Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់​ហើយ​ចៅ​ម៉ែ​! អ្នកនាង ដេ​ត ម៉ាលី​ណា ដាច់ខាត​មិន​វិល​មក​រួមរស់​នឹង​ឧកញ៉ា ឌួង ឆាយ ដូច​១៣​ឆ្នាំមុន​ទៀត​ទេ ព្រោះ​មូលហេតុ​នេះ​… (​វីដេអូ​)

spot_img

​ភ្នំពេញ ៖ សូម​រំលឹក​ឡើងវិញ​បន្តិច​ថា កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០ នោះ​ប្រិយមិត្ត និង​មហាជន​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង និង​ស្ទើរតែ​មិនគួរ​ឲ្យ​សោះ រហូត​អ្នកខ្លះ​ថា​បាន​សួរនាំ​គ្នា​ថា តើ​ពិត​ទេ​? ប្រហែល​គេ​ហែក​អា​ខោ​ន​ទេ​ដឹង​? ខណៈ​នៅ​សុខៗ ស្រាប់តែ​អ្នកនាង ដេ​ត ម៉ាលី​ណា បានប្រកាស​យ៉ាង​ចំហ​រថា អ្នកនាង និង​ស្វាមី​លោក​ឧកញ៉ា ឌួង ឆាយ បាន​លែងលះគ្នា​ហើយ និង​ថែមទាំង​បញ្ជាក់​យ៉ាងច្បាស់ៗ​ថា ចាប់ពីពេលនេះ​តទៅ រវាង​អ្នកនាង និង​ឧកញ៉ា ឌួង ឆាយ គឺ​មិន​ពាក់ព័ន្ធ​នឹង​គ្នា​ទៀតឡើយ​។​

​អ្នកនាង ដេ​ត ម៉ាលី​ណា ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា អ្នកនាង​ជាម​នុស្ស​មិន​ចូលចិត្ត​និយាយ​ច្រើន ឬ សម្តែង​ច្រើន ហើយក៏​មិន​ចង់​ឲ្យ​គេ​ដឹងឮ​រឿង​ក្នុង​គ្រួសារ​ឡើយ ប៉ុន្តែ មូលហេតុ​នៃ​ការប្រកាស​លែងលះគ្នា​ជា​សាធារណៈ​បែបនេះ គឺ​ដោយសារ​អ្នកនាង និង​អតីត​ស្វាមី ឌួង ឆាយ គឺជា​មនុស្ស​របស់​មហា​ជន ដែល​បាន​ស្គាល់​ច្រើន ដើម្បី​ឲ្យ​បាន​ដឹងឮ​ទាំងអស់គ្នា និង​ក៏​កុំ​ឲ្យ​ពុក​ម៉ែ​បងប្អូន​នៅ​គិត​សង្ស័យថា អ្នកនាង និង​អ​តី​ស្វាមី មិនទាន់​បែកបាក់ និង​នៅ​រួមរស់​ជាមួយគ្នា​។

​អ្នកនាង ក៏បាន​បញ្ជាក់​បន្ថែមថា គ្មាន​ស្រី​ណា​ដែល​ចង់​បែកបាក់​ប្តី​មាន​ឋាន​ជា​ឧកញ៉ា​នោះទេ ហើយក៏​គ្មាន​ស្រី​ណា​ចង់​ក្លាយជា​ស្ត្រី​មេម៉ាយ​នោះដែរ​។ ប៉ុន្តែ សម្រាប់​អ្នកនាង​ផ្ទាល់ ការ​ឈានដល់​លែងលះ​នេះ ដោយសារ​អ្នកនាង​អស់​ស៊ូ​ទ្រាំលែងបាន​រយៈពេល ១៣ ឆ្នាំ ជាមួយ​គាត់ ដោយ​អ្នកនាង​បានធ្វើការ​ប្រៀបធៀប​ដូច​កែវ​១​បាន​ប្រេះស្រាំ​ដែល​អ្នកនាង​ខំ​បិទ​រយៈពេល ១៣ ឆ្នាំ រហូតមកទល់​ពេលនេះ គឺ​យក​កាវ​មក​បិទ​លេង​ជាប់​ហើយ​។​

