Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រធានរដ្ឋសភា​កម្ពុជា និង​ចិន គាំទ្រ​សមិទ្ធផល​ជាច្រើន កើតចេញពី​ទំនាក់ទំនង​ដ៏​ល្អ រយៈពេល​៦៣​ឆ្នាំ​មកនេះ​

spot_img

​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា​និង​ចិន​បាន​គាំទ្រ​ចំពោះ​សមិទ្ធផល​ជាច្រើន ដែល​កើតចេញ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​ក្នុង​រយៈពេល​៦៣​ឆ្នាំ​នៃ​ចំណង​ការទូត​នៃ​ប្រទេស​ទាំងពីរ​។ ប្រធានរដ្ឋសភា​កម្ពុជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង ឯកឧត្តម លី ចាន់​ស៊ូ ប្រធានសភា​ប្រជាជន​ទូទាំងប្រទេស​ចិន បាន​ប្តេជ្ញា​រួមគ្នា គាំទ្រ​និង​ថែរក្សា លើកកម្ពស់​ទំនាក់ទំនង​ជា​ប្រពៃណី​ប្រទេស​ទាំងពីរ ឲ្យ​បាន​រឹងមាំ​យូរអង្វែង ដើម្បី​តម្កល់​ផលប្រយោជន៍​ដល់​ប្រទេស​និង​ប្រជាជន​ទាំងសងខាង​។

​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​ថ្នាក់ដឹកនាំ​សភា​ប្រទេស​ទាំងពីរ​បានធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី តាម​ប្រព័ន្ធ​វីដេអូ នៅ​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​។ នៅក្នុង​កិច្ចប្រជុំ​នោះ សម្តេច​ប្រធានរដ្ឋសភា បាន​លើកឡើងថា ៦៣​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ បាន​ចាក់​ឬ​ស​យ៉ាងរឹងមាំ និង​ក្លាយជា​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ផ្តល់​ផលប្រយោជន៍​សន្ធឹកសន្ធាប់​សម្រាប់​ប្រជាជន​ទាំងសងខាង និង​បាន​ចូលរួមចំណែក​ជា​វិជ្ជមាន​ដល់​សន្តិភាព និង​វិបុលភាព ក្នុង​តំបន់ និង​សកលលោក ទៀ​តង​ផង​។

​សម្តេច​ប្រធានរដ្ឋសភា បាន​សម្តែង​ការពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ក្នុងការ​ពង្រឹង​និង​ពង្រីក​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ជាអាទិ៍​មាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ផ្សេងៗ​ទៀត​ជាច្រើន​។

​លោក​លី ចាន់​ស៊ូ បាន​កត់សម្គាល់ថា ឆ្នាំ​២០២០​ដែល​ពិភពលោក​ជួប​ការលំបាក​ដោយសារ​ជំងឺ​កូ​វីដ​១៩ កម្ពុជា​និង​ចិន​បាន​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ​ឡើង តាមរយៈ​សកម្មភាព​ជួយ​គ្នា​ទៅវិញទៅមក នៅក្នុង​នោះ​មានដំណើរ​ទស្សនកិច្ចរ​បស់​សម្តេច​តេ​ជោ ហ៊ុន សែន មកកាន់​ប្រទេស​ចិន​។ បន្ទាប់មក​ប្រទេស​ចិន​បាន​បញ្ជូន​ជំនួយ​ជាស​ម្ភា​រៈវិ​ជ្ជ​សាស្ត្រ​និង​ក្រុមគ្រូពេទ្យ​ទៅកាន់​ប្រទេស​កម្ពុជា ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​។ ថ្មីៗ​នេះ សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយមាន ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី បាន​ថ្វាយ សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ នូវ​គ្រឿង​ឥស្សរិយយស​ដ៏​ខ្ពង់ខ្ពស់ “​មិត្តភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​” និង​បានផ្តល់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ដល់​ប្រទេស​កម្ពុជា​ទៀតផង​។​

​លោក​លី ចាន់​ស៊ូ បាន​លើកឡើងថា វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ប្រទេស​ចិន​មាន​តម្រូវការ​ច្រើន​ក្នុង​ការចាក់​ជូន​ពលរដ្ឋ​ខ្លួន ប៉ុន្តែ​ផ្អែកលើ​ចំណងមិត្តភាព​រវាង​ប្រទេស​និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ ប្រទេស​ចិន​មិន​ភ្លេច​មិត្ត​កម្ពុជា​នោះឡើយ​។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេ សំរិន បាន​អរគុណ​ដល់​ប្រទេស​ចិន ដែលជា​និច្ចកាល​គាំទ្រ​ដល់​បុព្វហេតុ​ដ៏​ត្រឹមត្រូវ របស់​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេស​នៅក្នុងពេល​ថ្មីៗ​នេះ មិត្ត​ចិន​បានសម្រេច​ឧបត្ថម្ភ​វ៉ាក់សាំង​ចំនួន ១​លាន​ដុស ដល់​កម្ពុជា​។ វ៉ាក់សាំង ដែល​រកឃើញ ដោយ​ប្រទេស​ចិន​នោះ នឹងចូលរួម​ទប់ស្កាត់​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា ក៏ដូចជា​នៅលើ​ពិភពលោក ទាំងមូល​។​

