ភ្នំពេញ ៖ គិតត្រឹមពេលផ្សារបិទនៅរសៀលថ្ងៃអង្គារ ទំហំជួញដូរភាគហ៊ុនសរុបនៅ ផ្សារមូលបត្រកម្ពុជាបានងើបឡើងវិញ មកដល់១២១ លានរៀល។
យ៉ាងណាមិញ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានបន្តធ្លាក់ចុះ០,៣២% ទៀត មកត្រឹម៦៤០,៧៤ពិន្ទុ។
ការធ្លាក់ចុះនេះគឺបានបណ្តាលមកពី ភាគហ៊ុនបី កំពង់ផែស្វយ័តព្រះសីហនុ (PAS) ធនាគារអេស៊ីលីដា (ABC) និង និង ផេសថិក (PEPC) ធ្លាក់ចុះមកត្រឹម ១៣,៩០០រៀល ១៦,៨២០រៀល និង២,៩៥០រៀល រៀងគ្នា។
ផ្ទុយមកវិញ ភាគហ៊ុនបីផ្សេងទៀតរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្គ្រេនធ្វីន (GTI) និង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) បានកើនឡើងមកដល់ ៦,១២០រៀល ៣,៥០០រៀល និង១,៤៦០រៀល។ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានរក្សាថ្លៃថេរដដែលត្រឹម ១១.៦៨០រៀល៕
រក្សាសិទ្ធិដោយ៖CEN