Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​កសិកម្ម ជំរុញ និង​លើកស្ទួយ​វិស័យ​សាកវប្បកម្ម (​បន្លែ​-​ផ្លែឈើ​សុវត្ថិភាព​)

​ខេត្ត​មណ្ឌល​គី​រី ៖ តាម​កម្មវិធី​ដែល​បានគ្រោង​ទុក ថ្ងៃនេះ​ជា​ថ្ងៃទី​៤ នៃ​ដំណើរ​បេសកកម្ម​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ វេ​ង សាខុន និង សហការី​មកកាន់​ខេត្តកំពង់ធំ​៖ ពិនិត្យ​វិស័យ​វារីវប្បកម្ម ខេត្តសៀមរាប​៖ អញ្ជើញ​ជា​អធិបតី​ក្នុង វេទិការ​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ ខេត្ត​មណ្ឌល​គី​រី​៖ ជំរុញ និង​លើកស្ទួយ​វិស័យ​សាកវប្បកម្ម (​បន្លែ​-​ផ្លែឈើ​សុវត្ថិភាព​) និង​ខេត្តក្រចេះ​៖ ពិនិត្យ​វឌ្ឍនភាព​វិស័យ​ក​សិ​-​ឧស្សាហកម្ម (​ចេកអំបូង​លឿង​)​។

​សម្រាប់​កម្មវិធី​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៩ ខែមករា មាន​ជា​បន្តបន្ទាប់​ដូចខាងក្រោម​៖
​កម្មវិធី​ទី​១៖ ឯកឧត្តម​រដ្ឋមន្ត្រី ឯកឧត្តម​អភិបាលរង​ខេត្ត​មណ្ឌល​គី​រី ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ ឯកឧត្តម​អគ្គនាយក​នៃ​អគ្គ​នា យក​ដ្ឋា​ន​កសិកម្ម លោក​ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន ត្រូ​ភី​ខេ​ម ហ្វ្រ៊ូ​ត អេ​ន វេ​ជី​ថេ​ប៊​ល ដែលជា​ក្រុមហ៊ុន​ប្រមូល​ទិញ ចុះ​ពិនិត្យ​បណ្តុំ​ផលិត​បន្លែ​តាម​ស្តង់ដា​សុវត្ថិភាព ពិនិត្យ​ស្ថានភាព​ដាំ​ដុះ​បន្លែ​របស់​កសិករ​លើ​ផ្ទៃដី​ទំហំ ៦​ហ​.​ត និង​ចូលរួម​សកម្ម​ភាពចុះ​ប្រមូល​ផល​បន្លែ​សុវត្ថិភាព​នៅក្នុង​ក្រុង​សែន​មនោ​រម្យ​។ លោក ឃ្លោក ថេ​ង ភូមិ​ស្វាយចេក សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ជា​ម្ចាស់​ចម្ការ​ស្ពៃបូកគោ ស្ពៃក្តោប និង​ដំឡូងបារាំង និង​កសិករ ភិន ភន ប្រធាន​សហគមន៍​បន្លែ​សុវត្ថិភាព​មនោ​រម្យ មានផ្ទះ​សំណាញ់​ចំនួន ១ ស្ថិតនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ម្ចាស់​ចម្ការ​ស្ពៃក្តោប បូកគោ និង​ដំឡូងបារាំង​។
​ជួប​សំណេះសំណាល​ជាមួយ​ម្ចាស់​ចម្ការ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​អំណរ​សាទរ កោតសរសើរ និង​វាយតម្លៃ​លើ​ការខិតខំ​ប្រឹងប្រែង​ក្នុងការ​ចូលរួមចំណែក​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​មាន​សក្តានុពល​លើ​ទីផ្សារ​ទាំង​តម្រូវការ និង​តម្លៃ​ខ្ពស់​ល្អ ហើយ​សកម្មភាព​នេះ​បាននិងកំពុង​ចូលរួម​អនុវត្ត​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ជំរុញ​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​បងប្អូន​ប្រជាកសិករ ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ទ្វេ​ឡើងលើ​ចលនា​ជំរុញ​ផលិតកម្ម​ស្បៀង​។ ដំណាំ​លូតលាស់ និង​ផ្តល់​ផង​បានល្អ ដែលជា​ប្រភព​ចំណូល​ខ្ពស់​ពី ៥០០០-៨០០០​ដុល្លារ​/​ឆ្នាំ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឲ្យ​បន្ត​ខិតខំ​បន្ថែមទៀត​លើ​ការងារ​បច្ចេកទេស ប្រើប្រាស់​ពូជ ថ្នាំ​សម្លាប់​សត្វល្អិត ការ​សន្សំ​ជីធម្មជាតិ​ដើម្បី​ជួយ​កាត់ បន្ថយ​ថ្លៃដើម ការប្រើប្រាស់​ទឹក ការ​ចងក្រង​បណ្តុំ​ផលិត និង​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។​