​សម្តេច​ប្រធានរដ្ឋសភា​បាន​សង្កត់ធ្ងន់ថា ក្នុង​គ្រា​ដ៏​លំបាក​នេះ ដូចជា​ពេល​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​១៩​នេះ ទំនាក់ទំនង​ទ្វេភាគី​ប្រទេស​ទាំងពីរ​កាន់តែ​មា​នភា​ព​ស៊ីជម្រៅ​។ ពិតណាស់​ដូច​សុភាសិត​ខ្មែរ​ពោលថា មិត្ត​ពិតប្រាកដ ជា​មិត្ត​ដែល​ជួយ​គ្នា​ក្នុង​គ្រាក្រ​។ សម្តេច​អគ្គ​មហា​ពញា​ចក្រី មានប្រសាសន៍ថា កម្ពុជា​តែងតែ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ “​គោលនយោបាយ​ចិន​តែមួយ​” និង​គាំទ្រ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​ចិន ក្នុង​កិច្ចការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ដែនដី​។​

​ប្រធាន​ស្ថាប័ន​សភា​ប្រទេស​កម្ពុជា​និង​ចិន បានប្រកាស​ពី​ការត្រៀម​ជាស្រេច ក្នុងការ​ពង្រឹង​កិច្ចសហការ​ឲ្យ​ជិតស្និត​ថែមទៀត រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រទេស​ទាំងពីរ ដើម្បី​បន្ត​ថែរក្សា និង​ជំរុញ​មិត្ត​ភាពជា​ប្រពៃណី ដែល​ត្រូវបាន​កសាង​យ៉ាងរឹងមាំ ដោយ​ថ្នាក់ដឹកនាំ​ជំនាន់​មុនៗ​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត និង​ស្ថិតស្ថេរ​យូរអង្វែង និង​បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក​រវាង​ស្ថាប័ន សភា​ទាំងពីរ​នៅលើ​បញ្ហា​តំបន់ និង​អន្តរជាតិ​។​

​លោក លី ចាន់​ស៊ូ បាន​គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​សភា​ប្រទេស​ទាំងពីរ​មាន​សារៈសំខាន់ នៅក្នុង​ការពង្រឹង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​។ សភា​ប្រជាជន​ចិន​បាន​ភ្ជាប់​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយ​ព្រឹទ្ធសភា​និង​រដ្ឋសភា​កម្ពុជា​។ ឯកឧត្តម​បានស្នើ​ឲ្យ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រទេស​ទាំងពីរ​រក្សា​ទំនាក់ទំនង​ជាមួយគ្នា​តាម​ប្រព័ន្ធ​វីដេអូ នៅ​គ្រា​ដែល​ជំងឺ​កូ​វីដ​១៩ មិនទាន់​ធូរស្រាល នៅពេល​ជំងឺ​នេះ​បាន​ធូរស្រាល សភា​ប្រទេស​ទាំងពីរ​គួរ​បង្កើត​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច នូវ​គ្រប់​កម្រិត​រវាង​គ្នា​ទៅវិញទៅមក​ឡើងវិញ​។​

​ឯកឧត្តម​បានប្រកាស​ជាថ្មី​ថា ចិន​បាន​ត្រៀម​ជួយ​កម្ពុជា​នៅ​គ្រប់​កាលៈទេសៈ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​និង​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា​។​

​សូមជម្រាបថា នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​នាឱកាស​នេះ សភា​ប្រទេស​កម្ពុជា​និង​ចិន បានលើកឡើង​នូវ​ប្រធានបទ​សំខាន់ៗ​ដូចជា ការផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្បាប់ កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ប្រឆាំងនឹង​រោគរាតត្បាត ការស្តារ​សេដ្ឋកិច្ច​នា​ដំណាក់កាល​ក្រោយ​រោគ​រាលដាល និង​ស្ថានភាព​អន្តរជាតិ និង​ក្នុង​តំបន់ ជាដើម​។​

​ក្រោយពី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង លោក​លី ចាន់​ស៊ូ បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​រួចមក កិច្ច​ប្រជុំបាន​បន្តដំណើ​រ​ការពិភាក្សា ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ទៅវិញទៅមក លើ​ប្រធានបទ​ខាងលើ​ដោយ​លម្អិត ដែល​ភាគី​កម្ពុជា ដឹកនាំ​ដោយ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា និង​ភាគី​ចិន​ដឹកនាំ​ដោយ ឯកឧត្តម ចាន់ ឈុន​ស៊ាន អនុ​ប្រធានសភា​ប្រជាជន​ចិន​ទូទាំងប្រទេស​ចិន​៕ រក្សា​សិទ្ធិ​ដោយ​៖​ចេស្តារ​

spot_img
×