Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​កសិកម្ម ណែនាំ​ឲ្យ​ក្រុមហ៊ុន Khmer Holding Group ធ្វើការ​វិនិយោគ​ដាំ​ដុះ​រុក្ខជាតិ​ឱសថ ចំរាញ់ កែច្នៃ ផលិត និង​នាំចេញ​

​ភ្នំពេញ ៖ រដ្ឋមន្ត្រី វេ​ង សាខុន បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន Khmer Holding Group ធ្វើការ​វិនិយោគ​ដាំ​ដុះ​រុក្ខជាតិ​ឱសថ ចំរាញ់ កែច្នៃ និង​ផលិត បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​រុក្ខជាតិ​ឱសថ ដំណាំ​កសិកម្ម និង​ផលិត​ជីសរីរាង្គ និង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស បម្រើ​ឲ្យ​វិស័យ​កសិកម្ម ប្រមូលផ្តុំ​កសិផល ឃ្លាំង​ស្តុក​ត្រជាក់ កែច្នៃ និង​នាំចេញ​។

​ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​ប្រតិភូ​ដែល​អញ្ជើញ​មកពី​ក្រុមហ៊ុន Khmer Holding Group ដែល​ដឹកនាំ​ដោយ​លោក ឧកញ៉ា ឆាវ អ៊ី​ន​ទ័​រ ដើម្បី​សម្តែង​ការគួរសម និង​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាបថា អំពី​វឌ្ឍនភាព នៃ​ការអនុវត្ត​គម្រោង​វិនិយោគ លើ​ការដាំដុះ​រុក្ខជាតិ​ឱសថ បង្កើត​វិ​ទ្យ​ស្ថាន​ស្រាវជ្រាវ រុក្ខជាតិ​ឱសថ និង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ក​សិ​-​ឧស្សាហកម្ម នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ ។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​ការស្វាគមន៍​ក្រុមហ៊ុន Khmer Holding Group ដែល​បាន​រាយការណ៍​ពី​វឌ្ឍនភាព​សំខាន់ៗ​របស់​គម្រោង​នាពេលនេះ ស្រប​ពេលដែល​ពិភពលោក ក៏ដូចជា​កម្ពុជា​កំពុងតែ​ប្រឈម​នឹង​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក​ឧកញ៉ា និង​ក្រុមការងារ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​គម្រោង​វិនិយោគ​លើ​កម្មវត្ថុ​សំខាន់​បី​គឺ​៖ ទី​១- ធ្វើការ​វិនិយោគ​ដាំ​ដុះ​រុក្ខជាតិ​ឱសថ ទី​២- បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​រុក្ខជាតិ​ឱសថ ដំណាំ​កសិកម្ម និង​ផលិត​ជីសរីរាង្គ និង​ទី​៣- បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បម្រើ​ឲ្យ​វិស័យ​កសិកម្ម ប្រមូលផ្តុំ​កសិផល ឃ្លាំង​ស្តុក​ត្រជាក់ កែច្នៃ និង​នាំចេញ​។
​ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ជូន​ភ្ញៀវ​ថា គម្រោង​វិនិយោគ​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​នេះ ពិត​ជាមាន​សារសំខាន់​ក្នុងការ​លើកកម្ពស់​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​ឲ្យ​កាន់តែ​ស៊ីជម្រៅ រឹងមាំ គ្រប់​ជ្រុង​ជ្រ​យ និង​ស្ថិត​ស្ថិរ​យូ​អង្វែង​ថែមទៀត​។

​លោក​ឧកញ៉ា ឆាវ អ៊ី​ន​ទ័​រ បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ទទួល​ជួប​ប្រតិភូ និង​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​កិច្ចសហការ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​យ៉ាង​ល្អប្រសើរ​ក្នុង​ឆន្ទៈ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​រុក្ខជាតិ​ឱសថ​កម្ពុជា ក៏ដូចជា​វិស័យ​កសិកម្ម​នាពេល​អនាគត​។
​លោកា​ឧកញ៉ា បាន​បញ្ជាក់ថា បន្ទាប់ពី​បានទទួល​អនុសាសន៍រ​បស់​ឯកឧត្តម​រដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ ក្រុមការងារ​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​គុណភាព​ដី ប្រភពទឹក ស្ថានភាព​ក្សេត្រ​បរិស្ថាន ផ្លូវ​គមនាគមន៍ នៅតាម​បណ្តា​ខេត្ត​គោលដៅ​មាន​ខេត្ត​មណ្ឌល​គី​រី ឧ​ត្ត​រ​មានជ័យ ស្ទឹង ត្រែង និង​ខេត្តកោះកុង​ដើម្បី​ជ្រើស​យក​ជា​កន្លែង​បង្កើត​វិទ្យាស្ថាន​ដាំ​ដុះ និង​ស្រាវជ្រាវ​រុក្ខជាតិ​ឱសថ និង​រោងចក្រ​ចំរាញ់ កែច្នៃ វេច​ខ្ចប់ សម្រាប់​នាំចេញ​។ ដោយឡែក​ខេត្តកំពង់ស្ពឺ​ជ្រើសរើស រក​ទីតាំង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​ប្រើ​ឲ្យ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​។ បច្ចុប្បន្ន​ទីតាំង​មួយចំនួន​ត្រូវបាន​ជ្រើសរើស​ជាអាទិ​ភាព​រួច រង់ចាំ​វាយតម្លៃ​ចុងក្រោយ ហើយក៏​កំពុង​រៀបចំ​ឯកសារ​គតិ​យុត្ត ដើម្បី​ដាក់ជូនទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដើម្បី​ពិនិត្យ​សម្រេច​។

