ភ្នំពេញ៖ លោកស្រីរ៉ូណាស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សស្តីពីប្រទេសកម្ពុជា បានថ្លែងសារថា នៅចុងបញ្ចប់នៃអាណត្តិរបស់ខ្ញុំជាអ្នករាយការណ៍ពិសេសស្តីពីប្រទេសកម្ពុជាដែលខិតជិតដល់ ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប បានប្រកាសអំពីការជ្រើសរើសបេក្ខជន។
ក្រុមពិគ្រោះយោបល់ (ដែលរួមមានតំណាងនៃរដ្ឋជាសមាជិកនានា) បានបញ្ចប់កិច្ចសម្ភាសន៍ហើយ ពីវិស័យមួយដ៏រឹងមាំ បានផ្តល់អនុសាសន៍ឈ្មោះបេក្ខជនចំនួនបីរូប ដូចខាងក្រោម៖
១. លោក វិទិត ម៉ុនតារបន (Vitit MUNTARBHORN) (ថៃ)
២. លោកស្រី អ៊ួរមីឡា ប៊ុលឡា (Urmila BHOOLA) (អាហ្វ្រិកខាងត្បូង)
៣. លោកស្រី ខាធឺរីន មួររីស (Catherine MORRIS) (កាណាដា)
បច្ចុប្បន្ន អនុសាសន៍នេះបានដល់ដៃប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សហើយៗកំពុងពិគ្រោះយោបល់ជាមួយក្រុមរដ្ឋក្នុងតំបន់ ដើម្បីស្វែងរកមតិគាំទ្រជាឯកច្ឆន្ទៈ។ នៅចុងខែមីនាខាងមុខនេះ ក្រុមប្រឹក្សានឹងសម្រេចប្រកាសឈ្មោះអ្នកដែលត្រូវបានតែងតាំង។ បុគ្គលនោះនឹងត្រូវចូលកាន់មុខតំណែងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