​កម្មវិធី​ទី​២ ៖ ចេញ​កម្មវិធី​ទី​១ ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី បាន​អញ្ជើញ​មក​ពិនិត្យ​ចម្ការ​បន្លែ​សុវត្ថិភាព​របស់លោក គ្រី ម៉េង​ឈាង ម្ចាស់​ចម្ការ​ការ៉ុត ស្ពៃបូកគោ ស្ពៃក្តោប ខ្ទឹមបារាំង និង​ដំឡូងបារាំង លើ​ផ្ទៃដី ៦​ហ​.​ត ហើយក៏​ជា​កន្លែង​រៀបចំ​ពិព័រណ៍​ផលិតផល​បន្លែ​-​ផ្លែឈើ ការតាំង​បង្ហាញ និង​ភ្លក្ស​រសជាតិ​នៃ​មុខម្ហូប​បន្លែ​សុវត្ថិភាព​ចម្អិន​ដោយ​សមាគម​ចុងភៅ​កម្ពុជា​។ កម្មវិធី​ក៏មាន​វត្តមាន​តំ​ណា​ស្ថាប័ន រដ្ឋ (​ក្រសួងកសិកម្ម អគ្គនាយកដ្ឋាន​កសិក​ម្ម មន្ទីរ​កសិកម្ម​) វិស័យ​ឯកជន ក្រុមហ៊ុន សមាគម និង​បណ្តុំ​ផលិតកម្ម​បន្លែ​ប្រមាណ ១៥០​នាក់​។
​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត បាន​មានមតិ​ទាក់ទង​ស្ថានភាព​ភូមិសាស្ត្រ សក្តានុពល​វិស័យ​ទេសចរណ៍ បន្លែ និង​ដំណាំ​មួយចំនួនទៀត​ដែល​កំពុងមាន​សក្តានុពល សម្រាប់​តម្រូវការ​ទីផ្សារ ហើយ​ជាក់ស្តែង​កម្មវិធី​នាពេលនេះ​កំពុង​ជំរុញ ពង្រឹង និង​ពង្រីក​វិស័យ​សាកវប្បកម្ម និង​ទាក់ទាញ​ទេសចរណ៍ ចូលរួម​បង្កើន​ផលិតកម្ម​ក្នុងស្រុក កាត់បន្ថយ​ការនាំ​ចូល កែប្រែ​កម្រិតជីវភាព បង្កើន​ប្រាក់ចំណូល និង​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ទូទាំង​ខេត្ត​។ លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​អាន​របាយការណ៍​ជូនជ្រាប​អំពី​លទ្ធផល​ការងារ​បង្កបង្កើនផល​ជារួម និង​ដោយឡែក វិស័យ​សាកវប្បកម្ម​ដែល​កំពុង​មានការ​ទាក់ ទាញ​ប្រកបដោយ​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច សម្រាប់​ទីផ្សារ​ក្នុង និង​ក្រៅ​តំបន់ ជាពិសេស​ទីផ្សារ​រាជធានី​ភ្នំពេញ​មាន​ស្ពៃក្តោប ស្ពៃបូកគោ ដំឡូងបារាំង ខ្ទឹមបារាំង និង​ការ៉ុត​។ ជា​បន្តបន្ទាប់ លោក​ឧកញ៉ា ហ៊ុន ឡាក់ លោក ភិន ភន តំណាង​បណ្តុំ​កសិករ​ផលិត​បន្លែ​សុវត្ថិភាព និង​លោក សុង តេង តំណាង​សមាគម​ចុងភៅ​កម្ពុជា​ដែលជា​អ្នកប្រើប្រាស់ បាន​ឡើង​មាន​ចំណាប់អារម្មណ៍​ទាក់ ទង​កម្មវិធី​នា​ព្រឹក​នេះ​ផងដែរ ដែលមាន​ខ្លឹមសារ​រួម​ថា​នឹង​ខិតខំ​ជំរុញ​ផលិតកម្ម​បន្លែ​សុវត្ថិភាព​ធា នា​គុណភាព និង​សុវត្ថិភាព ដាំ​ដុះ​តាម​បច្ចេកទេស អនុវត្តតាម​គោលការណ៍​កសិកម្ម​ល្អ (GAP) បង្កើន​បរិមាណ​ផ្គត់ផ្គង់ សម​ស្របតាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ប្រមូល​ទិញ​។ ពង្រឹង​កិច្ច​សហ ការ​រវាង​ភាគី​ផលិត ក្រុមហ៊ុន​ប្រមូល​ទិញ និង​អ្នកប្រើប្រាស់​ចុងក្រោយ ធ្វើយ៉ាងណា​ឲ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​បន្លែ​សុវត្ថិភាព​ប្រព្រឹត្ត​ទៅដោយ​ចីរភាព និង​និរន្តរភាព រក្សាបាន​នូវ​ភាព​ឈ្នះ​-​ឈ្នះ​។
