តាមសេចក្តីប្រកាសរបស់សេតវិមាន ប្រធានាធិបតីអាមេរិក Donald Trump និងទៅទស្សនកិច្ចកូរ៉េខាងត្បូង នៅថ្ងៃ ៧-៨ ខែ១១ ដើម្បីជួបប្រជុំជាមួយសមាសភាគី Moon Jae-in ។ ប្រភពជាច្រើននិយាយថា នៅឱកាសនេះ ប្រធានាធិបតីត្រាំអាចទៅទស្សនាតំបន់គ្មានយោធារវាងកូរ៉េទាំង២ (DMZ) ។
សេតវិមាននិងលោក Trump ផ្ទាល់ពុំទាន់មានការបញ្ជាក់ចំពោះផែនការនេះទេ ប៉ុន្តែតាមប្រភពព័ត៌មានជាច្រើនលើកឡើងថា នេះជាផែនការគ្រោះថ្នាក់មួយ “ពួកគេ (កូរ៉េខាងជើង)ចាត់ទុកថាអ្វីៗទាំងអស់គ្រប់បែបយ៉ាងសុទ្ធសឹងជាការគំរាមកំហែង” -Yonhap បានដកស្រង់ការព្រមានរបស់អ្នកស្រី Sue Mi Terry អតីតអ្នកជំនាញការវិភាគនៃស្នងការចារកម្មអាមេរិក CIA ។
ប្រធានាអាមេរិក Donald Trump
អ្នកជំនាញការ Terry និយាយបន្ថែមថា ផែនការទៅទស្សនា DMZ របស់លោកត្រាំកាន់តែគ្រោះថ្នាក់ជាងមុន ខណៈពេលដែលមុននោះលោកបានធ្វើការវាយប្រហារមេដឹកនាំ Kim Jong-Un ជាច្រើនលើកថា “មនុស្សកាំជ្រួច” ហើយក៏បានគំរាម “កំទេច” កូរ៉េខាងជើងចោលទាំងស្រុង។
តាម Washington Post ក្នុងរជ្ជកាលអាមេរិកបច្ចុប្បន្នកំពុងមានយោបល់ផ្ទុយគ្នាជុំវិញបញ្ហាថា ប្រធានាធិបតី Trump គួរទៅទស្សនាតំបន់ DMZ ដែរឬទេ។ បើតាមក្រុមអតីតយុទ្ធជនទទួលបន្ទុកគោលនយោបាយការបទេសអាមេរិកជំនាន់លោក Barack Obama និង George W. Bush នោះលោក Trump គួរទៅទស្សនាតំបន់នោះ ខណៈពេលដែលក្រសួងការបរទេសអាមេរិក និងរដ្ឋការក្រុងសេអ៊ូល បានធ្វើការបដិសេធដោយសារកង្វល់លើផ្នែកសន្តិសុខបន្ទាប់ពីសង្គ្រាមពាក្យសម្តីធ្ងន់ៗរវាងលោក Trump និងមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន បានផ្ទុះឡើង។
តាំងពីជំនាន់អតីតប្រធានាធិបតី Ronald Reagan មកទល់ពេលនេះលើកលែងតែប្រធានាធិបតី George W. Bush និងប្រធានធិបតី Trump បច្ចុប្បន្នន ប្រធានាធិបតីដទៃទៀត សុទ្ធសឹងទៅដល់តំបន់ DMZ ហើយមន្ត្រីកំពូលក្នុងរដ្ឋការលោក Trump បច្ចុប្បន្ន ដែលបានទៅដល់តំបន់នេះ គឺប្រធានាធិបតី Mike Pence ក្នុងដំណើរទស្សនកិច្ចកូរ៉េខាងត្បូងកាលពីខែមេសាឆ្នាំនេះ ៕