ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពរដ្ឋមួយកន្លែង ប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែមិនបានសម្រេច ត្រូវម្ចាស់ផ្ទះឃើញទាន់ចាប់បានម្នាក់ និងបក្ខពួក២នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃប្រហស្បតិ៍ទី២៨ ខែមករា ឆ្នាំ២០២១ស្ថិតតាមបណ្ដោយផ្លូវ៣៧១ ចំណុចជិតវត្តពោធិ៍ញៀនក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឃាត់បានមានឈ្មោះហឿន ទុំ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំវត្តពោធិ៍ញៀន មានស្រុកកំណើតខេត្តសៀមរាប។
បើយោងតាមប្រភពពីម្ចាស់ផ្ទះ បានឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញជនសង្ស័យមានគ្នា៣នាក់ និងរ៉ឺម៉កអេតចាយមួយគ្រឿងទៀត បើកមកឈប់ផ្ទះរបស់គាត់ រួចក៏បាននាំគ្នាធ្វើសម្មភាពគាស់ផ្ទះរបស់គាត់ បម្រុងនឹងចូលលួចទ្រព្យសម្បត្តិ ដោយពួកគាត់បានឃើញទាន់ពេលរួចបាននាំគ្នាព័ទ្ធចាប់បានម្នាក់ និងបក្ខពួក២នាក់ទៀតបានរត់ទៅបើករ៉ឺម៉ករត់គេចខ្លួនបាត់ស្រមោលទៅ។
បច្ចប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគបាលរដ្ឋាបាលស្ទឹងមានជ័យ២ធ្វើកំណត់ហេតុនិងសាកសួរដើម្បីស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញាតាមចាប់បក្សពួកដែលនៅសល់មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖សាមេត