Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Joe Biden ក្លាយ​ប្រធានាធិបតី​ទី​៤៦ របស់​សហរដ្ឋអាមេរិក ខណៈ​សច្ចាប្រណិធាន​ចូលកាន់​តំណែង ដោយ​គ្មាន​វត្តមាន Trump ចូលរួម (​វីដេអូ​)

លោក Joe Biden បាន​ក្លាយជា​ប្រធានាធិបតី​ទី​៤៦ របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ ដោយបាន​ផ្តួល​លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​ការបោះឆ្នោត​ដែល​ពោរពេញ​ដោយ​ភាព​រញ៉ាំរញ៉ូវ និង​មើលមុខ​គ្នា​មិន​ត្រង់ កាលពី​ខែវិច្ឆិកា កន្លងទៅនេះ​។​

​លោក Joe Biden និង​លោកស្រី Kamala Harris ដែលជា​អនុ​ប្រធានាធិបតី បាន​ស្បថ​ចូលកាន់​តំណែង​ក្នុង​ពិធី​មួយ ដែល​មានការ​ការចូល​រួម​ពី​សំណាក់​សាធារណជន​ពុំ​ច្រើន​កុះករ​នោះទេ ព្រោះ​ចំពេល​មានការ​ព្រួយបារម្ភ​អំពី​សន្តិសុខ និង​ជំងឺ​រាតត្បាត​កូ​វី​ដេ​១៩ ខណៈ​លោក ដូ​ណា​ល់ ត្រាំ ដែលជា​អតីត​​ប្រធានាធិបតី​បែប​ស៊ី​វី​ល័យ​ដំបូង​គេ ពុំបាន​បង្ហាញខ្លួន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។​

​ព្រឹត្តិការណ៍​សំរាប់​ថ្ងៃ​រួមមាន​៖

– ម៉ោង ៩ ព្រឹក​៖ ធ្វើ​ពិធី​ស្បថ​ចូលកាន់​តំណែង និង​ការ​ថ្លែង​សន្ទរកថា​ដោយ​ប្រធានាធិបតី​ថ្មី Biden​។​

– ម៉ោង ១១ ព្រឹក​៖ ការដាក់​កម្រងផ្កា​នៅ​ទី​បញ្ចុះសព​ពលរដ្ឋ Arlington ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា​, ច​ច ដាប់​ប៊​ល​យូ​ប៊ូ​ស និង​ប៊ី​ល​គ្លី​ន​តុ​ន​។​

– ម៉ោង​ថ្ងៃត្រង់​៖ ក្បួន​អមដំណើរ​ប្រធានាធិបតី​ទៅកាន់​សេត​វិមាន​។​

– ម៉ោង ៤ រសៀល ការធ្វើ​សន្និសីទ​សារព័ត៌មាន​ជាមួយ​លេខាធិការ​សារព័ត៌មាន Biden គឺ​លោក Jen Psaki​។​

– ម៉ោង ៥ និង ៣០ នាទី​៖ កម្មវិធី​ពេល​ល្ងាច​រៀបចំ​ជាមួយ​ការសម្តែង​ពី​ក្រុម​តន្ត្រី John និង​ក្រុម​សម្តែង​ជាច្រើន​ទៀត​។​

​គួរ​បញ្ជាក់ថា លោក Biden នឹង​ចូលមកក្នុង​ការិយាល័យ ដែល​ប្រឈម​នឹង​វិបត្តិ​សុខភាព​សាធារណៈ សេដ្ឋកិច្ច ដែល​កំពុង​ធ្លាក់ចុះ និង​ការបែកបាក់​នយោបាយ​កាន់តែ​ស៊ីជម្រៅ និង​ការព្រួយបារម្ភ​ជាស​កល​ដូចជា​ការប្រែប្រួល​អាកាសធាតុ​។ តែ​យ៉ាងណាក៏ដោយ លោក Biden នៅតែមាន​សុទិដ្ឋិនិយម​ដោយ​ប្តេជ្ញា​ថា​នឹង​ជួយ​ស្តារ​ស្ថានការណ៍​ប្រទេសជាតិ​ឲ្យ​ប្រសើរ​ឡើងវិញ​។​

​ជា​ផ្នែក​មួយ​នៃ​ការសន្យា​របស់គាត់​ចំពោះ​ប្រជាជន​អាមេរិក លោក Biden បាន​ព្យាយាម​ធ្វើឱ្យ​គណៈរដ្ឋមន្ត្រី​របស់គាត់​មាន​ភាព​ចម្រុះ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ហើយ​ជា​ផ្នែក​ឆ្លុះបញ្ចាំង គឺ​លោកស្រី Harris ដែល​នឹង​ក្លាយជា​ស្ត្រី​ដំបូង​, ជនជាតិ​អាហ្វ្រិក​អាមេរិក​ដំបូង និង​អាមេរិក​ឥណ្ឌា​ដំបូង ដែល​កាន់តំណែង​នេះ​ជា​អនុប្រធាន​។​

​លើសពីនេះ ជ័យជម្នះ​នៃ​ការបោះឆ្នោត​របស់លោក Biden ក៏​ជាការ​កត់សម្គាល់​មួយ​បញ្ចប់​នៃ​សម័យកាល​សេត​វិមាន Trump ដែល​ត្រូវបាន​ញាំញី​ដោយ​រឿងអាស្រូវ​ផ្ទាល់ខ្លួន និង​នយោបាយ​ការចោទប្រកាន់​ពីរ និង​ការអំពាវនាវ​ឱ្យធ្វើ​សកម្មភាព​នៅឯ​កា U.S. Capitol ដែល​ត្រូវបាន​ឆ្លើយតប​ដោយ​អំពើហិង្សា និង​ក្រុម​បះបោរ​គាំទ្រ​លោក Trump ។

​សូមបញ្ជាក់ថា លោក Trump មិន​ចូលរួម​ក្នុង​ពិធី​នៅ​កាលពី​ថ្ងៃ​ពុធ​នេះ​ទេ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×