Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​កម្ពុជា និង​សភា​ប្រជាជន​ចិន បើក​កិច្ច​កិច្ចប្រជុំ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​

​ភ្នំពេញៈ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក លី ចាន់​ស៊ូ ប្រធានសភា​ប្រជាជន​ទូទាំងប្រទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​អញ្ជើញ​ជា អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា​ប្រទេស ទាំងពីរ តាម​ប្រព័ន្ធ​វីដេអូ
​នៅ​ថ្ងៃ​ចន្ទ ទី​១៨ ខែមករា ឆ្នាំ​២០២១ នេះ​។

​ក្នុងឱកាស​នៃ​ជំនួប​ទ្វេភាគី​នេះ ប្រធានរដ្ឋសភា​កម្ពុជា​និង​ប្រធានសភា​ប្រជាជន​ចិន​ទូទាំង ប្រទេស នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ នៅក្នុង​ឱកាស​បើក​នៃ​កិច្ចប្រជុំ បន្ទាប់មក​សម​ភាគី​ទាំងពីរ នឹង​ផ្តល់​វេទិកា​ជូន​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា ដឹកនាំ​ដោយ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឈួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា អមដោយ​គណៈកម្មការ​ជំនាញ​ចំនួន​៤ របស់​រដ្ឋសភា ចំណែក គណៈប្រតិភូ​ជាន់ខ្ពស់​សភា​ប្រជាជន​ចិន​តំណាង​ទូទាំងប្រទេស ដឹកនាំ​ដោយ​លោក ចាន់ ឃុន ស៊ាន អនុ​ប្រធានសភា​ប្រជាជន​ចិន​ទូទាំងប្រទេស អមដោយ​គណៈកម្មាធិកា​រ​ជំនាញ​ចំនួន​៤ របស់ សភា​ប្រជាជន​ចិន​ទូទាំងប្រទេស ដើម្បី​ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ​យោបល់ និង​ការចែករំលែក​បទ ពិសោធន៍​ជាមួយគ្នា​ទៅវិញទៅមក លើ​ប្រធានបទ​សំខាន់ៗ​មួយចំនួន ដើម្បី​ជំរុញ​លើកកម្ពស់​កិច្ច សហប្រតិបត្តិការ​សភា​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ ទាំង​ក្នុង​ក្របខណ្ឌ ទ្វេភាគី​និង​ពហុភាគី ដែលមាន​ដូចជា​៖

​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្បាប់ កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ប្រឆាំងនឹង​រោគរាតត្បាត ការស្តារ​សេដ្ឋកិច្ច​នា​ដំណាក់កាល​ក្រោយ​រោគ​រាលដាល​ស្ថានភាព​អន្តរជាតិ និង​ក្នុង​តំបន់​។​

​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សភា​ប្រជាជន​ទូទាំងប្រទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត ចិន មាន​កិច្ច​សហ​ប្រប​ត្តិ​ការ​គ្នា​យ៉ាង​ស្អិតរ​មួ​ត​ទាំង​នៅក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី ដែល​កន្លង មក សភា​ប្រទេស​ទាំង​ពីរបាន​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​នៅ​គ្រប់​កម្រិត និង​បាន​គាំ ទ្រ​គ្នា​ទៅវិញទៅមក​នៅលើ​វេទិកា​អន្តរ​សភា​នានា​ជាប្រចាំ​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​: ចេស្តារ​

×