ភ្នំពេញ ៖ លទ្ធផលនៃតម្លៃភាគហ៊ុននាថ្ងៃពុធនេះ បានបង្ហាញនូវភាពផ្ទុយគ្នាស្រលះពីសន្ទុះកំណើនថ្លៃភាគហ៊ុនកាលពីថ្ងៃមុន។
ភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តភ្នំពេញ (PWSA) កំពង់ផែស្វយ័តភ្នំពេញ (PPAP) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងភាគហ៊ុនអេស៊ីលីដា(ABC) ដោយភាគហ៊ុនទាំងបួននេះបានធ្លាក់ចុះមកនៅត្រឹម៦.២០០រៀល ១១.៧២០រៀល ១.៤៦០រៀល និង១៦.៩០០រៀល តែប៉ុណ្ណោះនាពេលផ្សារបិទ។
ផ្ទុយមកវិញ ភាគហ៊ុនផេសថិក (PEPC) បានកើនឡើងដល់៣.០០០រៀល។ រីឯភាគហ៊ុហ្គ្រេនធ្វីន (GTI) និងកំពង់ផែស្វយ័តព្រះសីហនុ (PAS) វិញបានរក្សាថ្លៃថេរដដែលត្រឹម៣.៤០០រៀល និង១៣.៩៨០រៀល។
សន្ទស្សន៍ផ្សារមូលបត្រនាថ្ងៃពុធនេះ បានធ្លាក់ចុះវិញ ០,២២% មកត្រឹម៦៤៣,៩៧ពិន្ទុ។
ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១៤៣,១៦ លានរៀល ដោយភាគហ៊ុនភាគហ៊ុនតំបន់សេដ្ឋកិច្ចភ្នំពេញ (PPSP) មានចំណែកប្រហែល៦៤% នៃទំហំជួញដូរភាគហ៊ុនសរុប៕
រក្សាសិទ្ធិដោយ៖CEN