Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ ២០២១

ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨ព្រឹក​ដល់​ម៉ោង​៧យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ពណ៌​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥និង ៦៦​។
-​សូម​ខ​មិន​លេខ១៦៨ យក​លាភ​សម្បត្តិ​អភិជននឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។

រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ចូរ​ប្រយ័ត្ន​ការជួប​សញ្ញា​ភ្លើង​ក្រហម​ពីព្រោះថា​មិន​ងាយ​ដោះស្រាយ​ចេញ​ឡើយ​។​សម្រាប់​ការជជែក​ការងារ​មិន​ងាយ​ត្រូវរ៉ូវ​គ្នា​ទេ​ហេតុនេះ​ត្រូវ​អត់ធ្មត់​ទើប​ប្រសើរ​។

ជំនួញ ៖ ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក ផ្លូវទឹក ឬ​ផ្លូវអាកាស​ក្តី​មិនសូវ​សម​ដូច​ប្រកប​ទេ​ឬ​អាច​និ​យា​​យ​​បាន​ថា​គ្រាន់​មួយ​ទប់ទល់​។​ការធ្វើដំណើរ​ក្នុងពេល​ព្រឹក​ពុំមាន​អ្វី​ជា​ឧបសគ្គ​ទេ​តែ​ពេល​ថ្ងៃ​បន្តិច​ឱ្យ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង៦ល្ងាច។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​សគឺ​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង គឺ​លេខ ១១ និង​លេខ ៦១។​
-​សូម​ខ​មិន​លេខ ៦៧៨ យក​លាភ​សម្បត្តិ​ឧកញ៉ានឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ពឹងពាក់​អ្នកដទៃ​ក្នុង​ការធ្វើ​អ្វីមួយ​ឃើញថា​តែង​ឆ្លើយតប​ជា​ផល​គ្រាន់​សម្រេច​ជោគជ័យ​មកវិញ​ផង​។

ជំនួញ ៖ ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​ស្រួលខ្លួន​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រចែប្រច័ណ្ឌ​ច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​នោះឡើយ​៕

​ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៤ល្ងាច។​
​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូចនិង​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២៧​និង​លេខ ៤៩ ។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មិន​ឆ្លើយតប​ផ្លែផ្កា​ដូច​គាប់​បំណង​ទេ​ពិសេស​ធ្វើ​ច្រើន​បែរជា​ខុស​ច្រើន​ថែមទៀត​។​

ជំនួញ ៖ ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ហើយ​ពិសេស​លោកអ្នក​អាច​ជួប​ក្រុមមនុស្ស​បង្កបញ្ហា​ណាមួយ​ផង​ដូចនេះ​ចូរ​ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​មិនអាច​ប្រើ​កំហឹង​ទល់​កំហល់​បានឡើយ​ប្រយ័ត្ន​រឿង​តូច​ក្លាយជា​រឿង​ធំ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម​ហើយ​មិនត្រូវ​ចេះ​ដឹងឮ​រឿង​អ្នកដទៃ​ច្រើនពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​បញ្ហា​ដាក់ខ្លួន​។​

ស្នេហា ៖ កំលោះ​ក្រមុំ​បើសិន​មាន​ជម្លោះ​វិវាទ​ហើយ​មិន​គិតគូរ​ដោះ​ស្រា​​យ​ឱ្យទាន់ពេល​ប្រយ័ត្ន​ឈានដល់​ផ្លូវបំបែក​៕

​ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤ព្រឹក​ដល់​ម៉ោង​៦ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ខ្មៅ។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ ៦៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិអភិជននឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ទោះបីយ៉ាងណា​ការរស់នៅ​តែងមាន​រឿង​រាវ​និង​ដំណឹង​មិនល្អ​ឈាន​ចូលមក​ច្រើន​ផង​។​

ជំនួញ ៖ ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូរ​ទេ​ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រប់គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​រស់​ស្រួលខ្លួន ។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិនតិច​សោះឡើយ​៕

​ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៨យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១៩ និង​លេខ​២៩​។​
​-សូម​ខ​មិន​លេខ៩៩៨ យក​លាភ​សម្បត្តិ​ឧកញ៉ា​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ ។​

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​នៅថ្ងៃនេះ​ឃើញថា​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ហើយ​ធ្វើ​អ្វី​ក៏មាន​ភាព​សុខដុម​គួរសម​។​

ជំនួញ ៖ ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។

ស្នេហា ៖ កំលោះ​ក្រមុំ​វិញ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​ប្រពៃ​៕

​ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨ព្រឹក​ដល់​ម៉ោង​១០យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ប្រផេះ​និងបៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២០ និង​លេខ ៦៦ ។​
-​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​ទេវតាទ្រព្យមាសប្រាក់កែវកង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​មានជ័យ​មាន​លុយ​ហូរហៀរ​។​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​ក្នុងថ្ងៃនេះ​ដោយសារ​យីអ៊ុន​របស់លោក​អ្ន​កឡើ​ង​ខ្ពស់ ម្ល៉ោះហើយ​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​គឺ​តែង​អាច​ទទួលជោគជ័យ​តាម​សមប្រកប​ជានិច្ច​។​លោកអ្នក​អាច​ប្រកប​កិច្ចការ​អ្វី​ពេញដៃពេញជើង​និង​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​។

