Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុ​ម ខ្លាំង​មែន​! គណនី​មួយ​នេះ ហ៊ាន​ប្រើពាក្យ​បែបនេះ​ទៅកាន់​ឯកឧត្តម គួច ចំរើន រឿង​ចត​ឡាន​លើ​ឆ្នេរ លេង​សុទ្ធ​ថា​…

​ព្រះសីហនុ ៖ កាលពី​ម្សិលមិញ​នេះ (​ថ្ងៃទី​១៩ ខែមករា​) មានរឿង​រ៉ាវ​មួយ​បង្ក​ឲ្យ​ផ្ទុះ​ការចាប់អារម្មណ៍ និង​ការវែកញែក​ឡើង​ក្តៅគគុក​តែម្តង នៅលើ​បណ្តាញ​សង្គម ទាក់ទង​នឹង​ទង្វើ​ឡាន​១​គ្រឿង ដែល​បាន​ចត​នៅលើ​ផ្លូវ​ដើរ​លំហែ​កម្សាន្ត នៅ​ឆ្នេរសមុទ្រ​កំពង់សោម​។

​ជាមួយនឹង​ទង្វើ​ចត​ឡាន​ហាក់​គ្មាន​ជំពាក់​អ្នកណា​មួយ​រៀល​នេះ ឬ ហៅថា​មួយ​ស្រុក​មានតែ​មួយ ក្នុងនោះ​បានធ្វើ​ឲ្យ​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ អត់ទ្រាំ​ពុំបាន លោក​ក៏បាន​បញ្ចេញ​កំហឹង​ដ៏​កម្រ​ដាក់​ឲ្យ​ធ្ងន់ៗ​បែបនេះ​ថា​៖ «​តើ​នេះ​ជា​ទង្វើ ឡូយឆាយ ឬ​អួតអាង ថោកទាប ប្រិយមិត្ត​?»​។​

​តែ​ទោះយ៉ាងណា រឿងនេះ​បាន​ក្តៅគគុក ក្រោយ​គណនី​មួយ​ឈ្មោះ «​អ្នក​ស្ទូចត្រី​» បាន​ចេញមុខ​ប្រតិកម្ម​ចំពោះ​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម គួច ចំរើន ដោយបាន​និយាយ​ដាក់​ឲ្យ​វិញ​បែបនេះ​ថា​៖ «​កំ​ឆ្កួត​ពេក​ពូ ស្រុក​គេ​ក៏​គេ​ឲ្យ​បើក​លើ​ឆ្នេរ​សាច់​ដែរ​ពូ បើសិន​ឡាន​របស់​យើង​រត់​កង់​បួន គិតពី​បញ្ហា​ផ្ទាល់ខ្លួន​របស់​យើង កុំ​ឲ្យ​ជាន់​និង​កុំ​បង្ក​របួស​ដល់​អ្នកដទៃ​ទៅបាន​ហើយ ប្រសិន​កន្លែង​មិន​អនុញ្ញាត​ឲ្យ​យានយន្ត​បើកបរ​លើ​ឆ្នេរ​ខ្សាច់ ដាក់​ស្លាក​សញ្ញា​ហាម​គាត់​ទៅ អ្នក​ល្មើស​ចាប់​ផាក់ពិន័យ​កុំ​ថត​យកមក​ផុស​ទាំង​គ្នា​មិន​ដឹងអី ចង់បាន​ល្បី​និង​ឡាយ​ថា​ខ្លួន​អភិបាលខេត្ត​ល្អ​នោះទេ ថា​ខ្ញុំ​ដឹង​ហើយ​! ខ្ញុំ​និយាយ​តាម​ត្រង់ ព្រោះ​ខ្ញុំ​ក៏​ធ្លាប់​បើកឡាន​លើ​ឆ្នេ​ខ្សាច់​ស្រុក​គេ​ដែរ មិនដែល​មាន​អ្នក​គិត​ដូច​ស្រុក​រំដួល​យើង​ទេ ខ្ញុំ​និយាយ​នេះ​កុំ​ឲ្យ​ស្រុក​យើង​ធ្វើ​ខុស​តែ​គេ​រហូត​អ៊ីចឹង​»​។​

​ក្រោយពី​បានឃើញ​គណនី​ខាងលើ និយាយ​ឡើង​បែបនេះ ក៏មាន​គណនី​ជាច្រើន​បាន​ចូល​ដាក់​ឲ្យ​វិញ​ថា «​ស្រុក​គេ គឺជា ច្បាប់​ស្រុក​គេ ។ តែ​នេះ​ស្រុក​ខ្មែរ ខាង​រដ្ឋា​គេ​ចំណាយលុយ​ធ្វើ ផ្លូវ​ស្អាត​ណាស់ មិន​ជិះ ទៅ​ជិះ​លើ​ឆ្នេរ នោះ​ហើយ​ដែល​គេ ហៅថា ឆ្កួត ។ ហើយ​ពាក្យ ថា ឆ្កួត​គេ​ប្រើ​ទៅលើ​មនុស្ស​ដែល​ខ្វះ​ខួរក្បាល​គិតថា ស្រុក​គេ​សុទ្ធតែ​ល្អ​ជាង​ស្រុកកំណើត​ខ្លួន​, បែប​ខាង​ស្រុក​គេរ​បស់បង គេ​ឲ្យ​ជិះឡាន​ចង់​ចូល​ទឹកសមុទ្រ​បែបនេះ​អត់​អី តែ​ស្រុក​គេ​ខាង​ខ្ញុំ គេ​អត់​ឲ្យ​ជិះ​ដូច​នៅ​ខ្មែរ​ដែរ​! គេ​ទុក​ឲ្យ​ប្រជាជន​ដេក​សំដិល អាំង​ថ្ងៃ ហែល​ទឹក​លេង បើ​ឲ្យ​ទៅ​ជិះ​ផ្តេសផ្តាស វីវរ​កិន​គេ​កិន​ឯង នាំ​អម្ព​ល់​ទុក្ខ​ទៀត ការពារ​ប្រសើរ​ជាង​ព្យាបាល កុំ​ចាំ​ដល់​បុក​មនុ​ស្សបាន​អ៎​…, ពូ​ឯង​ល្បី​ហើយ ព័ត៌មាន​ផ្សាយ​ព្រោងព្រាត ល្បី​បស់​គេ​ពូ បើក​ទ្បាន​លើ​ឆ្នេរ ប្រមាថ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ទៀត​!»​។​

​រីឯ​ខ្លះទៀត ក៏បាន​សួរថា​៖ «​តើ​មុខផ្ទះ​អ្នក គេ​អាចយ​កឡាន​ទៅ​ចត​បានទេ ឲ្យ​ចេះ​គិតគូរ​ពី​សណ្តាប់ធ្នាប់​ខ្លះ​ផង បើ​គ្រប់គ្នា​គេ​មក​ធ្វើ​បែប​ហ្នឹង​បាន ពេល​ក្រោយ​អ្នកឯង​ចង់​មក​ដើរលេង​លើ​ឆ្នេរ ក្រែង​មិន​សប្បាយចិត្ត ឬ​ស្រឡះ​ខួរក្បាល​ទេ​ដឹង បើ​លើ​ឆ្នេរ​សម្រាប់​ដើរ​កម្សាន្ត​មាន​ឡាន​មាន​ម៉ូតូ​ពាសពេញ​ហ្នឹង​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×