Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មន្ត្រីជាន់ខ្ពស់ ៖ ដំណើរ​យាង​មក​កម្ពុជា របស់​សម្តេចក្រុមព្រះ នៅ​មិនទាន់​ច្បាស់លាស់​

​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្រាប់ CEN ឲ្យ​ដឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​កំពុងតែ​គង់នៅ​ប្រទេស​បារាំង នឹងមិន​អាច​យាង​មក​កម្ពុជា​បាន​មុន​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ ដើម្បី​ចូលរួម​សមាជ​នោះទេ​។ ហើយ​ទាក់ទង​ការគ្រោង​ធ្វើ​សមាជ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ គឺ​មិនទាន់មាន​អ្វី​ជា​ផ្លូវការ​នៅឡើយ​ទេ​។ ពីព្រោះ​សមាជ​ទាន់​រែ​មាន​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាង​មកជា​ព្រះអធិបតី​ដល់​សមាជ​។ ហើយ​សមាជ​អាច​ប្រព្រឹត្ត​បាន និង​ទៅតាម​លក្ខន្តិកៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ​សមាជ​ត្រូវ​កោះ​ដោយ​ប្រធាន​គណបក្ស​។ ហើយ​បញ្ហាសំខាន់​ព្រះ​វត្តមាន​ព្រះអង្គ គឺ​មិនដឹងថា ពេលណា​ដែល​ព្រះអង្គ​ត្រឡប់​ទៅវិញ ។ ហើយ​រហូតមក​ដល់ពេលនេះ មិនមាន​ព័​ត៍​មាន​ជា​ផ្លូវ​ការទាក់ទង​ជាមួយនឹង​ការយាង​របស់​សម្តេចក្រុមព្រះ​នៅឡើយ​ទេ​។​

​ប្រភព​ដដែល​បន្តថា បញ្ហាសំខាន់​មួយទៀត មិន​នឹង​អាច​ឈានទៅ​សមាជ​បាន​លុះត្រាតែ​រចនាសម្ព័ន្ធ​គណបក្ស​តាំងពី​ថ្នាក់មូលដ្ឋាន ថ្នាក់ឃុំ ស្រុក ខេត្ត និង​ថ្នាក់ជាតិ មាន​រចនាសម្ព័ន្ធ​គ្រប់គ្រាន់ និង​រចនាសម្ព័ន្ធ​ប្រធាន​ក្រុមការងា​េ​ខេត្ត​ទាំងអស់​ឲ្យ​មាន​រចនាសម្ព័ន្ធ​ពេញលេញ​បាន​អាវ​ធ្វើទៅបាន ពីព្រោះ​កន្លងមកនេះ គណបក្ស​មានការ​ដោះដូ​រ​ប្រធាន​ក្រុមការងារ​មួយចំនួន និង​មានការ​បញ្ចប់​បេក្ខភាព​ប្រធាន​ក្រុមការងារ​ខេត្ត​មួយចំនួន ដូច្នេះ​នៅ​ចន្លោះប្រហោង​បេក្ខភាព​ដែល​ត្រូវបំពេញ​ទៅតាម​រចនាសម្ព័ន្ធ​ឲ្យ​បាន​គ្រប់​ទើប​អាច​សមាជ​បាន​៕

​សូម​រំលឹកថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ ៤ ចន្លោះ គីឡូម៉ែត្រ ២០០-២០១ នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ។ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ សម្តេចក្រុមព្រះ បាន​រងរបួស​ធ្ងន់ និង​អង្គរក្ស​រងរបួស ។ ចំណែក​អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បច្ចុប្បន្ននេះ ត្រូវបាន​ម្ចាស់​ក្ស​ត្រី​យ៍ អេង ម៉ា​រី មើលថែទាំ​ព្រះរាជសុខភាព​របស់​ព្រះអង្គ ចាប់តាំងពី​ព្រះអង្គ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ ៤ កាលពី​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ​២០១៨ រហូតមកដល់​ពេលនេះ ៕ រក្សា​សិទ្ធិ​ដោយ ៖ ចេស្តារ​

×