Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ជូ ប៊ុន​អេង ៖ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា មាន​ប្រសិទ្ធភាព ជួយ​ជនរងគ្រោះ និង​ការអនុវត្ត​ច្បាប់​

ភ្នំពេញ​៖ ​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ក្រសួងមហាផ្ទៃ បាន​ថ្លែងថា ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា មាន​ប្រសិទ្ធភាព ភាគី​ពាក់ព័ន្ធ​ត្រូវ​ប្រកាន់​គោលការណ៍​សកម្មភាព​មួយចំនួន ដូចជា ការបង្ការ​ទប់​ស្កាត​អំពើ​ជួញដូរ​មនុស្ស​, ជួយ​ជនរងគ្រោះ និង​ការអនុវត្ត​ច្បាប់​ជាដើម​។​

​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៨ ខែមករា ឆ្នាំ​២០២១ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) ក្រសួងមហាផ្ទៃ បាន​បើក​កិច្ចប្រជុំ​ឆ្លង​របាយការណ៍ ស្ដីពី​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) ដោយមាន​ការចូលរួម អគ្គលេខាធិការរង នៃ​គ​.​ជ​.​ប​.​ជ អភិបាលរង​រាជធានី​-​ខេត្ត ស្នងការ​ង​រាជធានី​-​ខេត្ត ព្រមទាំង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀតផង​ដែរ​។​

​នាឱកាស​នោះ លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គ​.​ជ​.​ប​.​ជ បាន​លើកឡើងថា របាយការណ៍ ស្ដីពី​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆ្នាំ​២០២០ គឺជា​របាយការណ៍​ជាតិ ដូច្នេះ អ្នក​ចូល​កិច្ចប្រជុំ​នាពេលនេះ ត្រូវតែ​ពិភាក្សា​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ហើយ​ដាក់​គោរព​ជូន សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) ពិនិត្យ និង​សម្រេច ដើម្បី​ចេញផ្សាយ​ជូន​សាធារណៈជន​ឲ្យ​បាន​ជ្រាប់​ជា​ព័ត៌មាន​ផងដែរ​។​

​លោកជំទាវ​បន្ដថា ក្នុង​ឆ្នាំ​២០២០ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​របស់​ស្ថាប័ន រាជធានី​-​ខេត្ត បាន​បន្ដសកម្មភាពរ​បស់​ខ្លួន​ទៅតាម​ទិសដៅ​ដែល​បានគ្រោង​ទុក ទោះបី​មាន​បញ្ហា​ជំងឺ​កូ​វីដ​-១៩ និង​បញ្ហា​ប្រឈម​មួយចំនួនទៀត​ក៏ដោយ​។ លោកជំទាវ បន្ថែមថា ដើម្បី​ឲ្យ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា មាន​ប្រសិទ្ធភាព ភាគី​ពាក់ព័ន្ធ​ត្រូវ​ប្រកាន់​គោលការណ៍​សកម្មភាព​មួយចំនួន ដូចជា ការបង្ការ​ទប់​ស្កាត​អំពើ​ជួញដូរ​មនុស្ស​, ជួយ​ជនរងគ្រោះ និង​ការអនុវត្ត​ច្បាប់​ជាដើម​។​

​ជាងនេះទៅទៀត លោកជំទាវ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បាន​លើកឡើង​បន្តថា ក្នុងដំណាក់កាល​កម្ពុជា​កំពុង​ប្រឈម​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ វិបត្តិ​សេដ្ឋកិច្ច ពលករ​អត់​ការងារ​ធ្វើ ដោយមាន​ការបិទ​រោងចក្រ​ជាដើម ហើយ​ទីបំផុត​មាន​ពលករ​ខ្មែរ​ត្រឡប់មកវិញ ជាង​១០​ម៉ឺន​នាក់​។ ប៉ុន្ដែ​ឱកាស​នេះឯង ដែល​ជន​ជួញដូរ​មនុស្ស​គេ​ឆ្លៀតឱកាស​នេះ ដើម្បី​យក​ផលចំណេញ​ពី កម្មករ​-​កម្មការិនី ដែល​អត់​ការងារ​ធ្វើ ដូច្នេះ សមត្ថកិច្ច​ត្រូវមាន​វិធានការ​បន្ថែមទៀត ដើម្បី​ទប់​ស្កាត​ការនាំ​មនុស្ស​ចេញ​ដោយ​ខុសច្បាប់​។​

​របាយការណ៍​ថ្នាក់ជាតិ ស្តីពី​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នេះ បាន​ឆ្លុះបញ្ចាំង​អំពី​កិច្ចការងារ​បង្ការ​ទប់​ស្កាត់ អនុវត្ត​ច្បាប់ យុត្តិធម៌ និង​កិច្ច​សហការគ្នា​រវាង​ក្រសួង ស្ថាប័ន អង្គភាព​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស រួមទាំង​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិកា​ថ្នាក់ក្រោម​ជាតិ (​គ​.​រ​.​ប​.​ជ​/​គ​.​ខ​.​ប​.​ជ​) និង​ង្គ​ការ​ដៃគូរ​ទាំងឡាយ ដែលមាន​សកម្មភាព និង​គោលដៅ​រួម​។ លោកជំទាវ​បានលើកឡើង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុង​ការបន្ត​ដោះស្រាយ​រាល់​បញ្ហា​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស និង​ជួយ​ផ្គត់ផ្គង់​គាំទ្រ​ទៅដល់​ពលករ​ទេសន្តរប្រវេសន៍​ដែល​បាន​វិល​ត្រលប់ តាមរយៈ​គម្រោង​រួមគ្នា​រវាង​អង្គការសហប្រជាជាតិ និង​រាជរដ្ឋាភិបាល ក្នុងដំណាក់កាល​ការរីក​រាលដាល​កូ​វីដ​-១៩ ជាស​កល​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×