Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម​នឹង​ទទួល​ហើយ​! បុរស​ម្នាក់​ត្រូវបាន​ផ្តន្ទាទោស​ជាប់គុក ១០៥០ ឆ្នាំ ពីបទ​រំលោភ​កូនស្រី​ចុង​ខ្លួន រហូតដល់​ចំនួន​….

spot_img

​បុរស​ម៉ាឡេស៊ី​ម្នាក់​ដែល​បាន​ចាប់រំលោភ​កូនស្រី​ចុង​របស់ខ្លួន​រហូតដល់​ចំនួន ១០៥ ដង ក្នុង​រយៈពេល ២ ឆ្នាំ ត្រូវបាន​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ ១០៥០ ឆ្នាំ​។ នេះ​បើ​យោងតាម​តុលាការ Sessions Court របស់​ម៉ាឡេស៊ី​។​

​នៅក្នុង​សវនាការ​រយៈពេល​ជិត ៥ ម៉ោង កាលពី​ថ្ងៃ​ថ្ងៃ​ពុធ (២៧ មករា​) ក្នុងនោះ​ករណី​ចោទប្រកាន់​នីមួយៗ​ត្រូវបាន​អាន​ដាច់ដោយឡែក​ពីគ្នា ដោយ​ចៅក្រម M Kunasundary បាន​ឲ្យ​ដឹងថា បុរស​នោះ​ដែល​បាន​សារភាព​កំហុស​ចំពោះ​ការចោទប្រកាន់​នេះ គឺ​ត្រូវ​ជាប់ពន្ធនាគារ ១០ ឆ្នាំ ពីបទ​រំលោភ​សេពសន្ថវៈ​ចំនួន ១០៥ ដង ដោយ​ការកាត់ទោស​ចាប់ផ្តើម​ជា​បន្តបន្ទាប់ ចាប់​ពីថ្ងៃ​ចាប់ខ្លួន (២០ មករា​) និង​ត្រូវអនុវត្ត​ទោស​សរុប​ចំនួន ១០៥០ ឆ្នាំ​។​

​ទីភ្នាក់ងារសារព័ត៌មាន CNA បាន​រាយការណ៍​ថា ចាប់ពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ ២០១៨ ដល់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ ២០២០ បុរស​រូបនេះ​បាន​ប្រ​ព្រឹ​ត្ដ​អំពើអាក្រក់​ដោយ​ចាប់រំលោភ​កូនស្រី​ចុង​របស់គាត់​ដែលមាន​អាយុ ១២ ឆ្នាំ ចំនួន ១០៥ ដង នៅក្នុង​ផ្ទះ​របស់​ពួកគេ​នៅ Sungai Way​។​

​ក្នុងអំឡុង​ហេតុការណ៍​នោះ ក្មេងស្រី​រងគ្រោះ និង​ឪពុកចុង​អាយុ ៣៣ ឆ្នាំ បាន​នៅក្នុង​ផ្ទះមួយ​គ្នា ហើយ​ក្មេងស្រី​មិនបាន​ប្រាប់​នរណាម្នាក់​អំពី​ការរំលោភ​នោះទេ ខណៈដែល​បុរស​នោះបាន​វាយ​និង​គំរាម​នាង​។ ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់​ម្តាយ​របស់​នាង​អំពី​ហេតុការណ៍​នេះ នៅពេលដែល​ម្តាយ​របស់​នាង​បាន​នាំ​នាង និង​ប្អូនស្រី​របស់​នាង ទៅផ្ទះ​មីង​របស់​ពួកគេ​។​

​គួរ​បញ្ជាក់ថា ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​លែងលះគ្នា​ក្នុង​ឆ្នាំ​២០១៥ ហើយ​ម្តាយ​របស់​នាង​បាន​រៀបការ​ជាមួយ​ជនជាប់ចោទ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

​ព្រះរាជអាជ្ញារង​សាធារណៈ អ្នកស្រី​ស្រី Nurul Qistini Qamarul Abrar បាន​និយាយថា “​ក្នុងករណីនេះ​ជនរងគ្រោះ​មាន​អាយុ ១២ ឆ្នាំ នៅពេលដែល​ជនជាប់ចោទ​ត្រូវបាន​ចាប់រំលោភ​លើកដំបូង និង​បន្ទាប់មក​បាន​បន្ត​រំលោភ​នាង​ចំនួន ១០៥ ដង ក្នុង​រយៈពេល​២​ឆ្នាំ​”​។​

​អ្នកស្រី​បន្តថា ក្នុងនាម​ជា​ឪពុកចុង​របស់​ជនរ​ង​គ្រោះ គាត់​គួរតែ​ទទួលខុសត្រូវ​ក្នុងការ​ការពារ​កូនស្រី ប៉ុន្តែ​ផ្ទុយទៅវិញ គាត់​បែរជា​បាន​បំផ្លាញ​តម្លៃ​ខ្លួន​របស់​នាង​បែបនេះ​។ សកម្មភាព​របស់គាត់​នឹងធ្វើ​ឱ្យមាន​ការប៉ះទង្គិច​ពេញ​មួយជីវិត​ដល់​ជនរងគ្រោះ​។ នេះ​គឺជា​បទល្មើស​គួរឱ្យ​ស្អប់ខ្ពើម និង​គួរឱ្យ​ថ្កោលទោស ហើយ​ត្រូវបាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ពី​គ្រប់​កម្រិត​នៃ​សង្គម​ដោយ​មិន​គិតពី​សាសនា​។​

​ជនជាប់ចោទ​ដែល​មិនមាន​មេធាវី​តំណាង មិនបាន​ប្តឹង​ឧទ្ធរណ៍​ទាក់ទង​នឹង​ការកាត់ទោស​នេះ​ទេ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×