ភ្នំពេញ÷បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកជាមួយនិងរថយន្តបណ្តាលឲ្យបាក់កស្លាប់ក្នុងថ្លុកឈាម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១០ និង ៥០នាទីយប់ថ្ងៃទី ២៨ ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។
សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់វីពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1-BP 27 73ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រៃស ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម មកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកMGពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2-BI 1749 ធ្វើដំណើរបញ្ច្រាសគ្នាក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូបាក់កស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែកឯម្ចាស់រថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បាន។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌដង្កោចុះមកដល់រួចធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនិងធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សាមេត