបង្កើតបានច្រើន អាស្រ័យលើការទាមទាររបស់អតិថិជន និងប្រសិទ្ធិភាពដែលចង់បាន។
រូបមន្តទី១ រួមមានកេតតាមីន និងដាហ្សិបផាម (វ៉ាលីញ៉ូម) ។ Diazepam ស្ថិតនៅក្នុងក្រុម benzodiazepine និងផ្តល់នូវភាពស្ងប់ស្ងាត់។ រូបមន្តទី២ ត្រូវបានរកឃើញជាមួយថ្នាំខេតធីតាមីន ហេរ៉ូអ៊ីន និងអេស្ត្រូស៊ីស។ រូបមន្តទាំងពីរនេះ គឺមិនមានជាតិមេតាទិក ឬទឹកដោះគោម្សៅដូចដែលបានផ្សព្វផ្សាយនៅក្នុងឈ្មោះទេ។
ក្រុមមន្ត្រីជឿជាក់ថា គំរូនីមួយៗមកពីប្រភពផ្សេងៗគ្នា។ ហេតុផលដែលថាការប្រើជ្រុល គឺងាយស្រួលណាស់នៅពេលប្រើលាយថ្នាំថ្មីនេះ គឺដោយសារតែការរួមបញ្ចូលគ្នារវាងសារធាតុដែលមានសារធាតុញៀនខ្លាំង និងមានឥទ្ធិពល។ ថ្នាំ Ketamine គឺជាការប្រើថ្នាំសន្លប់ទូទៅដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាផ្តាច់ចេញពីពិភពលោក និងសម្រាក។ វាក៏អាចបង្កើតការស្រមើលស្រមៃ និងកាត់បន្ថយអារម្មណ៍ឈឺចាប់។ ការលាយ Ketamine និង Ecstasy អាចដាក់សម្ពាធយ៉ាងខ្លាំងដល់បេះដូងរបស់អ្នក។ រីឯ Diazepam ត្រូវបានលាយបញ្ចូលគ្នា ដើម្បីជួយអ្នកប្រើមិនឱ្យកត់សម្គាល់ពីផលប៉ះពាល់នៃថ្នាំនីមួយៗ។
មន្ត្រីបង្ហាញពីការរួមបញ្ចូលគ្នានៃថ្នាំផ្សេងគ្នាដែលសារធាតុនីមួយៗ គឺមានគ្រោះថ្នាក់ខ្លាំងណាស់។ អ្នកប្រើប្រាស់នឹងមិនដឹងពីសញ្ញាដែលរាងកាយរបស់ពួកគេកំពុងប្រាប់ពួកគេ ហើយនៅទីបំផុតរាងកាយនឹងធ្លាក់ចូលក្នុងស្ថានភាពដ៏តក់ស្លុត។ វេជ្ជបណ្ឌិតបានបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលប៉ូលីសថៃរកឃើញ “ថ្នាំក្រឡុក” បែបនេះ។ ជាក់ស្តែង ថ្នាំញៀនម្សៅទឹកដោះគោនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់របស់យុវជនប្រុសស្រីចំនួនយ៉ាងតិច ៩ នាក់ កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីពួកគេបានប្រើវា។
លោក Ekkapop Luengprasit មកពីការិយាល័យស្រុក Sai Mai បានបញ្ជាក់ឲ្យដឹងថា “ថ្នាំញៀនប្រភេទថ្មីនេះ កំពុងរីករាលដាលពាសពេញទីក្រុងបាងកក ពីព្រោះវាមានតម្លៃថោក។ ប៉ុន្តែ នៅពេលអ្នកប្រើប្រាស់ប្រើថ្នាំនេះរួច នោះវានឹងចាប់ផ្តើមធ្វើសកម្មភាពរយៈពេល ៣-៤ ថ្ងៃជាប់គ្នា។ នេះអនុវត្តបាន លុះត្រាតែអ្នកមានសុខភាពល្អ។ មនុស្សរាប់សិបនាក់បានដួលសន្លប់ភ្លាមៗ បន្ទាប់ពីលេបថ្នាំ ហើយស្លាប់នៅក្នុងមន្ទីរពេទ្យ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង