បាត់ដំបង៖ជនបរទេសជាជនជាតិវៀតណាមចំនួន០៣ នាក់ ដែលឆ្លងដែនចូលមកព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ ត្រូវបានបញ្ជូនទៅនាយកដ្ឋានជំនាញដើម្បីអនុវត្តតាមនីតិវិធីក្រោយ ពេលធ្វើចត្តាឡីស័ករួច។
នៅរសៀលថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២១ នេះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម សេ នីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោ ប្រវេសន៍បានរៀបចំបញ្ជូនជនបរទេសជាជន ជា តិវៀតណាមចំនួន០៣នាក់ទៅកាន់អគ្គនាយក ដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃដើម្បីអនុវត្តតាមនីតិវិធី។
ការរៀបចំបញ្ជូនជនបរទេសចំនួន០៣នាក់ទៅ នាយកដ្ឋានជំនាញនាពេលនេះ បន្ទាប់ពីរូបគាត់ បានធ្វើដំណើរពីក្នុងទឹកដីនៃព្រះរាជាណាចក្រថៃ ឆ្លងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងស្រុកកំរៀង ខេត្តបាត់ដំបងដោយខុសច្បាប់ហើយត្រូវ បានសមត្ថកិច្ចនៅទីនោះធ្វើការពិនិត្យ និងបាន ដាក់ឱ្យពួកគាត់ធ្វើចត្តា ឡីស័ករយៈពេល១៤ថ្ងៃ ។ បន្ទាប់ពីរយៈពេលធ្វើចត្តាឡីស័កបានកន្លងផុតទៅហើយពួកគាត់មិនមានករណីCovid-19(អវិជ្ជមាន) ទើបសមត្ថកិច្ចរៀបចំបញ្ជូនពួកគាត់ ទៅកាន់នាយកដ្ឋានជំនាញ ដើម្បីអនុវត្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