កំពង់ស្ពឺ ៖ នៅថ្ងៃទី២៧ មករា ២០២១ សមត្ថកិច្ច បានទ ទួលបណ្តឹងពីជនរងគ្រោះម្នាក់ឈ្មោះ ហ៊ឹន យុន ភេទស្រី អាយុ ៦០ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺប្តឹង ឈ្មោះ ហែម ក្រឹង ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាប្តី ពីបទប្រើហឹង្សា ដោយចេតនា ប៉ុនប៉ងសម្លាប់រូបគាត់ ដោយយកកាំបិតផ្គាក់ដងឈើប្រវែង៥៥សង់ទីម៉ែត្រ យកមកកាប់គាត់ ។
តាមការបញ្ជាក់ ឱ្យ ដឹងពីជនរងគ្រោះ ជាភរិយាបាន រៀបរាប់ ថា ជនល្មើសជាប្ដីបានឈ្លោះប្រកែកជាមួ យគាត់កាលពីវេលាម៉ោងប្រមាណ ៨ ព្រឹក លុះការឈ្លោះប្រកែកកាន់តែក្ដៅទៅៗ បុរសជាប្ដីដែលមា នកម្លាំងខ្លាំងផងនោះបានគំរាមសម្លាប់រូបគាត់ បានមួយសន្ទុះកំហឹងមិនទាន់រលត់បុរសជាប្ដីបានស្ទុះទៅ ទាញកាំបិតផ្គាក់ដងឈេី យកមកប៉ុនប៉ងកាប់សម្លាប់ តែម្ដង ប៉ុន្តែ ជនរងគ្រោះបានគេចផុតត្រូវចំស្មា និងគុម្ពត្រចៀក របួស ស្រាល ហើយលោកប្ដីបានចាប់ទាញជាប់ វាយជាច្រើនដៃនិងសង្កត់ក ពេលនោះគាត់ខំរើបម្រាស់ទើបរត់រួ ចចេញមកខាងក្រៅផ្ទះស្រែកឱ្យអ្នកភូមិជួយ។
មូលហេតុដែលកើតជាហឹង្សារហូតឈានដល់ការប៉ុនប៉ង សម្លាប់ប្រពន្ធ ក៏ព្រោះតែភ្លើងប្រច័ណ្ឌ ប្រពន្ធជាមួយអ្នកជិតខាង។ វត្ថុតាង ដកហូតបាន កាំបិតផ្គាក់ដងឈើមួយ ។
ជនសង្ស័យខាងលើ សមត្ថកិច្ចបានហៅមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ធ្វើ ការសាកសួរ និងកសាងសំណុំរឿង អនុវត្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