​អ្វីដែល​សំខាន់​ចង់​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​នាពេលនេះ​ផងដែរ គឺ​គម្រោង​នេះ​ទទួលបាន​កិច្ច សហការ​ពី​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ផ្លូវ និង​ខ្សែក្រវាត់​មួយ​ដោយមាន​តំណាង​អញ្ជើញ​មក​ចូលរួម​ផងដែរ​។

​បាន​ជ្រាប​ពី​វឌ្ឍនភាព​របស់​គម្រោង ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ ដែល​សម្រេច​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​។ ខ្លឹមសារ​នៃ​ជំនួប​នាពេលនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រំលេច​ឲ្យ​ឃើញ​ពី​គោលបំណង​របស់​ក្រុមហ៊ុន​គឺ​៖ ទី​១- ធ្វើការ​វិនិយោគ​ដាំ​ដុះ​រុក្ខជាតិ​ឱសថ ចំរាញ់ កែច្នៃ និង​ផលិត ទី​២- បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​រុក្ខជាតិ​ឱសថ ដំណាំ​កសិកម្ម និង​ផលិត​ជីសរីរាង្គ និង​ទី​៣- បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បម្រើ​ឲ្យ​វិស័យ​កសិកម្ម ប្រមូលផ្តុំ​កសិផល ឃ្លាំង​ស្តុក​ត្រជាក់ កែច្នៃ និង​នាំចេញ​។
​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភ្ញៀវ ថា រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​ស្វាគមន៍ គាំទ្រ និង​សហការ​ពេញទំហឹង​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​រុក្ខជាតិ​ឱសថ និង​វិស័យ​កសិកម្ម​នាពេល​អនាគត​។ លោក​បាន​បន្តថា កសិកម្ម​កម្ពុជា​មា​នស​ក្តា​នុព​ល តែ​យើង​នៅ​ខ្វះ​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស ដើម្បី​ប្រើប្រាស់​សក្តានុពល​ដែល​យើង​មាន​ឲ្យ​អស់​លទ្ធភាព សំដៅ​លើកស្ទួយ​ផលិតភាព​ផលិតកម្ម ប្រកួត​ប្រ​ជែក កែច្នៃ និង​នាំចេញ​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​គឺ​ស្តង់ដារ​ផលិត ធានា​បរិមាណ​ផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និង​ការប្រកួតប្រជែង​តម្លៃ​។
​ដើម្បី​ឲ្យ​គម្រោង​នេះ​អនុវត្ត​ទៅ​រលូន និង​ជោគជ័យ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជូន​យោបល់​ថា​៖
– តា​រយ​:​លោកស្រី​ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ខ្សែក្រវាត់ និង​ផ្លូវ​គួររៀបចំ​សំណើ ផែនការអភិវឌ្ឍន៍​គ​ម្រោ​ង​ឲ្យ​បាន​ត្រឹមត្រូវ និង​ជា​ផ្លូវការ បន្ទាប់​រៀបចំ​ឯកសារ MOU បង្កើត​ក្រុមការងារ រួច​ចាប់ផ្តើម​អនុវត្ត​គម្រោង​ទៅតាម​ផែនការ​។
– ជំហាន​ដំបូង​គឺ​ទីតាំង​ដី​ទាំង​ដី​របស់​ឯកជន និង​ដី​សម្បទាន​របស់​រដ្ឋ និង​ស្វែងរក​ដៃគូ​សហការ​
– ចំពោះ​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ គួរ​ជ្រើស​រើសយក​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ជា​ជម្រើស​ទី​១ ឬ​នៅ​ខេត្តស្ទឹងត្រែង​ដែលជា​ដី​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​ជម្រើស​ទី​២
– ដោយឡែក​តំបន់​សេដ្ឋកិច្ច​ពិសេស គួរពិនិត្យមើល​ទីតាំង​នៅក្នុង​ខេត្តកំពង់ស្ពឺ គឺជា​ជម្រើស​ដ៏​ល្អ​។​

​ជាថ្មី​ម្តងទៀត ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​ការស្វាគមន៍​ចំពោះ​បំណង​វិនិយោគ​នេះ និង​បានផ្តល់​ក្តី​សង្ឃឹមថា ក្រសួង​នឹង​រង់ចាំ​ផ្តល់​កិច្ចសហការ​គ្រប់ពេល និង​ពេញលេញ​ធ្វើយ៉ាងណា​ឲ្យ​គម្រោង​នេះ បាន​ដំណើរការ​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ នាពេល​អនាគត​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

×