Sunday, November 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ រោង​ជាង​ឌីជីថល (Digital Makerspace) រវាង​វិទ្យាស្ថាន​ជាតិ NIPTICT ក្រុមហ៊ុន Bosch (Cambodia) Co., Ltd

​ភ្នំពេញ​៖ វិទ្យាស្ថាន​ជាតិ NIPTICT បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ យោគយល់ លើ​កិច្ចសហប្រតិបត្តិការ​អភិឌ្ឍន៍ រោង​ជាង​ឌីជីថល ជាមួយ ក្រុមហ៊ុន Bosch (Cambodia) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ក្នុងស្រុក របស់​ក្រុមហ៊ុន​អេឡិចត្រូនិក​និង​វិស្វកម្ម ឈានមុខ​គេ របស់​ប្រទេស​អាល្លឺម៉ង់ Bosch Group​។

​ពិធី​ចុះហត្ថលេខា នេះ​ត្រូវបាន​ធ្វើឡើង​រវាង ឯកឧត្តម​បណ្ឌិត សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ NIPTICT និង លោក ហៃ ភិរម្យ អគ្គនាយក នៃ​ក្រុមហ៊ុន Bosch ប្រចាំ​ប្រទេស​កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​តាមរយៈ​អនុស្សារណៈ​នេះ នឹង​អនុញ្ញាតិ​អោយ​វិទ្យាស្ថាន​ជាតិ NITPICT និង​ក្រុមហ៊ុន រ៉ូ​ប៊ើ​ត ប៉ូ​ស្ស (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី សហការគ្នា រួមជាមួយ​ក្រុមហ៊ុន ArrowDot ដែលជា​ដៃគូ​អភិវឌ្ឍន៍​របស់​វិទ្យាស្ថាន​ជាតិ NIPTICT ដើម្បី​ចូលរួម​អភិវឌ្ឍន៍ រោង​ជាង​ឌីជីថល (Digital Makerspace) ក្នុង​មជ្ឍមណ្ឌល​នវានុវត្តន៍​ឌីជីថល និង​លើ​សកម្មភាព​កម្មវិធី​មួយចំនួន​ដូចជា​៖

●​ ​ការអភិវឌ្ឍ រោង​ជាង​ឌីជីថល នៅ​មជ្ឈមណ្ឌល​នវានុវត្តន៍​ឌីជីថល​
●​ ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស លើ​ឧបករណ៍​និង​បច្ចេកវិទ្យា​របស់ BOSCH សម្រាប់​អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និង​អ្នកជំនួយការ​បច្ចេកទេស​
●​ ​កិច្ចសហប្រតិបត្តិការ​ជម្រុញ​ធនធានមនុស្ស និង​និស្សិត​ហាត់​ការ​លើ​វិស័យ​បច្ចេកវិទ្យា​
●​ ​ការចូលរួម​និង​រៀបចំ​សិក្ខាសាលា​បច្ចេកវិទ្យា​រួមគ្នា​

​ឯកឧត្តម​បណ្ឌិត សេង សុភាព បាន​មានប្រសាសន៍ថា “​អនុស្សារណៈ​នេះ ពិត​ជាមាន​សារសំខាន់​ណាស់​ព្រោះ​វា​ជាការ​បើកផ្លូវ អោយ​និស្សិត សាស្ត្រាចារ្យ និង​អ្នកស្រាវជ្រាវ​របស់ វិទ្យាស្ថាន​ជាតិ NIPTICT ទទួលបាន​នូវ​បទពិសោធន៍​ថ្មីៗ​ជាមួយ ឧបករណ៍ និង​បច្ចេកវិទ្យា​របស់ BOSCH បន្ថែមទៀត​ជាមួយនឹង​ការរីកចម្រើន​ខ្លាំង ផ្នែក​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​។​”
​លោក ហៃ ភិរម្យ អគ្គនាយក នៃ​ក្រុមហ៊ុន Bosch ប្រចាំ​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា “​ក្រៅពី​ការ ប្ដេជ្ញា​ក្នុងការ​អភិ​វិ​ឌ្ឍ​ន៍​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ជួយ​ឲ្យ​ជីវិត​កាន់តែ​ប្រសើរ Bosch ក៏មាន​គោលដៅ​ចម្បង​មួយ ក្នុងការ​ចូលរួម​ជួយ លើកស្ទួយ​និង​អភិវឌ្ឍ​ធនធានមនុស្ស ជាពិសេស​ផ្នែក​បច្ចេកទេស​។ ការសហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ NIPTICT និង ក្រុមហ៊ុន ArrowDot ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​រួមគ្នា ជួយ​បណ្តុះបណ្តាល​វិជ្ជា​ជិ​វៈ​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ទំនើប ដើម្បី រួមចំណែក ត្រៀម​ធនធានមនុស្ស​របស់​ប្រទេស​កម្ពុជា​យើង​សម្រាប់​ឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម ៤.០​។​”
​វិទ្យាស្ថាន​ជាតិ NIPTICT គឺជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​តែមួយគត់ ឯកទេស ទូរគមនាគមន៍ (Telecoms) និង​ពាណិជ្ជកម្ម អេឡិចត្រូនិក (e-Commerce) ដំបូងបង្អស់​នៅ​កម្ពុជា ដែល​បង្កើតឡើង​ដោយ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។ NIPTICT ផ្ដល់​ការបណ្ដុះបណ្ដាល ថ្នាក់​បរិញ្ញាបត្រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ថ្នាក់​បរិញ្ញាបត្រ​ទូរគមនាគមន៍​និង​បណ្ដាញ និង​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​កុំព្យូទ័រ ដែលជា​ជំនាញ​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ នា​សម័យ​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្តន៍ ឧស្សាហកម្ម​ជំនា​ន់ទី​៤​។ វិទ្យាស្ថាន​ជាតិ NIPTICT ក៏​ជា​គ្រឹះស្ថានស្រាវជ្រាវ និង​លើកកម្ពស់​គំនិត​ច្នៃប្រឌិត និង​ភាពជា សហគ្រិន ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​ផងដែរ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

×