Monday, June 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅភូមិសាស្ត្រក្រុងកែប

ខេត្តកែប៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្តកែប នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដឹកនាំកម្លាំងផែនការងារអន្តោប្រវេសន៍ ,ផែនការងារនគរបាលព្រហ្មទណ្ឌ ,កម្លាំងអធិការដ្ឋាននគរបាលក្រុងកែប និងការសម្របសម្រួលនីតិវិធីពីលោក ច័ន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ដែលមានការចូលរួមពីអាជ្ញាធរក្រុង សង្កាត់ បានចុះប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

កិច្ចប្រតិបត្តិការខាងលើកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន៨នាក់ (ជនជាតិចិន ចំនួន៧នាក់ និងជនជាតិមីយ៉ាន់ម៉ា ចំនួន១នាក់) និងដកហូតសម្ភារ:វត្ថុតាងរួមមាន: កុំព្យូទ័រលើតុ ៥គ្រឿង និងទូរសព្ទ ៣គ្រឿង រួមទាំងសម្ភារៈជាឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មួយចំនួនទៀត។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី នៅស្នងការដ្ឋាននគរបាលខេត្តកែប៕រក្សាសិទ្ធដោយ៖សុទ្ធលី

×