​មានមតិ​សំណេះសំណាល​ដោយ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ កិច្ចខិតខំ​ប្រឹងប្រែង ផ្តល់​កិច្ចសហការ​បាន​យ៉ាង​ល្អប្រសើរ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​អគ្គ​នា យក​ដ្ឋា​ន​កសិកម្ម ក្រុមហ៊ុន​ត្រូ​ភី​ខេ​ម ហ្វ្រ៊ូ​ត អេ​ន វេ​ជី​ថេ​ប៊​ល អាជ្ញាធរ​មូលដ្ឋាន និង​បណ្តុំ​ផលិតករ រៀបចំ​ពិធី​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន ស្របតាម​អភិក្រម “​រដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​កសិកម្ម​” ហើយ​អនុវត្តតាម​អភិក្រម​នេះ ធ្វើ​ឲ្យ​យើង​សម្រេចបាន​សមិទ្ធផល​យ៉ាង​ធំធេង​នា​ថ្ងៃនេះ ។ ទាក់ទង​នឹង​កម្មវិធី ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​ថា ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព កំណើនប្រជាជន ព្រម​គ្នា​នឹង​កំណើនសេដ្ឋកិច្ច​ពីមួយ​ឆ្នាំទៅ មួយ ឆ្នាំ កម្រិតជីវភាព​កាន់តែ​ល្អប្រសើរ ដែលជា​ហេតុ​ឈានទៅ​ធ្វើការ​កែប្រែ​ទម្លាប់​នៃ​ការបរិភោគ​បន្លែ ផ្លែឈើ ត្រី សាច់ ដែល​គុណភាព និង​សុវត្ថិ​ភាពជា​ចំបង​។ សកម្មភាព​នៅថ្ងៃនេះ ស្រប​ពេលដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ឱ្យ​ប្រជា​ពល រដ្ឋ​ខិតខំ​ធ្វើ​ការដាំដុះ ជំរុញ​ការផលិត​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ក្នុងស្រុក ដោយ​យក​ឱកាស​នេះ​បង្កើតជា​កាលានុវត្តភាព​សម្រាប់​វិស័យ​កសិក​ម្ខ​ខណ​:​កម្ពុជា​បាន​កាត់បន្ថយ​ការនាំ​ចូល​ពី​ខាងក្រៅ​។​
​អនុលោម​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាពេល​កន្លងមក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម​ត្រូវខិតខំ​ប្រមូលផ្តុំ និង​ប្រើប្រាស់​ធនធាន សក្តានុពល​ដែលមាន​ស្រាប់ ព្រមទាំង​កៀងគរ​ជំនួយ​ពី​គ្រប់​មជ្ឈដ្ឋាន​បន្ថែមទៀត សំដៅ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​បន្លែ ផ្លែឈើ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​ដើម្បី​លើកស្ទួយ​កំណើនសេដ្ឋកិច្ច​គ្រួសារ សេដ្ឋកិច្ចជាតិ តាមរយ​:​ជំរុញ​កំណើន​ផលិតកម្ម និង​ទេសចរណ៍​ក្នុង​តំបន់​។ ជំរុញ​ការ អនុវត្ត​បច្ចេកទេស​កសិកម្ម​ទំនើប​ទាន់សម័យ កាត់បន្ថយ​ពលកម្ម ដើមទុន​ផលិត ការប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​ឲ្យ​បាន​ត្រឹមត្រូវ មាន​ប្រសិទ្ធភាព ទទួលបាន​ប្រសិទ្ធ​ផល​។ ជំរុញ​ការងារ​កែច្នៃ វេច​ខ្ចប់ រក្សាទុក​ក្នុង​ទូ​ត្រជាក់​ដើម្បី​បង្កើន​តម្លៃបន្ថែម និង​រក្សា​ផលិតផល​បានយូ ឆ្លើយតប​ទៅតាម​តម្រូវការ​ទីផ្សារ ធានា​គុណភាព សុវត្ថិភាព និង​ស្តង់ដា​ដឹកជញ្ជូន​។ អគ្គនាយកដ្ឋាន​កសិក​ម្ម​គួរ​សិក្សា​ស្រាវជ្រាវ​អំពី​លទ្ធភាព​នៃ​ការផលិត​បន្លែ​សំខាន់ៗ​មួយចំនួន​ដូចជា​ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង និង​មើម​ខ្ទឹមស​។​ល​។ នៅ​ខេត្ត​មណ្ឌល​គី​រី ដែលជា​ខេត្ត​មាន​ភូមិសាស្ត្រ​អំណោយផល​សម្រាប់​បន្លែ​សំខាន់ៗ​ទាំងនេះ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន បណ្តុំ​ផលិត និង​សកល​វិទ្យាល័យ​ដើម្បី​រួមចំណែក​បំពេញបន្ថែម​សេចក្តីត្រូវការ និង​កាត់បន្ថយ​ការនាំ​ចូល​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×