Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​ថៅកែ​រោងចក្រ​មិន​បើក​លុយ​បំណាច់​ឆ្នាំ​ឲ្យ កម្មករ​ផ្ទុះ​ការ​តវា​នាំគ្នា​បិទផ្លូវ រំខាន​ដល់​អ្នកដំណើរ​

​ភ្នំពេញ ៖ កម្មករ​កម្ម​ការី​នី​រាប់ពាន់នាក់ ផ្ទុះ​ការតវ៉ា​នាំគ្នា​បិទផ្លូវ​បង្ក​ឲ្យ​មានការ​កកស្ទះ​ជាច្រើន​ម៉ោង​។​
​ការផ្ទុះ​ការ​តវា​របស់​កម្មករ​ខាងលើនេះ​បានធ្វើ​ឡើង នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​មុខ​រោងចក្រ​យីហោ​Y-W តាម​បណ្តោយ​ផ្លូវ​២១៧ ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បើតាម​ការរៀបរាប់​ពី​ក្រុមកម្មករ​ដែល​ផ្ទុះ​ការតវ៉ា​ខាងលើនេះ គឺ​បណ្តាលមកពី​ថៅកែ​រោងចក្រ​កាត់ដេរ​Y-W ខកខាន​មិនបាន​បើក​លុយ​បំណាច់​ឆ្នាំ និង​លុយ​អតីតភាព​៥%​ឲ្យ​ពួកគាត់ ដោយ​ក្នុង​កិច្ចសន្យាការងារ​រវាង​ថៅកែ និង​កម្មករ​និង​បើក​លុយ​បំណាច់​ឆ្នាំ​រយះពេល​៦​ខែម្តង ឲ្យ​ពួក​រហូតមក​ដល់ពេលនេះ​គឺ​រយៈពេល​មួយឆ្នាំ ហើយ​ដែល​ពួកគាត់​មិនទាន់​បានទទួល​ប្រាក់​បំណាច់​ឆ្នាំ ទើប​ពួកគាត់​ផ្ទុះ​ការ​តវា​បិទផ្លូវ ដើម្បី​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះជួយ​បន្ទាន់​អន្តរាគមន៍​រក​ដំណោះស្រាយ​ឲ្យ​ពួកគាត់​ផង​។​
​ទោះជា​យ៉ាងណាក្តី ក្នុងការ​ផ្ទុះ​ការ​តវា​របស់​ក្រុមកម្មករ​ប្រមាណ​៥៥០០​នាក់​ខាងលើនេះ ក៏មាន​វត្តមាន​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌដង្កោ ចុះទៅ​សម្របសម្រួល និង​ស្នើ​ឲ្យ​កម្មករ​បើកផ្លូវ ដើម្បី​ឲ្យ​អ្នកដំណើរ​ធ្វើរ​ចរាចរណ៍​ទៅវិញទៅមក​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖ មី​ដា​

×