Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណុះ​ទឹក​អាង​ត្រពាំងថ្ម​ឡើងដល់​អតិប្បរមា ១៨០ ម៉ែត្រ​គីប តែ​កំពុង​ស្រក​ចុះ​ហើយ​

​បន្ទាយមានជ័យ : ស្ថានភាព​ទឹក​អាង​ត្រពាំងថ្ម​ឡើងដល់​អតិប្បរមា តែ​មិន​ប្រកាសអាសន្ន​នៅឡើយ​ទេ​មកទល់​ថ្ងៃទី​២១​តុលា​២០១៧ កន្លងមក​ព្រោះ​ទឹកបាន​បន្ត​ស្រក​ចុះ​។​

​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​បានអោយដឹង​ថ្ងៃទី​២១​តុលា​ថា​: ទ្វារ​ទឹក​ស្វ័យប្រវត្តិ ឬ​អូរ​តូ នៃ​ស្ពាន​ទី​១ របស់​អាង​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក​បាន​បាន​ដួល​មួយ​ចំហៀង​(​ក្នុងចំណោម​២​ចំហៀង​) នោះ​បន្ត​ស្ថិតក្នុង​សភាព​ដើម​ព្រោះតែ​កម្រិត​កម្ពស់​ទឹក​អតិប្បរមា​វា​នឹង​រលាស់​ដួល​ដូច្នេះ​។​

​ស្ថានភាព​ទ្វារ​ទឹក​អាង​ត្រពាំងថ្ម​ឡើងដល់​កម្រិត​អតិបរិមា​ស្មើ​១៨០​លាន​ម៉ែត្រត្រីគុណ​ហើយ ប៉ុន្តែ​កម្ពស់​ទឹក​លែង​បារម្ភ​ថា​ជា​កម្រិត​ត្រូវ​ប្រកាសអាសន្ន​ទៀតហើយ ព្រោះ​វា​ស្រក​ចុះបណ្តើរៗ ។​

​ម្យា​ង​ទំនប់​និង​ទ្វារ​ទឹក​នៃ​អាង​ត្រពាំងថ្ម​នេះ ត្រូវ​ក្រសួង​ធនធានទឹក​ប្រើ​ឥណទាន​ធនាគារ​អេ​ឌូ​ប៊ី​ពង្រឹង​យ៉ាងរឹងមាំ មិន​ង្ក​បារម្ភ​អី​ដូច​ឆ្នាំមុន​ទៀត​ទេ​។ វា​មិនអាច​បាក់ ធ្លុះធ្លាយ​ឡើយ​។​ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន​បាន​បារម្ភ​ថា​ទឹកធ្លាក់​អាច​ទៅ​លិច​ស្រូវ​ពលរដ្ឋរ​ស្ថិតនៅ​ខាងក្រោម​ផ្ទៃ​អាង បើសិនជា​ទឹក​ហូរ​ធ្លាក់​ពី​អាង​នេះ​ច្រើនៗ​ជា​បន្ត​នោះ​។​

​អំពី​ស្ថានភាព​ទឹក មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​អោយដឹង​ថ្ងៃទី​២១​តុលា​ថា​: សភាព​ទឺ​ក កម្រិត​កម្ពស់​ទឹក នៅត្រឹម​ថ្ងៃទី​២១​តុលា ២០១៧ នៅ​គោលដៅ​សំខាន់ៗ​មួយចំនួន​បាន​ដក​ពី​ការប្រកាសអាសន្ន​ហើយ​។

​ក្នុងនោះ នៅ​អាង​ត្រ​ពាំ​ថ្ម កំ​រឹត​កម្ពស់​ទឺ​ក​ប្រកាសអាសន្ន =18.50m តែ​ថ្ងៃទី​២១​តុលា​២០១៧ ស្មើ​=18.17m ប៉ុណ្ណោះ​គឺ​ស្រក​ចុះបើ​ធៀប​នឹង​ម្សិលមិញ​។​

​អំពី​ស្ថានភាព​ទឹក​អាង​ពាំង​ថ្ម​ដែល​កំពុង​ឡើង​បន្ទុក​ពេញប្រៀប​នេះ លោក​ប្រធាន​ម​ន្ទិ​រ​ធនធានទឹក​ខេត្តបន្ទាយមានជ័យ​និយាយ​បន្ថែមថា​: សូម​បង​បងប្អូន​ពលរដ្ឋ​កុំ​មានការ​ព្រួយបារម្ភ​អី ៕​ ដោយ :​បន្ទាយ​

 

×