Sunday, November 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តកំពត ទទួលបាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន​៣៥ នៅ​ឆ្នាំ​២០២០ លើ​វិស័យ​ធំៗ​ជាច្រើន​

​ភ្នំពេញ​៖ ខេត្តកំពត នៅ​ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ ក្រុមហ៊ុន​មក​ធ្វើការ​វិនិយោគ មាន​ចំនួន​៣៥ ក្រុមហ៊ុន ក្នុងនោះ​មាន​ក្រុមហ៊ុន​វិនិយោគ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​ចំនួន​០៤ កំពង់ផែ​ខ្នាតតូច​ចំនួន ០៥ ឧស្សាហកម្ម​ចំនួន ០៩ ទេសចរណ៍​-​សណ្ឋាគារ​ចំនួន ១០ ភោជនីយដ្ឋាន​ចំនួន ០១ ថាមពល​ចំនួន ០៣ តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ០២ ផលិត​និង​កែច្នៃ​ផលិតផល​សមុទ្រ​ចំនួន ០១​។

​ឯកឧត្តម ញ៉ូ​វ សា​ឯម សមាជិក​ក្រុមប្រឹក្សាភិបាល​ខេត្តកំពត នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី “​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ​/​សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្តកំពត​” នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ឧស្សាហកម្ម​ធុន​ធំ សហគ្រាស​ធុន តូច មធ្យម និង​សិប្បកម្ម សរុប​ចំនួន ២.៨៨៧​មូលដ្ឋាន មានច្បាប់​អនុញ្ញាត​ចំនួន ១៨៩​មូលដ្ឋាន ក្នុងនោះ ឧស្សាហកម្ម​ធុន​ធំ ២៤​មូលដ្ឋាន សហគ្រាស​ធុន​តូច និង​មធ្យម ៤៩​មូលដ្ឋាន សិប្បកម្ម​សរុប ២.៨១៤​មូលដ្ឋាន មានច្បាប់​អនុញ្ញាតិ​ចំនួន ១១៦​មូលដ្ឋាន ដែល​ចេញ​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម សរុប​បាន​ចំនួន ៦៧៧​ច្បាប់​។​

​ក្នុង​ឆ្នាំ​២០២០​នោះដែរ រដ្ឋបាល​ខេត្តកំពត បានផ្តល់​អាជ្ញាប័ណ្ណ​សរុប​មាន​ចំនួន​៥៤ រួមមាន​៖ អាជ្ញា​បណ្ណ​អណ្តូងរ៉ែ​បើក និង​ការដ្ឋាន​វាយ​ថ្ម ចំនួន​២៩ អាជ្ញា​បណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ (​ថ្មកំបោរ​)​ចំនួន​០៦ អាជ្ញា​បណ្ណ​រុករក​និង​សិក្សា​ស្រាវជ្រាវ​ចំនួន​០១ និង​អាជ្ញាប័ណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​ចំនួន​១៨ ដោយ​ប្រមូល​ចំណូល​សួយ​សារ​រ៉ែ​សំណង់​ស្មើនឹង ជាង​៥​លាន​៧​សែន ដុល្លារ​អាមេរិក​។​

​បើតាម​ឯកឧត្តម​សមាជិក​ក្រុមប្រឹក្សា ខេត្តកំពត គឺជា​ខេត្ត​មួយ​ដែលមាន​អំណោយផល​ល្អ ពី​ធនធានធម្មជាតិ សម្រាប់​ការអភិវឌ្ឍ​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍ ដែល​វិស័យ​សក្តានុពល​របស់​ខេត្ត​មាន អំបិល រោងចក្រ​ស៊ីម៉ងត៍ វា​រី​អគ្គិសនី កសិកម្ម នេសាទ​សមុទ្រ ទេសចរណ៍ និង​មាន​ឆ្នេរ សមុទ្រ​ប្រវែង​សរុប​៦៦,៥ គីឡូម៉ែត្រ​៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×