ភ្នំពេញ ៖ ថ្មីៗនេះ មានរឿងរ៉ាវដ៏ក្តៅគគុកមួយទៀតហើយ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលគេបានប្រទះឃើញតារាចម្រៀងរ៉េបល្បីឈ្មោះមួយរូប ដែលគេស្គាល់ឈ្មោះថា Vid Cooler បានដាក់ពាក្យប្តឹងមួយទៅតុលាការ ក្រោយពីរូបលោកត្រូវបានតារាចម្រៀងរ៉េបល្បីដូចគ្នា ម្ចាស់បទ «នារីសក់ខ្លី» គឺប្រុសឡា រួមនិងបក្ខពួក បានប្រើអំពើហិង្សាឲ្យរងបួសឡើងដាច់សាក់ ដេរអស់ ៣០ ថ្នេរ កាលពីពេលកន្លងទៅ។
ក្នុងនោះ លោក Vid Cooler បានរៀបរាប់បន្ថែមលើពាក្យបណ្តឹងនេះថា៖ «ស្វាគមន៍ លោក តារា ល្បីៗ ទាំង ប៉ុន្មាន ដួងនៅ ខាង ក្រោម នេះ ..!
សូមលោកអញ្ជើញមកតុលាការ ដើម្បីដោះស្រាយរឿងនេះ ខ្ញុំរង់ចាំនៅតុលាការ ..!!
មានភស្តុតាងនេះ រឿងស្អុយជាច្រើន ដែលលោកត្រូវចូលខ្លួន ..!!
កុំគេចវេះព្រោះរឿងនេះ បើមិនដោះស្រាយ គឺវាជាប់ជាមួយអស់លោកមួយជីវិត ..!!
ផ្ញើជូនទៅក្រុមហ៊ុន Smart ផងដែរ កំពុងតែមានវត្តមានតារាយូកូងបាតផ្សារពាលដែរ ជាបុគ្គលប្រើអំពីហឹង្សាដោយចេតនាប្រាស់ចាក នឹងសង្គមបែបនេះ នៅក្នុងក្រុមហ៊ុនរបស់ខ្លួន សូមក្រុមហ៊ុនជួយត្រួតពិនិត្យឡើងវិញផងដើម្បីកុំប៉ះពាល់ដល់ស្ថាប័ន នឹងសង្គមប្រទេស កម្ពុជាទាំងមូល ..!
ចុងក្រោយ ខ្ញុំពិតជាសោកស្ដាយណាស់ ដែលពួកគាត់ជាបុគ្គលគំរូ ទៅកាន់ក្មេងជំនាន់ក្រោយដែលប្រព្រឹត្តអំពើហឹង្សាដែលសង្គមមិនគាំទ្រ ! »។
លើសពីនេះ លោក Vid Cooler ក៏បានបញ្ចេញវីដេអូភស្តុតាងមួយទៀតឲ្យដឹងថា «មុននឹងប្រកែកថា មិនបាន វៃ ខ្ញុំ ..! សូមលោកស្ដាប់សម្ដីខ្លួនឯងម្ដងទៀត ក្នុងវីដេអូនេះ ..! MC Bull ក៏បានប្ដឹងលោកដែរ ! មានថ្ងៃ ខែ ពេលវេលា និង Camera វីដេអូជាច្រើនទៀត! នេះជាវីដេអូដែល MC Bull ផ្ញើឲ្យខ្ញុំតាំងពីម្សិលម្ង៉ៃមួយ ..ជាវីដេអូ សំឡេងប្រុសឡាបានខលទៅគំរាមកំហែង MC Bull ដោយក្នុងនោះគាត់បាននិយាយថា៖ ( Vid Cooler នឹង ហែងគឺបងប្អូនគ្នានឹងពួកហែងចង់ជាន់ក្បាលអញ អញវាយ Vid Cooler ហើយនៅសល់តែហែង !! )។
លោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា៖ «ខ្ញុំ និង MC Bull បានដាច់ខ្សែរយៈគ្នាអស់ជាច្រើនឆ្នាំមកហើយ – ដូចដែលបងប្អូនបានឃើញស្រាប់ .!!
ខ្ញុំជាជនរងគ្រោះត្រូវគេវាយធ្វើបាបហើយ MC Bull វិញ ត្រូវគេខលមកគំរាមកំហែង .. ប៉ុន្តែបែរជាត្រូវបង ប្អូនមួយចំនួនខ្លះថា ខ្ញុំតាមរករឿងគេទៅវិញ ..!
ខ្ញុំត្រូវប្រុសឡា និងបក្ខពួក ៤នាក់ វាយធ្វើបាបនៅថ្ងៃទី05/08/2020មកម្ល៉េះ ….! ក៏ប៉ុន្តែខ្ញុំមិនចង់បញ្ចេញទេ.. អស់ រយៈពេលជាច្រើនខែ ព្រោះខ្ញុំគិតពីអនុស្សាវរីយ៍ នឹងយល់មុនម៉ាត់ដល់គាត់ , គិតថាគាត់នឹងដឹងខុសដឹងត្រូវ នឹងខលមកសម្រួលសុំទោសខ្ញុំ នឹងចូលខ្លួនមកដោះស្រាយបញ្ហានេះ ..! ក៏ប៉ុន្តែពេលនេះ .. បែរជាគាត់ ខលទៅគំរាមកំហែង MC Bull ទៀត !
ទើបខ្ញុំសម្រេចចិត្តថា Post នៅ FB ដើម្បីរកយុត្តិធម៌បំភ្លឺការពិត .. ដើម្បីកុំឲ្យគាត់ដើរវាយគេវាយឯង គំរាមកំហែងគេបន្តទៅទៀត ..!
រឿងដល់តុលាការហើយពេលនេះ ..!
ខ្ញុំមានដីកាកោះ ខ្ញុំមានពាក្យបណ្ដឹង ខ្ញុំមានសាក្សី
ខ្ញុំមានភស្តុតាងជាច្រើន .. ដែលកំពុងតែរង់ចាំអ្នកនៅតុលាការ ..!
សូមអញ្ជើញអស់លោកមកចូលខ្លួនបំភ្លឺដោះស្រាយបញ្ហានេះជាបន្ទាន់ ..!
ប្រើហឹង្សាត្រូវទទួលខុសត្រូវមុខច្បាប់ប្រទេសមានច្បាប់ ..សូម អរគុណ !! »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង