ភ្នំពេញ÷អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកទំនិញយ៉ាងសន្ធោសន្ធៅរួចបន្តរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ស្ទើរឆេះអស់គ្មានសល់។រួចផ្អើលដល់ខាងអន្តរាគមន៍ពន្លត់អគ្គិភ័យចុះមកជួយបាញ់ពន្លត់ជាច្រើនគ្រឿង។
ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង០០ និង៤០នាទីយប់ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៥៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីម្ចាស់ផ្ទះនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានឮសូសំឡេងផ្ទុះចេញពីក្នុងឃ្លាំងស្តុកទំនិញរួចក៏មានអណ្តាតភ្លើងឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅហើយបន្តរាលដាលមកឆេះដល់ផ្ទះរបស់គាត់អស់ទាំងស្រុងសំណាងល្អដែលពួកគាត់និងអ្នករស់នៅជិតខាងបាននាំគ្នារត់គេចចេញនិងប្រមូលសម្ភារផ្សេងៗរត់ពីកន្លែងដែលឆាបឆេះមួយនេះ។
ក្រោយឃើញហេតុការណ៍ខាងលើបានរាយការណ៍ទៅខាងសមត្ថកិច្ចចុះមកជួយនិងទាក់ទងទៅខាងអន្តរាគមន៍ពន្លត់នៃអគ្គិភ័យរាជធានីភ្នំពេញចុះមកជាច្រើនគ្រឿងដើម្បីបាញ់ពន្លត់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