ភ្នំពេញ÷ជនសង្ស័យម្នាក់បានធ្វើសកម្មភាពចូលទៅកាច់កម៉ូតូប្រជាពលរដ្ឋ នៅក្នុងបន្ទប់ជួលប្រុងនិងជិះយកចេញតែត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោឡោនាំគ្នាព្រួតវាយម្នាក់មួយដៃមួយជើងបណ្តាលឲ្យជនសង្ស័យបែកក្បាលរងរបួសធ្ងន់។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៨ និង១៥ នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានយកម៉ូតូម៉ាកហុងដាទ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1-GQ 7259 ទុកនៅជិតមុខបន្ទប់រួចគាត់បានដើចូលទៅក្នុងបន្ទប់មួយភ្លែតស្រាប់តែលេចមុខជនសង្ស័យចូលមកកាច់កម៉ូតូប្រុងនិងជិះរត់តែសំណាងល្អម្ចាស់ម៉ូតូឃើញទាន់ពេលរួចបានរត់ទៅប្រាប់ម្ចាស់ផ្ទះហើយនាំព្រួតចាប់វាយម្នាក់មួយដៃមួយជើងបណ្តាលឲ្យបែកក្បាល។រួចរាយការណ៍ទៅខាងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ។
ក្រោយពេលកើតហេតុខាងលើសមត្ថ កិច្ចចុះមកដល់រួចបាននាំខ្លួនជនសង្ស័យយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី ១ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ សាម៉េត