ជំនួញ ​​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​​ប្រុស​ស្រី​កំពុង​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៩យប់ ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅនិង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ ៩៩ ។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិសំពៅហ្លួងនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ប្រកប​កិច្ចការងារ​ដែល​សំខាន់​និង​ពិសេស​អាចមាន​រឿង​រាវ​ល្អៗ​ឱ្យ​សប្បាយចិត្ត​ទៀតផង​។ ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ពីព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​។​

ជំនួញ ៖ មានការ​លូតលាស់​ទៅមុខ​គួរសម​ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​គ្រាន់​បាន​គ្រាន់​កក់ក្តៅ​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ជា​ឱកាស​​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំមមែ​

​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤ព្រឹក​ដល់​ម៉ោង​៦ល្ងាច។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ក្រហម​និង​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ ៧៧ និង​លេខ ៩៩ ។​
-​សូម​ខ​មិន​លេខ ៨៩៩ យក​លាភ​សម្បត្តិគហិបតីនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​អាច​កើតឡើង​ហួស​ពី​ការគិត​ទៅទៀត​។​

ជំនួញ ៖ ការរក​ផល​កម្រៃ​ទោះ​មាន​ភាពជឿនលឿន​ទៅមុខ​ក្តី​តែ​ក៏មាន​ភាព​ប្រទាំង​ប្រទើស​មិន​ស្ទើរ​ដែរ​។​ក្រៅពីនេះ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កទំនាស់​គ្នាច្រើន​ម្ល៉ោះហើយ​ត្រូវ​ចេះ​សម្របសម្រួល​គ្នា​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំវក​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៧ព្រឹក​ដល់​ម៉ោង​៧​យប់​។​
​-ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច​និងក្រហម​។​
​-លេខ​នៃ​លាភ​សំណាង​គឺ​លេខ៧៧ និង​លេខ ៨៩ ។​
​-សូម​ខ​មិន​លេខ​៨៨៨​យក​លាភ​សម្បត្តិ​អភិជននឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​លុយ​ហូរហៀរ​។​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ល្អប្រសើរ​ក្តី ប៉ុន្តែ​យ៉ាងណា​បើ​ចង់​​សម្រេចចិត្ត​អ្វីមួយ​គប្បី​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បន្តិច​ទើប​ទទួល​ផ្លែផ្កា​នៅពេល​ក្រោយ​វិញ​ដូច​ជាទី​គាប់ចិត្ត​ទៅរួច​។

ជំនួញ ៖ ​​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ដោយសារ​ការប្រើ​ពាក្យ​ឌឺដង​ឬ​ការបង្ក​បញ្ហា​ចំពោះ​គ្នា​ណាមួយ​ឡើង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​ថយក្រោយ​ច្រើនជាង​ការ​ជឿនលឿន​ទៅមុខ​ដូច្នេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​៕

​ឆ្នាំរកា​

​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦ល្ងាច។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​សនិង​ផ្កាឈូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១​និង​លេខ​៨២​។​
-​សូម​ខ​មិន​លេខ ៧៧៩ យក​លាភ​សម្បត្តិអ្នកមានជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ត្រឡប់​មកជា​ល្អប្រសើរ​ឡើងវិញ​ដូចនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ឬ​ចរចា​បញ្ហា​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​

ជំនួញ ៖ ចូរ​ប្រយ័ត្ន​អារម្មណ៍​មួម៉ៅ​ក្តៅក្រហាយ​មក​ដឹកមុខ​ក្រោយ​នាំ​កើតជា​រឿង​តូច​រឿង​ធំ​ណាមួយ​គេ​ចោមរោម​សម្អប់​បង្ក​ជះឥទ្ធិពល​អាក្រក់​នាពេល​ក្រោយ​។​

ស្នេហា ៖ ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១និង​លេខ៦១ ។​
-​សូម​ខ​មិន​លេខ​១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋីនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ ។​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​មិនទាន់​ល្អ​នៅឡើយ​ទេ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។

ជំនួញ ៖ ការជួញដូរ​នៅថ្ងៃនេះ​ដែរ​មានការ​រកាំចិត្ត​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូ​ច​សព្វមួយដង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មានការ​ចាប់កំហុស​​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​ដូចនេះ​ត្រូវ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​គ្មាន​បញ្ហា​ចោទឡើង​៕

​ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥ព្រឹក​ដល់​ម៉ោង ៨យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​ស​និង​លឿង។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៨ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៧៧៧ យក​សម្បត្តិ​អភិជនលុយស្តុកស្តម្ភនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ មាន​លុយ​ចូល​ផ្ទះ​ហូរហៀរ។​

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​នៅថ្ងៃនេះ​ឃើញថា​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ហើយ​ធ្វើ​អ្វី​ក៏មាន​ភាព​សុខដុម​គួរសម​។​

ជំនួញ ៖ ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។

ស្នេហា ៖ កំលោះ​ក្រមុំ​វិញ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​ប្រពៃ​៕

×