អភិបាលក្រុងម្នាក់នៅប្រទេសម៉ិចស៊ិកូ ដែលត្រូវបានគេជឿថាបាន “សន្យាខ្យល់” ត្រូវបានទាញចេញពីក្នុងការិយាល័យ ពីសំណាក់ក្រុមអ្នកបោះឆ្នោតដែលពោរពេញដោយកំហឹង ហើយបន្ទាប់មក ពួកគេក៏បានចងជាប់នឹងដើមឈើអស់រយៈពេល ២ ម៉ោង រហូតដល់គាត់សុំទោស។
ហ្វូងមនុស្សដែលមានកំហឹង មិនត្រឹមតែបានចងភ្ជាប់មេដឹកនាំដែលពួកគេបានបោះឆ្នោតឲ្យ ទៅនឹងឈើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាយយ៉ាងចាស់ដៃទៀតផង។
អភិបាលក្រុងអូស្ការ លោក Ramirez Aguilar បានប្រឈមមុខនឹងអ្នកបោះឆ្នោតរបស់គាត់នៅទីប្រជុំជន Frontera Comalapa ប្រទេសម៉ិកស៊ិកូ។
អ្នកស្រុកចំនួន ១១ ផ្សេងគ្នានៅភាគខាងត្បូងប្រទេសម៉ិកស៊ិកូ បានរង់ចាំជាយូរមកហើយ ដើម្បីទទួលបានទឹកផឹក។ អ្នកបោះឆ្នោតបានបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុងនេះ ដែលសន្យាថា គាត់នឹងយកធុងទឹកមកសហគមន៍។ តែទោះយ៉ាងណា លោក Ramirez បានសន្យាជាការបោកប្រាស់ប៉ុណ្ណោះ។
ក្នុងយុទ្ធនាការបោះបោះឆ្នោត លោក Ramirez បានសន្យាថានឹងសាងសង់លំនៅដ្ឋានដែលមានគុណភាព រួមជាមួយការសន្យាមួយទៀតថានឹងត្រងទឹកស្អាតសម្រាប់សហគមន៍។ ប៉ុន្តែនៅពេលដែលអ្នកបោះឆ្នោត បានក្រឡេកមើលធុងទឹក ពួកគេបានរកឃើញថាវាស្ថិតក្នុងស្ថានភាពដ៏គួរឱ្យភ័យខ្លាច ហើយបានលេចធ្លាយ។
កាសែតក្នុងស្រុក Cuarto Poder រាយការណ៍ថា សហគមន៍ទាំងមូលត្រូវបានគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីធុងទឹក។ វីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter បានបង្ហាញពីកំហឹងរបស់អ្នកស្រុកមួយចំនួនដោយមានមតិមួយបានលើកឡើងពីធុងទឹកថា «នៅក្នុងផ្នែកខ្លះវាបានលេចធ្លាយ ព្រោះពួកគេបានផ្សារដែកដោយមិនប្រុងប្រយ័ត្ន»។
ក្រុមបាតុករដែលខឹងសម្បារបានគ្រប់គ្រងស្ថានការណ៍ដោយខ្លួនឯងពួកគេ ហើយចាប់ចៅហ្វាយក្រុងចងទៅនឹងដើមឈើតែម្តង។ ពួកគេនឹងមិនដោះលែងគាត់ទេរហូតដល់គាត់សន្យាថានឹងជួសជុលធុងទឹក។
ត្រូវបានចងភ្ជាប់នឹងដើមឈើ ស្ថិតក្នុងសម្លៀកបំពាក់ទុយនុយអាវសឆ្នូតខោខូវប៊យ និងពាក់ម៉ាស់ មន្ត្រីរូបនេះត្រូវបានហ៊ុព័ទ្ធជុំវិញដោយអ្នកបោះឆ្នោតដែលកំពុងនាំគ្នាស្តីបន្តោសឲ្យធ្ងន់ៗ ចំពោះសេវាកម្មដែលមិនមានមនសិការរបស់គាត់។
យោងតាមរបាយការណ៍ អភិបាលក្រុងរូបនេះ ត្រូវបានចាប់ចងនឹងដើមឈើអស់រយៈពេល២ម៉ោង មុនពេលត្រូវបានគេដោះលែង បន្ទាប់ពីសន្យាថានឹងជួសជុលធុងទឹក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង