ភ្នំពេញ : សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យប្រធានគណៈមេធាវីដឹកនាំកក្រុមប្រឹក្សាគណៈមេធាវីចូលជួបនិងសម្តែងការគួរសមនៅរសៀលថ្ងៃទី២៧ ខែមករា នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។
នៅក្នុងកិច្ចប្រជុំសម្តេចក្រឡាហោម ស ខេង បានលើកឡើងបញ្ហាមួយចំនួនរួមមាន
.ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័នតុលាការ
. បញ្ហាគ្រឿងញៀន
. បញ្ហាចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ
. បរិស្ថាន
. គ្រោះមហន្តរាយ
. ការជួញដូរមនុស្ស ស្ត្រី និងកុុមារ អំពើហិង្សាក្នុងគ្រួសារ
. បញ្ហាក្មេងទំនើង
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ” បញ្ហាទាំងអស់នេះ គឺសារមានសារៈសំខាន់សម្រាប់បម្រើការបោះឆ្នោត អ្វីៗទាំងអស់បើធ្វើតាមប្រជាពលរដ្ឋ គឺឈ្នះ បើធ្វើផ្ទុយពីបំណងប្រជាពលរដ្ឋចាញ់ ” ៕ រក្សាសិទ្ធិដោយ: ចេស្តារ