Wednesday, June 29, 2022

ខ្លោចចិត្ត​ណាស់​! កូនប្រុស​ទី​២​ឧកញ៉ា ឌួង ឆាយ Live វីដេអូ​លើកដំបូង អង្វរ​ឲ្យ​ម៉ាក់​វិល​ត្រឡប់មកផ្ទះ​វិញ​…. (​វីដេអូ​)

​ភ្នំពេញ​៖ ប្រិយមិត្ត និង​មហាជន​បានទទួល​ជ្រាប​ច្បាស់​ហើយ ជុំវិញ​រឿងរ៉ាវ​លែងលះ​ប្តី​ប្រពន្ធ​ដ៏​មិន​នឹកស្មាន​ដល់ រវាង​លោក​ឧកញ៉ា ឌួង ឆាយ និង​អតីត​ភរិយា​អ្នកនាង ដែ​ត ម៉ាលី​ណា ក្រោយពី​អ្នកនាង​បានប្រកាស​ការ​លែងលះគ្នា​នេះ​ជា​សាធារណៈ បង្ក​ការភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម កាលពីពេល​កន្លងទៅនេះ​។​

​ពិតមែន​ហើយ ក្រោយ​ចែកផ្លូវ​គ្នា បើទោះជា​អ​តី​ភរិយា​បង្ហោះ​សារ​និយាយ​ដាក់បន្ទុក​មកលើ​ខ្លួន ជា​អ្នកធ្វើ​ឲ្យ​នាង​ដំបៅ​ក្នុង​ចិត្ត​អស់​រយៈពេល​ជិត ១៣ ឆ្នាំយ៉ាងណា ក៏​លោក​ឧកញ៉ា ឌួង ឆាយ ពុំ​ធ្វើ​ការតបត​អ្វី​ទាំងអស់ និង​ផ្ទុយ​មកវិញ គឺ​លោក​មានតែ​បង្ហោះ​រូប​ចត​ចាស់ៗ​ជុំ​នឹង​ភរិយា និង​កូនៗ ដែល​សបញ្ជាក់​ឲ្យ​ឃើញថា លោក​ប្រហែលជា​ពុំ​ចង់​បែកបាក់​ជីវិត​ប្តី​ប្រពន្ធ​ជាមួយ​ភរិយា​ជាទី​ស្រឡាញ់​សូម្បីតែ​បន្តិច​សោះឡើយ​។​

​តែ​ទោះយ៉ាងណា ក្រោយ​សម្ងំ​ស្ងាត់​ពុំ​ធ្វើ​ការតបត និង​ក៏​ដូច​បកស្រាយ​អ្វី​ទាំងអស់ ស្រាប់តែ​ប៉ុន្មាន​ថ្ងៃ​មុននេះ លោក​បានសម្រេច​ចិត្ត​បង្ហោះ​សារ​ផ្តាំ​ទៅ​អតីត​ភរិយា កុំ​ចូលចិត្ត​ដើរលេង ជួបជុំ​មិត្តភក្តិ​ផឹកស៊ី​សប្បាយ​រហូត​ខ្លាំងពេកគួរ​ណាស់ មាន​ពេល​មើល​ថែកូនៗ​ខ្លះ ពួកគេ​ត្រូវការ​ភាពកក់ក្តៅ​ពី​ម្តាយ​។​

​ដោយឡែក កាលពី​ម៉ោងជាង ៨ យប់ ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ ម្សិលមិញ​នេះ លោក​ឧកញ៉ា ដួង ឆាយ បានធ្វើ​ឲ្យ​ពុក​ម៉ែ​បងប្អូន​គ្រប់គ្នា ស្ទើរ​ស្រក់​ទឹកភ្នែក ខណៈ​លោក​បាន​បង្ហោះ​សារ​សុំទោស​ទៅកាន់​កូនៗ ព្រោះតែ​លោក​អស់​សមត្ថភាព​នឹង​ការនិយាយ​អង្វរ​អ​តី​ភរិយា​។ ក្នុងនោះ​លោក​បាន​រៀប​រាប់ទាំង​រំជួលចិត្ត​ថា​៖ «​ពុក​សូមទោស​ណា​កូនប្រុស​មាសឪពុក ពុក​បាន​ព្យាយាម​អស់ពី​លទ្ធភាព និង​សម្ថ​ភាព​របស់​ពុក​ហើយ​ណា​។ ពុក​សន្យា​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើអោយ​បានល្អ​ជាទីបំផុត ដើម្បី​កូនៗ​ណា​ចាប់ពីពេលនេះ​។ សូម​អរគុណ​ណា ពូ​មីង​បងប្អូន​ទាំងអស់គ្នា ចំពោះ​ការបារម្ភ​ស្រឡាញ់​រាប់អាន​ណា អ្វីៗ​ដែល​នៅសល់​ទុក​ឲ្យ​ព្រហ្ម​លិខិត ព្រេងវាសនា និស្ស័យ និង​ពេលវេលា​ជា​អ្នកកំណត់​ទៅ​ចុះ​ណា​បាទ ឌួង ឆាយ​»​។​

​ក្នុងនោះ​ផងដែរ អ្វីដែល​ធ្វើ​ឲ្យ​ពូ​មីង​ពុក​ម៉ែ​បងប្អូន កាន់តែ​រំជួល​ចិត្តខ្លាំង​បំផុត​នោះ គឺ​កូនប្រុស​ច្បង​របស់លោក​ឧកញ៉ា បាន​និយាយ​នៅក្នុង​វីដេអូ សុំ​ឲ្យ​ម៉ាក់​មកជួប​ជុំគ្នា​វិញ ដោយ​កូនប្រុស​ទី​២​របស់​អ្នក​ទាំងពីរ​បាន​និយាយ​ទាំង​ទឹកមុខ​ស្រពោន​បែបនេះ​ថា​៖ «​ម៉ាក់ៗ ឈប់​ឈ្លោះ​គ្នា​ជាមួយ​ប៉ាៗ​បានទេ ខ្ញុំ​ចង់​ហៅ​ម៉ា​ក់មក​ជុំគ្នា នៅពេលនេះ សូម​ម៉ា​ក់មក​មើលមុខ​គ្នា​វិញ​ទៅ​! ម៉ាក់​អាចមក​ផ្ទះ​យើង​វិញ​មក ប៉ាៗ​សុំ​អភ័យទោស អូ​ខេ ម៉ាក់​…!!»​។​

​ក្រោយពី​បានឃើញ​បែបនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​ចូល​ខ​មិន​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ថា​៖ «​អាណិត​ក្មួយ​ណាស់ ចេះ​ឆ្លាត គួរអោយ​ស្រឡាញ់​ណាស់​, ខ្លោចចិត្ត​ណាស់​… រឹងមាំ​ឡើង​កូន ពេល​កូន​ធំ​ដឹងក្តី​ទើប​កូន​យល់​ពី​តម្លៃ​នៃ​ការចាកចេញ​មួយ​នេះ …. សូម​ព្រះ​ប្រទាន​ពរ​កូន​ឆាប់​ធំ​ដឹងក្តី នឹង​បាន​មើលថែ​បងប្រុស និង​ប្អូនស្រី​ផង កូន​ឆ្លាត​, អ្នក​បែកបាក់​ឪពុកម្តាយ ទើប​យល់​អារម្មណ៍​មួយ​នេះ , អាណិត​ក្មួយ​ណាស់​. ប្អូន​ជូនពរ​អោយ​បង​ទាំង​ពីរបាន​ជួបជុំគ្នា​វិញ​ណា​»​។ រីឯ​អ្នក​ខ្លះទៀត ក៏បាន​លើកឡើងថា​៖ «​មនុស្ស​ស្រី​គឺ​បែប​នឹង បេី​គាត់​សំរេចចិត្តថា​ទៅ​ផ្លូវ​ណា​ហេី​យ គឺ​មិន​ងាកក្រោយ​ឡេី​យ ព្រោះ​មុនពេល​ដែល​គាត់​សំរេចចិត្ត គាត់​បានគិត​ច្បាស់លាស់​ហេី​យ គិត​ម្តង​ហេី​យ​ម្តងទៀត ដែល​គ្មាន​នរណារ​ម្នាក់​ដឹង​, ខ្ញុំ​គិតថា​មុនពេល​សម្រេច​ចិត្តនឹង គឺ​ទ្រាំ​ឆ្អែ​ក​ឆ្អន់​ហួស​កករ​ទៀត ហើយក៏​ស្រោចស្រង់​មិនតិច​ដង​ដែរ អ៊ីចឹង​បាន​គេ​ថា លែង​ដាច់​មិន​ដាច់ គឺ​លើ​មនុស្ស​ស្រី តែ​យ៉ាងណា​អាណិត​ក្មេង​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​