​ចំណែក​លោក​ឧកញ៉ា ឌួង ឆាយ វិញ ក្រោយ​សម្ងំ​ស្ងាត់​មិន​តបត ឬ សូម្បី​បកស្រាយ​អ្វី​ទាំងអស់​ចំពោះ​រឿង​លែងលះ​នេះ អស់​រយៈពេល​យ៉ាងយូរ នោះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ បាន​បង្ហោះ​សារ​បង្ហាញ​អារម្មណ៍​ហាក់​ពិបាកចិត្ត​ខ្លាំង ដោយ​លោក​ហាក់​អស់ជម្រើស ក្នុងការ​និយាយ​លួងលោម ផ្សះផ្សារ​ជាមួយ​អតីត​ភរិយា ព្រោះតែ​លោក​អាណិត​ដល់​កូនៗ មិន​ចង់​ឲ្យ​ពួកគេ​ព្រាត់ប្រាស់​ឪពុកម្តាយ​សូម្បីតែ​បន្តិច​ឡើយ​។ ក្នុងនោះ លោក​បាន​ពោល​ពាក្យ​យ៉ាង​រំជួលចិត្ត​ដូច្នេះ​ថា​៖ «​ពុក​សូមទោស​ណា​កូនប្រុស​មាសឪពុក ពុក​បាន​ព្យាយាម​អស់ពី​លទ្ធភាព និង​សម្ថ​ភាព​របស់​ពុក​ហើយ​ណា​។ ពុក​សន្យា​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើអោយ​បានល្អ​ជាទីបំផុត​ដើម្បី​កូនៗ​ណា​ចាប់ពីពេលនេះ​។ សូម​អរគុណ​ណា​ពូ​មីង​បងប្អូន​ទាំងអស់គ្នា​ចំពោះ​ការបារ​រ​ម្ភ​ស្រលាញ់​រាប់អាន​ណា អ្វីៗ​ដែល​នៅសល់​ទុកអោយ​ព្រហ្ម​លិខិត ព្រេងវាសនា និស្ស័យ និង​ពេលវេលា​ជា​អ្នកកំណត់​ទៅ​ចុះ​ណា​បាទ​»​។​

​សារ​ពិបាកចិត្ត​ខាងលើនេះ​ផងដែរ ក៏បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន បាន​លើកឡើងថា អាច​មិនយូរ​មិនឆាប់​ទេ អ្នក​ទាំងពីរ​នឹងត្រូវ​បាន​ផ្សះផ្សារ​ជួបជុំគ្នា​វិញ គ្រាន់តែ​ថា​ត្រូវការ​ពេលវេលា ឬ អាច​ហៅថា​ជា​គូកម្ម​ប៉ុណ្ណោះ​។ ហើយ​ចំណែកឯ គ្រូ​ហុងស៊ុយ ចៅ​ម៉ែ វិញ កាលពីពេល​កន្លងទៅនេះ ក៏បាន​ធ្វើកា​ទស្សន៍ទាយ​ក្តែ​ងៗ ដល់​ថ្នាក់​ឲ្យ​មហាជន​ជេរ​ម៉ែ​ទៀតផង បើ​ឧកញ៉ា ឌួង ឆាយ និង​អ្នកនាង ដេ​ត ម៉ាលី​ណា មិន​ជួបគ្នា​វិញ​នោះ ព្រោះ​ចំណង​ចងភ្ជាប់​របស់​អ្នក​ទាំងពីរ គឺ​កូនស្រី​ពៅ​។​

​តែ​ទោះយ៉ាងណា ថ្មីៗ​នេះ អ្នកនាង ដេ​ត ម៉ាលី​ណា បាន​បង្ហោះ​សារ និង​ក៏​ដូច​ចេញមុខ​និយាយ​បកស្រាយ​បញ្ជាក់​ច្បាស់ៗ​ជាថ្មី​ម្តង​ទៀតថា​៖ «​សូម​ចិត្ត​ពូ​មីង​បងប្អូន​ឈប់​និយាយ​ពី​ការ​ឲ្យ​ខ្ញុំ​ត្រូវ​គ្នា​វិញ គឺ​ខ្ញុំ​សម្រេចចិត្ត​និង​ហេតុផល​ច្បាស់​ផ្ទាល់ខ្លួន​របស់​នាង​ខ្ញុំ ហើយ​មិនអាច​បក​ក្រោយ​ជួប​រឿង​ដូច​១៣​ឆ្នាំមុន​ទៀត​ទេ ហើយ​សង្ឃឹមថា​អាច​មើល​វីដេអូ​នាង​ខ្ញុំ​បកស្រាយ​នេះ​វា​ល្មម​និង​យល់​ហើយ ព្រោះ​មានតែ​ខ្លួន​ខ្ញុំ​ផ្ទាល់​បានដឹង​ច្បាស់ អស់ចិត្ត​ស្រឡាញ់​គឺ​វា​ចប់ ខ្ញុំ​អត់​ចង់​និយាយ​អី​ច្រើន​ទៀត​ទេ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×