ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ខែមករា២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយច្បាប់ ចុះហត្ថលេខាដោយឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ ជម្រាបជូនពលរដ្ឋនិងអ្នកដែលកំពុងរស់នៅ ឬប្រកបអាជីវកម្មនៅលើចំណីផ្លូវសាធារណៈ វិថី៧មករា ជាប់របងមន្ទីរពេទ្យបង្អែកខេត្ត (ផ្លូវលេខ២០០)ក្នុងភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឲ្យរុះរើសំណង់ចេញ ចាប់ពីថ្ងៃជូនដំណឹងជាលើកចុងក្រោយនេះ រហូតដល់ថ្ងៃទី២៨ខែកុម្ភៈជាកំហិត ដើម្បីដំណើរការស្ថាបនាពង្រីកផ្លូវ ។
បច្ចុប្បន្ន ដោយសារតែលោក លោកស្រី មិនបានរុះរើសំណង់ និងការ្យផ្សេងៗ ដែលបានសង់ លើចំណីវិថី៧មករា(ផ្លូវលេខ២០០) ចេញតាមការណែនាំរបស់រដ្ឋបាលក្រុងព្រះសីហនុ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។
ដូច្នេះ រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់ លោក លោកស្រី ជាលើកចុងក្រោយ ត្រូវរុះរើ សំណង់ និងការ្យផ្សេងៗ ដែលបានសាងសង់នៅលើចំណីផ្លូវសាធារណៈរបស់រដ្ឋ ស្ថិតនៅលើវិថី៧មករា ( ផ្លូវលេខ២០០) ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃចេញសេចក្តីជូន ដំណឹងនេះរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ជាកំហិត។
ក្នុងករណី លោក លោកស្រី មិនរុះរើតាមខ្លឹមសារលិខិតនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះ អនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