Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រមណីយដ្ឋាន​បឹង​ឈូក​បន្ទាយស្រី​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ ទៅលេង​កម្សាន្ត​ពី​៥០០​នាក់ ទៅ​១០០០​នាក់​ក្នុង​មួយថ្ងៃៗ ដោយសារតែ​សម្រស់​ធម្មជាតិ​ព្រៃភ្នំ ដ៏​ស្រស់ស្អាត ផ្ទៃ​បឹង​ធំ​ល្វឹងល្វើយ ខ្យល់អាកាស​ល្អ​បរិសុទ្ធ​

​សៀមរាប​៖ អភិបាលស្រុក​បន្ទាយស្រី បាន​បញ្ជាក់ថា សហគមន៍​ទេសចរណ៍​បឹង​ឈូក គឺជា​ប្រតិបត្តិ​ករ​នៃ​រមណីយដ្ឋាន​បឹង​ឈូក​បន្ទាយស្រី ដែល​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត​ពី​៥០០​នាក់​ទៅ​១០០០​នាក់​ក្នុង​មួយថ្ងៃៗ ដោយសារតែ​សម្រស់​ធម្មជាតិ​ព្រៃភ្នំ​ដ៏​ស្រស់ស្អាត ផ្ទៃ​បឹង​ធំ​ល្វឹងល្វើយ ខ្យល់អាកាស​ល្អ​បរិសុទ្ធ មាន​រៀបចំ​ជា​ក្យូ​ស​បណ្តែត​ទឹក និង​សេវា​ម្ហូបអាហារ​គ្រប់​ប្រភេទ រួម​នឹង​ការ​ជិះទូក​កម្សាន្ត​ទស្សនា​ព្រៃកោងកាង សត្វ​ស្លាប និង​ជីវៈចម្រុះ​ច្រើន​ប្រភេទ​

​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​នេះ លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​អញ្ជើញ​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​របស់ សហគមន៍​ទេសចរណ៍​បឹង​ឈូក គំរូ​ភាព​នៃ​សហគមន៍ ដែល​អាច​ធានាបាន​នូវ​ការរីកចម្រើន​ប្រកបដោយ​បរិ​យា​ប័ន ការពារ​ផលប្រយោជន៍​រួម​នៅក្នុង​សហគមន៍ និង​ចូលរួម​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

លោក​អភិបាលស្រុក បាន​ថ្លែងថា សហគមន៍​ទេសចរណ៍​បឹង​ឈូក អាច​ចាត់ទុកបាន​ថា​ជា​សហគមន៍​គំរូ​មួយ ដែល​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋបាល​ស្រុក​បន្ទាយស្រី លើ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​រយៈកាល​កន្លងមក​។ សហគមន៍​ដែលមាន​សមាជិក​មកពី​ប្រមាណ​៣០០​គ្រួសារ​នេះ មានរ​ច នា​សម្ព័ន្ធ​គ្រប់គ្រង និង​លក្ខន្តិក​ច្បាស់លាស់ មាន​របប​ប្រជុំ​និង​ការបោះឆ្នោត​ជ្រើសរើស​តំណាង​ដឹកនាំ​ជាប្រចាំ ក៏ដូចជា​មានការ​បង្កើត​ទុន និង​ការបែងចែក​ភាគលាភ​បាន​យ៉ាង​ត្រឹមត្រូវ​។ ក្រៅពី​បាន​បង្កើត​ការងារ និង​ប្រាក់ ចំណូល​ដល់​សមាជិករ​បស់​ខ្លួន សហគមន៍​ក៏បាន​បង្ហាញ​ពី​ការទទួលខុសត្រូវ តាមរយៈ​ការបង្កើត​មូលនិធិ​ដាច់ដោយឡែក ដើម្បី​ចូលរួម​យ៉ាងសកម្ម​លើ​ការងារ​អភិរក្ស​ជីវៈចម្រុះ​របស់​បឹង ឃ្លាំមើល​ការកាប់បំផ្លាញ​ព្រៃឈើ​ឬ​ទន្ទ្រាន​យក​ដី និង​ចូលរួម​ថែរក្សា​បរិស្ថាន​អនាម័យ​ជាមួយ​រដ្ឋបាល​ស្រុក​ជាប្រចាំ​ផងដែរ​។

​លោក​បាន​បន្តថា បើទោះជា​ស្ថិតនៅក្នុង​កាលៈទេសៈ​នៃ​កូ​វីដ​១៩​ក៏ដោយ ក៏​សហគមន៍​បាន​បន្ត​ពង្រីក​វិសាលភាព​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស និង​មើលឃើញ​កំណើន​នៃ​ប្រាក់ចំណូល​នៅក្នុង​ឆ្នាំ​២០២០​កើនឡើង​ពី​៥​ទៅ ៦​ដង​ធៀប​នឹង​ឆ្នាំ​២០១៩​។ អ្វីដែល​ពិសេស នោះ​គឺ ផ្លែផ្កា​នៃ​ការរីកចម្រើន​ទាំងនេះ​ត្រូវបាន​បែងចែក​ជា​ភាគលាភ​ប្រកបដោយ​សមធម៌​ទៅដល់​គ្រប់​សមាជិក​នីមួយៗ​ទាំង ៣០០​គ្រួសារ​នៅក្នុង​សហគមន៍ ទោះ​ក្នុង​ចំនួន​តិចក្តី​ច្រើនក្តី​។ ភាពជោគជ័យ​នៃ​សហគមន៍​បឹង​ឈូក​បាន និង​កំពុង​ក្លាយទៅជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់ សម្រាប់​ជា​គំរូ​ដល់​ការបង្កើត​សហគមន៍​ផ្សេងៗ​ទៀត​នៅ​ក្នុងស្រុក​បន្ទាយស្រី ដើម្បី​ធានា​ឱ្យបាន​នូវ​ការអភិវឌ្ឍ​នៅក្នុង​មូលដ្ឋាន​មួយ ដែលមាន​និរន្ត​ភាព​៕​រក្សា​សិទ្ធិ​ដោយ : បញ្ញា​ស័ក្តិ​

×